ទើបនឹងចេញពីមណ្ឌលកែប្រែ ទាក់ទងមិត្តចាស់ដើរលួចមិនញញើតចុងក្រោយ…

ភ្នំពេញៈ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(លួចទូរស័ព្ទ)។ ជនសង្ស័យមានដូចខាងក្រោម៖ ១/ ឈ្មោះ សុខ ភាស់ ភេទប្រុស អាយុ…

លុចស៊ីសRX៣៣០ ប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យមានមនុស្សរបួសធ្ងន់និងស្រាល ចំនួន៤នាក់

ព្រៃវែងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ០០នាទី ត្រង់ចំនុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៨-៤៩ លើផ្លូវជាតិលេខ៨ ស្ថិតភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ជនរងគ្រោះចំនួន៤នាក់រួមមាន៖…

លោកមេប៉ុស្តិ៍សង្កាត់ផ្សារដើមថ្កូវ មេឃត្រជាក់ សង្ស័យសម្រាន្តលក់ស្រួល ចោរលួចម៉ូតូពីនារីម្នាក់ ទៅបាត់មិនរំខាន

ភ្នំពេញៈ នៅវេលាម៉ោង ១១និង ៣០នាទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ពលរដ្ឋប្រាប់ Post News ថា មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូពីនារីរងគ្រោះម្នាក់ យកទៅបាត់ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចទ្បើយ។ ម៉ូតូខាងលើ ម៉ាក Nex 2018 ស្លាកលេខ 1L…

អគ្គិភ័យឆេះអគារទើបតែសាងសង់ ជាន់ទី១៩ នៅក្នុងកោះពេជ្រ

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ១រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅក្នុងកោះពេជ្រ មានករណីអគ្គិភ័យឆេះអគារទើបតែសាងសង់ ជាន់ទី១៩ ប៉ុន្តែមិនទាន់ដឹងមូលហេតុ ខណៈពេលនេះរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ ដើម្បីពន្លត់ចំនួន ៣គ្រឿង៕

Update៖ សង្ស័យម្ចាស់រថយន្ត ទើបត្រទ្បប់មកពីដំណើរកម្សាន្តប្រទេសទ្បាវ ជាមួយក្រុមហ៊ុន Ford បុកម៉ូតូ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួស

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ២៦២៥ ត្រង់ចំណុច ខាងលិចសាលាអនុវិទ្យាល័យ ហ៊ុន សែន ទួលតាសេក ចំងាយប្រហែល ១០០ម៉ែត្រ ស្ថិតក្នុងភូមិទួលតាសេក ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្កឡើងរវាងរថយន្ត…

ទីតាំងលក់ លោហធាតុត្បូងថ្មមានតម្លៃជាគ្រឿង អលង្ការ នៅក្រុងសៀមរាប ត្រូវមន្ត្រីមន្ទីរ ពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យ

សៀមរាបៈ យោងតាមផេករដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា​កាលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារមន្ទីរ ពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យបច្ចេកទេសទីតាំងលក់លោហធាតុត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការ មុនផ្តល់លិខិតអនុញ្ញាត និងបន្តសពុភាព ប្រកបអាជីវកម្ម ជូនក្រុមហ៊ុន ប៊ូទិក អេស៊ា ដែលស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប។ ដើម្បីមានទំនុកចិត្ត ដល់អ្នកប្រើប្រាស់ ក្នុងនោះក្រុមការងារបានណែនាំ និងស្នើឲ្យក្រុមហ៊ុន…

បងប្អូនដែលធ្វើអត្តសញ្ញាណប័ណ្ណ ពេលនេះអាចទៅយកបានហើយ

ត្បូងឃ្មុំៈ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានឲ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រមាណជា ២០០០ សន្លឹក បានបោះពុម្ពរួចរាល់ ពេលនេះទៅដល់អធិការដ្ឋាននគរបាលស្រុកមេមត់ហើយ សូមបងប្អូនទំនាក់ទំនងសួរព័ត៌មានចំពោះអ្នកស្នើសុំថតប៉ុន្តែមិនទាន់ទទួលបាន តាមរយៈលេខទូរស័ព្ទ ៖ 088 5555 005 , 0716244448 ៕

រន្ធត់ណាស់! បុកគេហើយដួលខ្លួនឯង ត្រូវម៉ូតូមកពីក្រោយកិនស្លាប់ភ្លាមៗនឹងកន្លែង

សៀមរាបៈ នៅវេលាម៉ោង ៦ និង ៤០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចមុខវត្តខ្នាត លើផ្លូវជាតិលេខ៦ ស្ថិតភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ…

ផ្អើលពេញ Facebook និងអ្នកសារព័ត៌មាន រឿងលោកអធិការស្រុកបាភ្នំ ដោះលែងមនុស្ស ករណីរំលោភក្មេងមិនទាន់គ្រប់អាយុ ពេលនេះដឹងការពិតហើយ….

សូមអានសេចក្ដីលិខិតបំភ្លឺដូចខាងក្រោម៖

រថយន្ត និងទូដែកដាក់លុយជាង ៥០ម៉ឺនដុល្លារ ត្រូវបុគ្គលិកក្រុមហ៊ុនអនឡាញ ៤នាក់ លួចទៅបាត់ស្រមោល

ស្វាយរៀងៈ វេលាម៉ោង ៥ទៀបភ្លឺថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុច(អគារF)ក្នុងបរិវេណកាស៊ីណូម៉ុកបាយ ភូមិបាវិតកណ្តាល សង្កាត់ក្រុងបាវិត ខេត្តស្វាយរៀង បុរសរងគ្រោះជនជាតិចិនដែលជាបុគ្គលិកក្រុមហ៊ុនអនឡាញម្នាក់ បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចនគរបាលមូលដ្ឋានក្រុងបាវិត ខណៈមានជនសង្ស័យជាជនជាតិចិន ៤នាក់ បម្រើការងារជាមួយគ្នាបានលួចយករថយន្ត និងទូដែកដាក់លុយប្រមាណជាង ៥០ម៉ឺនដុល្លាររួចគេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះមានឈ្មោះ វ៉ង វីឈាន ភេទ…