រថយន្តបត់ស្ដាំកៀរម៉ូតូធ្លាក់ប្រឡាយ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ២នាក់

សៀមរាបៈ (ព័ត៌មានបឋម) នៅវេលាម៉ោងជាង ២រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបត់ស្ដាំកៀរម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ខាងលិចព្រលានយន្តហោះអន្តរជាតិសៀមរាប សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់។ រថយន្តបង្កពាក់ស្លាកលេខ រដ្ឋ ពណ៌ស បានបើកបត់ស្តាំ កៀរម៉ូតូ១គ្រឿង បើកបរស្របទិសគ្នា ត្រង់ចំណុចផ្លូវបំបែក…

សូមបងប្អូនប្រុងប្រយ័ត្ន! ខំទុកចិត្តឲ្យខ្ចីម៉ូតូ ចុងក្រោយទឹកភ្នែកជូតក្បាលជង្គង់

បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង ១៥ និង ៥០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាកព័ន្ធករណីរំលោភលើទំនុកចិត្ត ស្ថិតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យឈ្មោះ រឿន ឡង់ឌី ភេទប្រុស អាយុ ២៤ ឆ្នាំ។ ជនរងគ្រោះចំនួន២នាក់រួមមាន៖ ១/ឈ្មោះ…

ចោរលួចដឹកគោប្រជាពលរដ្ឋ ទៅពន្លះសាច់ សល់តែឆ្អឹងទុកឲ្យម្ចាស់ នៅខណ្ឌកំបូល

ភ្នំពេញៈ មេគោមួយក្បាល មានទាំងកូនក្នុងពោះ ត្រូវបានចោរលួចដឹកចេញពីក្រោល ទៅពន្លះយកសាច់ ហើយគេចខ្លួនបាត់ បន្សល់ទុកតែឆ្អឹង ឲ្យម្ចាស់ បង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅវាលស្រែ ក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ ជនរងគ្រោះ ជាម្ចាស់គោ ឈ្មោះ ថៃ…

Update៖ ធ្លាប់មានគំនុំនឹងគ្នាជាង១០ឆ្នាំមកហើយ ទើ​បជម្រះបញ្ជីថ្ងៃនេះ! ប្អូនថ្លៃដកកាំភ្លើង ដែលទិញកាលពីជាង២០ឆ្នាំមុន បាញ់សម្លាប់បងថ្លៃ

ភ្នំពេញៈ នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ម្ដុំភ្លើងស្តុបណូគា ផ្ទះលេខ៧៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីបាញ់ប្រហារជាច្រើនគ្រាប់ ដោយបុរសជាប្អូនថ្លៃ បានបាញ់បងថ្លៃ បណ្ដាលឲ្យស្លាប់មួយរំពេច។ ជនសង្ស័យឈ្មោះ មាស ណារា អាយុជិត៤០ឆ្នាំ មានមុខរបរជាសន្តិសុខ (ឃាត់ខ្លួន)…

លួចម៉ូតូបានហើយប្រជាពលរដ្ឋដេញតាមចាប់ ស្រាប់តែជនសង្ស័យដកកាំភ្លើងបាញ់មួយគ្រាប់ផ្អើលទាំងថ្ងៃ

ភ្នំពេញៈ ជនសង្ស័យចំនួន ២នាក់បានធ្វើសកម្មភាពកាច់សោកម៉ូតូមួយគ្រឿងបានសម្រេច ខណៈជិះចេញស្រាប់តែប្រជាពលរដ្ឋឃើញទាន់ស្រែកថា ចោរៗ និងរត់ដេញតាម ត្រូវជនសង្ស័យដកកាំភ្លើងខ្លីបាញ់មួយគ្រាប់ ដើម្បីគំរាមហើយគេចខ្លួនបាត់ដោយសុវត្តិភាព។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្រោយរោងចក្រQMI ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ…

Update៖ ឆេះឃ្លាំងស្តុបក្រណាត់ទាំងកណ្តាលថ្ងៃ រថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍

ភ្នំពេញៈ ឃ្លាំងស្តុបក្រណាត់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កជាផ្សែងខ្មួរខ្មាញ់ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឌឹម សាលិក ភេទស្រីអាយុ…

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកប៉ះគ្នានៅចំណោតលោកយាយម៉ៅ

ព្រះសីហនុៈ (ព័ត៌មានបឋម) នៅថ្ងៃត្រង់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកប៉ះបន្តគ្នា ចំណុចផ្លូវចំណោតលោកយាយម៉ៅពេជ្រនិល មិនទាន់ដឹងថា មានមនុស្សរងរបួស ខូចខាតយានយន្តចំនួនប៉ុន្មានទេ ចំណែកចរាចរណ៍កំពុងកកស្ទះ។ ករណីនេះសមត្ថកិច្ចកំពុងអន្តរាគមន៍សម្រួលនៅកន្លែងកើតហេតុ៕

យក​រថយន្ត​ទៅ​សន្តោង​ម៉ូតូ​រ៉ឺម៉ក​ដាច់​ខ្សែ​ធ្វើ​ឲ្យ​ម៉ូតូ​រេ​ធ្លាក់​ពីលើ​ផ្លូវស្លាប់​ម្នាក់​

​ព្រៃវែងៈ កាលពី​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​និង​០០​នាទី មានរថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​ បាន​ទៅ​សណ្តោង​រ៉ឺ​ម៉ក​ម៉ូតូ​ ដាច់​ខ្សែ​ធ្លាក់​រ៉ឺ​ម៉ក​ម៉ូតូ​ចេញពី​ផ្លូវ​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ ​នៅ​ចំណុច​ភូមិ​ក្រូច​ ឃុំ​អង្គរ​រាជ្យ​ ស្រុក​ព្រះស្ដេច​លើ​ ផ្លូវ​៣១២​។​ រថយន្ត​ម៉ាក​ TACOMA​ ព​ណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AB​-8706​ បើក​ដោយ​…

First News៖ អគ្គិភ័យឆេះឃ្លាំងក្រណាត់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង០០ នាទីព្រឹកថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០១៩ ស្ថិតក្នុងត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីអគ្គិភ័យឃ្លាំងក្រណាត់។ មូលហេតុ៖ មិនទាន់ដឹងនោះទេ។ ខណៈពេលនេះ រថយន្តពន្លត់អគ្គិភ័យ បានចេញអន្តរាគមន៍ហើយ សម្រាប់ព័ត៌មានលម្អិត Post News…

បុរសម្នាក់មានទំនាស់ជាមួយប្រពន្ធ កើតកំហឹងយកដុំថ្មគប់លើអ្នកធ្វើដំណើរ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ករណីឃាតកម្មគិតទុកជាមុន ស្ថិតភូមិសែខសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ មិ ភៀន ហៅស្កូវ ភេទប្រុស អាយុ ២៩ ឆ្នាំ។ចំណែកជនរងគ្រោះ ឈ្មោះ…