នាយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកភ្នំស្រុកម្នាក់ ដួលសន្លប់ក្នុងបន្ទប់ បញ្ជូនទៅសង្គ្រោះក៏បានស្លាប់នៅពេទ្យ

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ដួលសន្លប់ក្នុងបន្ទប់ ហើយបានស្លាប់នៅមន្ទីរពេទ្យ។ ជនរងគ្រោះឈ្មោះ ស៊ុន ឈាង អាយុ៤៩ឆ្នាំ មុខរបរ នាយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ មានស្រុកកំណើតនៅភូមិស្រះរាំង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបាត់ដំបង មានប្រពន្ធឈ្មោះ ផៃ…

ដឹងមូលហេតុពិតហើយ! ស្រីស្អាតម្នាក់ឈ្លោះប្រកែកគ្នាជាមួយសង្សារ មកលោតទឹកសម្លាប់ខ្លួនពីលើស្ពាន បណ្ដាលឲ្យស្លាប់ទាំងវ័យក្មេង

ពោធិ៍សាត់ៈ នៅវេលាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ សពនារី ដែលលោតទឹកសម្លាប់ខ្លួនប៉ុន្មានថ្ងៃមុន ពេលនេះ រកឃើញហើយ ដោយសព ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្ដែតទឹកស្ទឹង ក្នុងសភាពហើមស្អុយ ស្ថិតក្នុងទឹកស្ទឹងពោធិ៍សាត់ក្បែរផ្ទះប្រជាពលរដ្ឋ ភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង/ខេត្តពោធិ៍សាត់។ សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង៥ និង៥៧នាទីព្រឹកថ្ងៃទី៩…

អុញនោះ! អ្នកបើកបរឡានធំ សមត្ថកិច្ចរកឃើញមានសារធាតុញៀនចំនួន៤នាក់

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញចំនួន ៨៣នាក់ បានដាក់គោលដៅត្រួតពិនិត្យសារធាតុញៀន ទៅលើអ្នកបើកបររថយន្តធុនធំ នៅមុខវត្តចំប៉ា ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជាលទ្ធផល៖ ត្រួតពិនិត្យរថយន្តធុនធំសរុបចំនួន ៥៧គ្រឿង ក្នុងនោះមានសារធាតុញៀនចំនួន ៤នាក់។ បច្ចុប្បន្ន…

Update៖ មេ​ខ្លោង​ជួញដូរ​ចំនួន​២​នាក់​ ជា​ជនជាតិ​ថៃ​ រួម​ជាមួយ​ថ្នាំ​ញៀន​បាន​ជិត​ ៨​គីឡូក្រាម​ ត្រូវ​កម្លាំង​នគរបាល​បង្ក្រាប​

ឧត្តរមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោម​បទបញ្ជា​​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ,​ នាយ​ឧត្តមសេនីយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​ និង​ឧត្តមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ កម្លាំង​នគរបាល​ជំនាញ​បាន​ស្រាវជ្រាវ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​នៅ​ភូមិសាស្ត្រ​ខេត្ត​ខេត្តឧត្តរមានជ័យ​ រហូត​ចាប់​បាន​មេ​ខ្លោង​ជួញដូរ​ចំនួន​២​នាក់​…

មេឃត្រជាក់ៗដុតភ្លើងអាំងក្បែរធុងហ្គាស បណ្ដាលឲ្យឆាបឆេះត្រាក់ទ័រគ្មានសល់

បន្ទាយមានជ័យៈ នៅវេលាម៉ោង ១២ និង ២០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មានករណីភ្លើងឆេះត្រាក់ទ័រគូបូតា១គ្រឿងម៉ាកមិចសែ ស្ថិតខាងលិចភូមិអំពិលព្រង់ប្រហែល១៣០០ម៉ែត្រ ខេត្តបន្តាយមានជ័យ។ ម្ចាស់ឈ្មោះ ក្ដៀប សៅរ៉ាន ប្ដី អាយុ ៣៤ ឆ្នាំ ចំណែកប្រពន្ធឈ្មោះ…

កម្មការិនីនៅកសិដ្ឋានចិញ្ចឹមជ្រូកម្នាក់នៅស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់

កំពង់ឆ្នាំងៈ កម្មការិនីបម្រើការងារ នៅកសិដ្ឋានចិញ្ចឹមជ្រូកម្នាក់ រស់នៅខេត្តកំពង់ឆ្នាំង មានសំណាងបានឈ្នះរង្វាន់ធំពីតែបៃតង អ៊ីឈីតាន់ នូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀល បន្ទាប់ពីទិញទទួលទានចំនួន ១ដបកាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ស្ត្រីដែលមានសំណាង បានឈ្នះរង្វាន់ចំនួន ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះ មានឈ្មោះ ងួន ស្រីពៅ អាយុ២៦ឆ្នាំ…

យុវជន ២នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ និងរបួសធ្ងន់ ខណៈទៅដាក់ធុងបាស់កាត់ចំណងដៃការគេ នៅស្រុកក្រឡាញ់

សៀមរាបៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីព្រឹក មានករណីមនុស្សត្រូវខ្សែភ្លើងឆក់ស្លាប់ និងរបួស ត្រង់ចំណុចមុខផ្ទះឈ្មោះ ហាយ យ៉ាត ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិខ្នារជោ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ជនរងគ្រោះរួមមាន៖…

ព័ត៌មានលម្អិតបន្ថែម៖ ករណីអគ្គិភ័យឆេះសណ្ឋាគារឈូកទិព្វ របស់លោកអភិបាលខេត្តកំពត បណ្ដាលឲ្យកូននឹងម្ដាយស្លាប់សល់តែគ្រោងឆ្អឹង

ភ្នំពេញៈ នៅវេលាម៉ោង ៣និង២នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មានអគ្គិភ័យមួយកន្លែងកើតឡើង ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៣៤ ក្រុមទី២៦ ភូមិ១២ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ម្ចាស់ឈ្មោះ ជាវ តាយ ភេទប្រុស អាយុ ៥៦ឆ្នាំ…

សូមបងប្អូនមេត្តាជួយ Share ដើម្បីស្វែងរកម្ចាស់ប័ណ្ណយានយន្តនេះផង!

កណ្ដលៈ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២ឲ១៩ មានប្រជាពលរដ្ឋម្នាក់ គាត់រើសបានប័ណ្ណសម្គាល់យានយន្ត នៅម្ដុំទួលទំពូង ហើយគាត់បានផ្ដល់ដំណឹងនេះ មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីស្វែងរកម្ចាស់ ។ បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវតាមភូមិ និងសង្កាត់តាមអាសយដ្ឋាន ដែលមាននៅក្នុងប័ណ្ណនេះ ប៉ុន្តែមិនទាន់រកឃើញនៅឡើយទេ៕

ស្ត្រីជនជាតិវៀតណាមម្នាក់ ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើស្ពានអាកាសស្ទឹងមានជ័យ ផ្អើលដល់អ្នកកាសែត

ភ្នំពេញៈ នៅវេលាម៉ោង ១ និង ៣០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតសង្កាស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីនារីម្នាក់ចង់លោតពីលើស្ពានអាកាសស្ទឹងមានជ័យសម្លាប់ខ្លួន ដោយស្ត្រីរងគ្រោះមានអាយុប្រហែល ២៧ ឆ្នាំ ជាជនជាតិវៀតណាមមិនចេះនិយាយខ្មែរ សង្ស័យប្រើសារធាតុញៀនលើសកម្រិត ផ្អើលដល់អ្នកកាសែតនិងពលរដ្ឋតាមដងផ្លូវតែមិនរំខានសមត្ថកិច្ចទេ ហើយក៏បានប្រជាពលរដ្ឋជួយនិយាយត្រូវចិត្តលើងជិះPass…