ស្រ្តីម្នាក់ ត្រូវរថយន្តបុកស្លាប់ ខណៈប្ដីរបួសធ្ងន់ នៅខណ្ឌសែនសុខ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង និង ៣០នាទីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវហាណូយ សង្កាត់​ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកនិងម៉ូតូ បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង ខណៈបុរសជាប្ដីរងរបួសធ្ងន់។ មូលហេតុ៖ មិនទាន់ដឹងនោះទេ សម្រាប់ព័ត៌មានលម្អិត Post…

បុរសផ្នែកដឹកជញ្ជូនម្នាក់ មិនដឹងមានរឿងអ្វីទេ ស្រាប់តែចងកសម្លាប់ខ្លួន

ព្រះសីហនុៈ កាលពីវេលាម៉ោង ១២និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ មានករណីអត្តឃាតត្រង់ចំណុចក្រុម៤ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ ហ៊ ហ្វុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ផ្នែកដឹកជញ្ជូន មានទីលំនៅភូមិឃុំកើតហេតុខាងលើ…

ព្រោះតែកំហឹង ធ្វើឲ្យបុរសម្នាក់ជួបនូវរឿងអកុសល

ព្រះសីហនុៈ កាលពីវេលាម៉ោង ១០ និង ៣៥នាទីយប់ ថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីបុរសម្នាក់គាំងបេះដូងស្លាប់ ស្ថិតនៅក្រុម៥ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជនរងគ្រោះឈ្មោះ អេង តឺយ អាយុ ៤៧ ឆ្នាំ…

ស្រ្តីជំនាញលូកកាបូបម្នាក់ អស់លក្ខណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាបៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៤០នាទីព្រឹក ស្រ្តីជាជនសង្ស័យជំនាញដើរលួចលូកយកកាបូបលុយតាមទីផ្សារម្នាក់អស់ លក្ខណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅចំណុចផ្សារចាស់ ខណៈធ្វើសកម្មភាពហើយត្រូវជនរងគ្រោះដឹងទាន់ពេលហើយប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។ ហេតុការណ៍នេះកើតឡើងក្នុងបរិវេណផ្សារចាស់ កន្លែងលក់ត្រី ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។ ជនសង្ស័យឈ្មោះ មាស សារ៉ន ភេទស្រី…

ហួសថ្លែង! ម្ដាយចុង និងឪពុកបង្កើត ធ្វើទារុណកម្មលើកូនខ្លួនឯង ស្ទើររៀងរាល់ថ្ងៃ

ភ្នំពេញៈ បុរសម្នាក់ស្តាប់តាមការញុះញង់របស់ប្រពន្ធចុង បានវាយធ្វើបាប និងប្រើទារុណកម្មទៅលើកូនប្រុសបង្កើតខ្លួនឯង រហូតដល់សន្លប់បាត់ស្មារតី នៅក្នុងបន្ទប់ជួល។ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង១០និង២០យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលនៅបន្ទប់ជួលក្បែរនោះ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស ដែលជាឪពុក បានប្រើហិង្សាលើកូនប្រុសខ្លួនឯង…

ឃើញសមត្ថកិច្ចភ្លាមបោះចោលចូលគុម្ពចេកភ្លែត លុះរើសមកត្រួតពិនិត្យសុទ្ធតែថ្នាំញៀន

ឧត្ដរមានជ័យៈ នៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលជាមុខសញ្ញាសង្ស័យករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ឈ្មោះ សែប វិត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅម្តុំផ្លូវលេខ១២ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ខណៈដែលកំពុងចេញល្បាតក្នុងមូលដ្ឋាន ក៏បានប្រទះឃើញជនសង្ស័យខាងលើ…

បុរសម្នាក់បន្លំខ្លួនពាក់ឯកសណ្ឋានជាប៉ូលិសស័ក្ដិ៣ ជិះម៉ូតូដេញកាក់យុវជនម្នាក់ ត្រូវសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញៈ យុវជនម្នាក់ កំពុងជិះមួយគ្រឿងសុខៗ ស្រាប់តែមានបុរសម្នាក់បន្លំខ្លួនស្លៀកពាក់ឯកសណ្ឋានជាប៉ូលិស ដេញកៀរបំណងចង់ធ្វើស៊ី តែមិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែន ចុះអន្តរាគមន៍នាំខ្លួនយកមកប៉ុស្តិ៍ ដើម្បីសាកសួរ ទើបដឹងការពិត។ ហេតុការណ៍នេះ បានកើតទ្បើងកាលវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិឆ្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន។…

សូមបងប្អូនប្រុងប្រយ័ត្នទាំអស់គ្នា ចំពោះរថយន្តប្រភេទនេះ

កណ្តាលៈ សមត្ថកិច្ចចុះបង្ក្រាបទីតាំងកាត់ត និងតម្លើងរថយន្តខុសបច្ចេកទេសមួយកន្លែង ដកហូតវត្ថុតាងរថយន្តសេរីទំនើប៣គ្រឿង ដោយមានការចូលរួមសម្របសម្រួលនីតិវិធីរបស់លោក ឯក ស៊ុនរស្មី ជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានសហការជាមួយ កម្លាំងសាខាគយនិងរដ្ឋាករខេត្ដកណ្ដាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០និង៤០នាទី…

លួចបូមប្រេងម៉ាស៊ូតចេញពីអេស្កាវ៉ាទ័រ ចំពេលម្ចាស់មកទាន់ខ្នោះ

កណ្តាលៈ ករណីលួចប្រេងម្នាក់ត្រូវសមត្ថិកិច្ចឃាត់ខ្លួន នៅថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទី នៅចំណុច ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ០១នាក់ឈ្មោះ ប៉ុល សុខលី ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរ បើកបរ…

អាសូរណាស់! បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀងបង្កដោយជនជាតិវៀតណាម

ស្វាយរៀង ៈករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តកុងតឺន័រនិងម៉ូតូក្នុងទិសដៅផ្ទុយទិសគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗពនៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៩នេះនៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ១៦២និង១៦៣ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ តាមប្រភពព័ត៌មានបានឲ្យដឹងថាមានរថយន្តកុងតឺន័រមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ក្រហមពាក់ស្លាកលេខ51D36610 បើកបរដោយឈ្មោះ ង្វៀងម៊ិញហាយ ភេទប្រុសអាយុ២៧ឆ្នាំជនជាតិវៀតណាមមុខរបរបើកបររថយន្តរស់នៅភូមិជាងមិចឃុំកាំថាំង ស្រុកយឿងចូវ ខេត្តតាយនិញ។បើកបរពីកើតទៅលិចក្រោយពីបុកប៉ះរួចហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់បន្សល់ទុកតែវត្ថុតាងនៅនឹងកន្លែងកើតហេតុ។ សមត្ថកិច្ចបានបន្តទៀតថាម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង1B-7587បើកបរដោយឈ្មោះគឹមភឿងភេទប្រុសអាយុ៤៧ឆ្នាំជនជាតិវៀតណាមមុខរបរកម្មករសំណង់រស់នៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។បើកបរពីលិចទៅកើតមិនពាក់មួកសុវត្ថភាពម៉ូតូមានកញ្ចក់មើលក្រោយបណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុ។បច្ចុប្បន្នសាកសពសម្ថកិច្ចយើងបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។ចំពោះមធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕