យុវជនម្នាក់មិនដឹងមានវិបត្តិអ្វី ជិះម៉ូតូទៅលោតលើស្ពានជ្រោយចង្វារ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីយុវជនម្នាក់មានអាយុប្រហែល ២០ឆ្នាំជាង ជិះម៉ូតរាងចាស់បន្តិចប៉ុនប៉ងលោតលើស្ពានជ្រោយចង្វារ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ មូលហេតុមិនទាន់ដឹង ក្រោយពីកើតហេតុសមត្ថកិច្ច បាននាំយុវជនទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ ៕

ប្រទះឃើញបុរសម្នាក់ដេកស្លាប់ នៅកណ្ដាលវាលស្រែ សង្ស័យជាអំពើឃាតកម្ម

កំពង់ស្ពឺៈ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិរំលោង ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីប្រទះឃើញបុរសម្នាក់ដេកស្លាប់ នៅកណ្តាលវាលស្រែ ។ ជនរងគ្រោះឈ្មោះ រឿន សារិទ្ធ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិវល្លិសរ ឃុំវល្លិ៍សរ…

បុរសម្នាក់ជិះម៉ូតូបុកគោយន្តពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗ

តាកែវៈ នៅវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងគោយន្ត ។ ដំណើររឿង៖ មុនពេលកើតហេតុមានម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ព្រៃវែង 1B-5802 អ្នកបើកបរឈ្មោះ ទេស នឿន ភេទប្រុស…

Updated៖ បុរស ២នាក់ជិះម៉ូតូបុករថយន្ត បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់ នៅផ្លូវជាតិលេខ៤

ព្រះសីហនុៈ កាលពីវេលាម៉ោង ៧និង២៥នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៦-២០៧ ភូមិស្មាច់ដែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដំណើររឿង៖ មុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1M-0419…

ប្រទះឃើញស្ត្រីម្នាក់ដេកដួល ត្រង់ចំណុចផ្សាររលួស នៅស្រុកប្រាសាទបាគង

សៀមរាបៈ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ប្រទះឃើញស្ត្រីម្នាក់ដេកដួល ត្រង់ចំណុចផ្សាររលួស ស្ថិតភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ ពៅ មុំ ភេទស្រី អាយុ ៣៦​ ឆ្នាំ រស់នៅភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកបាសាទបាគង។…

មិនដឹងមូលហេតុអ្វី? ប្ដីលួចដុតផ្ទះអតីតប្រពន្ធដែលលែងគ្នាជាង ៦ខែ ខ្ទេចខ្ទីអស់គ្មានសល់

កណ្ដាលៈ អតីតស្វាមីដែលលែងលះគ្នាជាង៦ខែ លួចចូលដុតបំផ្លាញ បណ្ដាលឲ្យសម្ភារៈក្នុងផ្ទះខូចខាតអស់មួយចំនួនធំ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ដុស សំណាង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ។ ស្រ្ដីរងគ្រោះឈ្មោះ…

ScoopyនិងClickពន្លះគ្នា បណ្ដាលឲ្យរងរបួសទាំងសងខាង

កណ្តាល: កាលពីវេលាម៉ោង ៤ និង ១០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ២៧-២៨ ស្ថិតភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។ ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក Honda…

Update៖ មន្ត្រីឥណទានគ្រឹះស្ថានមាគាហ្វាយនែនម្នាក់ យកលុយអតិថិជនបង់ទៅចូលខារាអូខេ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

កណ្ដាលៈ សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីឥណទានម្នាក់ លួចយកលុយអតិថិជនបង់ផ្ដាច់ទៅចូលខារាអូខេ ត្រង់ចំណុចគ្រឹះស្ថានមាគាហ្វាយនែន(ម.ក)ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែធ្នូ វេលាម៉ោង ៦ និង ១៥នាទី។ ជនរងគ្រោះឈ្មោះ គង់ សុភា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ…

ពេលវេលានៃកិច្ចចរចាទ្បើងវិញ រវាងអាមេរិក និងកូរ៉េខាងជើង ផុតកំណត់ហើយ តើនៅពេលនេះ នឹងទៅជាយ៉ាងណា?

កូរ៉េៈ លោក គីម ជុងអ៊ុន បានបញ្ជាក់យ៉ាងច្បាស់ថា «នឹងមិនមានការរំសាយអាវុធ នុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េឡើយ ប្រសិនបើក្រុងវ៉ាស៊ីនតោន ប្រកាន់ខ្ជាប់នូវគោលនយោបាយ អមិត្តរបស់ខ្លួន» ព្រោះថា ពេលកំណត់ចុងឆ្នាំរបស់មេដឹកនាំកូរ៉េខាងជើង សម្រាប់រដ្ឋាភិបាល ត្រាំ ដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញ​បានកន្លងផុតហើយ។ នេះបើយោងតាមសារព័ត៌មាន Aljazzeera ចេញផ្សាយនៅថ្ងៃទី២ ខែមករា…

បុរសម្នាក់ជិះម៉ូតូបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ

ភ្នំពេញ: តាមសេចក្តីរាយការណ៍ព័ត៌មានបឋមនៅវេលាម៉ោង១២និង០០នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ មានករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់បានជិះម៉ូតូបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕