សូមបងប្អូនប្រុងប្រយ័ត្ន! ទឹកក្រូចដប ប៊័រកំប៉ុង ត្រូវមន្ត្រីជំនាញរកឃើញហួសកាលបរិច្ឆេទ
ក្រចេះ: នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារសាមគ្គី និងផ្សារថ្មីក្រុងក្រចេះ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ។ ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើម្ហូបអាហារមានដូចជា៖ ត្រសក់ចាវ ស្កត្នោត ខ្ញីហាន់ ស្ពៃជ្រក់ មីលឿង និងសាច់ក្រក…