ចរាចរណ៍នៅចំណោតឡើងភ្នំពេជ្រនិល លែងកកស្ទះខ្លាំងទៀតហើយ

កំពង់ស្ពឺៈ សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ចរាចរណ៍ដែលកកកស្ទះខ្លាំង ដោយសាររថយន្ត២គ្រឿងបុកគ្នា នៅចំណោតឡើងភ្នំពេជ្រនិលផ្លូវជាតិលេខ៤ បានធូរស្រាលបន្តិចវិញ ហើយនៅក្រោយម៉ោង១២កន្លះថ្ងៃត្រង់ថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីសមត្ថកិច្ចសម្រួលស្ទូចយករថយន្តចេញរួច៕

បើមានបញ្ហាអី លែងពិបាកទៀតហើយ ពលរដ្ឋអាចរកលេខប៉ុស្តិ៍នគរបាល តាមទីតាំងខ្លួនស្នាក់នៅយ៉ាងងាយ

ភ្នំពេញៈ កុំឲ្យប្រជាពលរដ្ឋ គាត់ពិបាក រកលេខប៉ុស្តិ៍នគរបាល មូលដ្ឋានដែលគាត់ ស្នាក់នៅ ខាងក្រោមនេះ ជាលេខលោកនាយប៉ុស្តិ៍នគរបាល ទាំង៧ សង្កាត់ របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕

សន្តិសុខរួមដៃគ្នាជាមួយកម្មករជនជាតិចិន ធ្វើសកម្មភាពលួចលុយក្រុមហ៊ុនអស់រាប់ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្រចេះ: កាលពីវេលាទាបភ្លឺថ្ងៃទី១០ ខែធ្នូ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ក្នុងនោះមានម្នាក់ជាជនជាតិចិន ពាក់ព័ន្ធករណិលួចក្នុងក្រុមហ៊ុនចិនមួយកន្លែង ស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ។ ជនសង្ស័យទាំង៣រួមមាន៖ សន្តិសុខម្នាក់ កម្មករជនជាតិចិនម្នាក់ និងស្រ្តីខ្មែរម្នាក់ដែកជាប្រពន្ឋបុរសជនជាតិចិន។ សម្ភារៈបាត់បង់៖ លុយចំនួនជាង៧ម៉ឺនដុល្លារ។ ដំណើររឿង៖ នៅវេលាកើតហេតុ ជនសង្ស័យទាំង៣ បានធ្វើសកម្មភាពលួចគាស់ទូដែកក្នុងបន្ទប់រដ្ឋបាលរបស់ក្រុមហ៊ុន ហើយយកលុយទៅប្រហែល ៧ម៉ឺនដុល្លារ…

បុរសម្នាក់ ចង.កសម្លាប់ខ្លួន នៅខណ្ឌទួលគោក

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១១ និង៥០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានករណីបុរសម្នាក់ធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន មិនដឹងតាំងពីពេលណាទេ បង្កឲ្យមានការភ្ញាក់ផ្អើល។ មូលហេតុ៖ មិនទាន់ដឹងនោះទេ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

លោកនាយផ្នែកច្រកទ្វារអន្ដរជាតិដូង ស្រវឹងស្រាបាញ់អស់ជាច្រើនគ្រាប់ សង្ស័យប៉ះចំខ្សែអ្នកធំ សមត្ថកិច្ចមិនហ៊ានផ្ដល់ព័ត៌មានដល់អ្នកកាសែតសុំយកតែសុខ

បាត់ដំបងៈ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០និង២៥នាទីយប់ ត្រង់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង នគរបាលអន្ដោប្រវេសន៍ប្រចាំច្រកទ្វារអន្ដរជាតិដូង ខេត្តបាត់ដំបងម្នាក់ ដកកាំភ្លើងបាញ់អស់ជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច។ មន្ដ្រីនគរបាលរូបនោះឈ្មោះ នៅ លីដា អាយុ ៣២ឆ្នាំ មានតួនាទី…

ស្ងាត់មួយរយៈ ម្សិលមិញផ្ទុះតាមបណ្ដាញ Facebook រឿងសមត្ថកិច្ច ចាប់មនុស្ស គំរាមអ្នកកាសែតមិនឲ្យថតរូបផ្អើលដល់ថ្នាក់លើ

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានករណីក្រុមពាក់មួកសុវត្ថិភាពឃ្លុបជិត ធ្វើការឃាត់ខ្លួន វាយខ្នោះយុវជនម្នាក់ មិនដឹងមូលហេតុ ត្រូវបានអ្នកសារព័ត៌មាន ចុះថតផ្សាយផ្ទាល់ មិនបានប៉ុន្មានផង ស្រាប់តែមានប៉ូលិសម្នាក់ មកសម្លុតគំរាម ហាមមិ​នឲ្យផ្ដិតយករូបភាព ថែមទាំងអះអាងថា នឹងសុំដីកាតុលារ មកចាប់ខ្លួនអ្នកសារព័ត៌មានទាំងនោះទៀត។ សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋបានលើកមតិរៀងៗខ្លួនថា…

ទាស់សម្ដីគ្នា កូនបង្កើតទាញកាំបិតខ្វែវកាប់ឪពុក បណ្ដាលឲ្យរបួសធ្ងន់

សៀមរាបៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីកូនបង្កើត​ម្នាក់​យក​កាំបិត​ខ្វែវ​ កាប់​ឪពុក​របួសធ្ងន់​ កាលពី​វេលា​ម៉ោង​ ៦ ​និង ​២០​នាទី​ល្ងាច​ ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៩​ ក្នុង​ចំការ​ព្រៃ​ត្រាំ​ឈ្នាង​ ចំងាយ​ ៦​គីឡូម៉ែត្រ​ ស្ថិត​ភូមិ​អ​ន្ទិ​ត​សុខ​ ឃុំ​គោក​ដូង​ ស្រុក​អង្គរជុំ​ ខេត្តសៀមរាប​។​…

សមត្ថកិច្ចឃាត់ខ្លួនជនជាតិថៃឆ្លងដែនជួញដូរគ្រឿងញៀន មកលក់កម្ពុជាមានអីជាប់ខ្នោះ

ឧត្តរមានជ័យៈ អនុវត្តតាមបញ្ជាលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិលោក ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និងលោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាកម្លាំង ជំនាញមួយក្រុម ចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែន នៅភូមិសាស្រ្តខេត្តឧត្តរមានជ័យ ដឹកនាំផ្ទាល់ដោយ លោក វរសេនីយ៍ឯក…

ស្រីៗចូលចិត្តជិះទ្បានពេលយប់ គួរប្រយ័ត្ន អ្នករត់តាក់ស៊ីភ្នំពេញ-ព្រះសីហនុ ប៉ងរំលោភតាមផ្លូវ តែមិនសម្រេចទេ

ភ្នំពេញៈ មានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីស្ត្រីរងគ្រោះ ជាអ្នកធ្វើការនៅកាស៊ីណូមួយកន្លែង នៅក្រុងព្រះសីហនុ បើកលុយរួចហើយ បានហៅតាក់ស៊ី ជិះមកភ្នំពេញ ស្រាប់តែត្រូវតៃកុងតាក់ស៊ី ប៉ងរំលោភតាមផ្លូវ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ៥៩៨ ក្នុងភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ…

សន្តិសុខម្នាក់បាក់ជើងស្ដាំភ្លាមៗ ក្រោយជិះម៉ូតូមិនប្រកាន់ស្ដាំត្រូវរថយន្តគ្រូបង្រៀនម្នាក់បុក នៅស្រុកស្វាយទាប

ស្វាយរៀងៈ នៅវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់បាក់ជើងស្ដាំ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ១៣៦-១៣៧ ភូមិប្រសូតិ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ជនរងគ្រោះឈ្មោះ សំ ផន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ…