រថយន្តយីឌុកបើកលឿនដល់ផ្លូវបត់ សង្ស័យកាច់ចង្កូតមិនទាន់បុកបង្គោលទ្វាររបងបាត់ទៅមុខលែងរួច

ភ្នំពេញៈ រថយន្តឌុកដឹកសំភារៈពេញមួយគ្រឿង បើកបរក្នុងល្បឿនលឿនដល់ផ្លូវបត់ សង្ស័យកាច់ចង្កូតមិនទាន់បុកបង្គោលទ្វាររបងបាក់រលំទ្វារមួយផ្ទាំង កាលពីវេលាម៉ោង៨និង៤នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រថយន្តយីឌុកធុនធំដឹកសម្ភារៈពេញ ពណ៌ខៀវ មិនឃើញស្លាកលេខ និងមិនត្រូវបានស្គាល់ឈ្មោះអ្នកបើកបរ។ តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើ បើកតាមបណ្តោយមហាវិថីឈ្នះឈ្នះ ពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន…

ឃាត់ខ្លួនបុរសម្នាក់ ករណីលួចលក់អចនទ្រព្យ

កំពតៈ កាលពីវេលាម៉ោង ២និង ៣២នាទីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ កម្លាំងជំនាញមន្ទីរយុត្តិធម៌ អាវុធហត្ថខេត្តកំពត បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ ២៨អយ ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៩ របស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត បានបញ្ជាឲ្យចូលខ្លួន ឈ្មោះ…

សូមជូនពរ!! ឲ្យប្អូនស្រីឆាប់ជាសះស្បើយ ប្រឡងជាប់ និងទទួលបាននិទ្ទេសល្អ

សៀមរាបៈ ប្អូនស្រី ហាក់ ស្រីនីត អាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសម្តេចឪ មកប្រឡង នៅមណ្ឌលសាលាបឋមសិក្សាមុខនាគ ដែលមានទីតាំងនៅទល់មុខវិទ្យាល័យហ៊ុន សែន សៀមរាប ក្នុងក្រុងសៀមរាប ទាំងកំពុងព្យួរសេរ៉ូម ព្រោះកំពុងព្យាបាលជំងឺគ្រុនឈាម៕

កម្លាំងអធិការដ្ឋាននគរបាលចុះបង្កា្រប់ករណីល្បែងជល់មាន់ នៅក្រុងតាខ្មៅ

កណ្ដាលៈ ករណីបង្ក្រាបល្បែងជល់មាន់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១និង១០នាទី នៅចំណុចមាត់បឹង ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ វត្ថុតាងចាប់យក៖ -មាន់ចំនួន១ក្បាល -ជញ្ជីងថ្លឹងចំនួន១ -បង់ចងខ្នាយ មាន់ចំនួន១០និងស្កុតរុំមួយចំនួន -ម៉ូតូចំនួន៣គ្រឿង៖ ទី១.ម៉ូតូម៉ាកសេ១២៥ពណ៌ខ្មៅ ស៊េរី២០១៤…

បេក្ខជនបានបន្តការប្រឡងឡើងវិញ បន្ទាប់ពីជួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យ នៅត្បូងឃ្មុំ

ត្បូងឃ្មុំៈ យោងតាមផេក MoEYS Cambodia បានឲ្យដឹងថា បេក្ខជនបានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋមពីក្រុមគ្រូពេទ្យប្រចាំការ នៅមណ្ឌលសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖១៩ ខែសីហា ឆ្នាំ២០១៩៕

Update៖ មន្ដ្រី​នគរបាល​អន្ដោប្រវេសន៍​៤​នាក់​ បាន​ស្លាប់​និង​ម្នាក់​ទៀត​រង​របួស​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​បុក​ជាមួយ​រថយន្ដ​ដឹក​ស៊ីម៉ងត៍​នៅ​ខេត្តកំពត

កំពតៈ យោងតាមផេកអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា មន្ដ្រី​នគរបាល​អន្ដោប្រវេសន៍​៤​នាក់​បាន​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួស ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ បុក​ជាមួយ​រថយន្ដ​ដឹក​ស៊ីម៉ងត៍​ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​លើ​ផ្លូវជាតិ​លេខ​៣៣​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ​ ឃុំ​ជុំ​គ្រៀល​ ស្រុក​ទឹកឈូ​ ខេត្តកំពត​។​ ​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ មន្ដ្រី​នគរបាល​រង​គ្រោះ​ទាំង​៥​នាក់​ដែល​ស្លាប់​និង​រង​របួស​នោះ​រួម​មាន​ ៖​ ​ទី​១.​លោក​អនុសេនីយ៍ឯក​…

សមត្ថកិច្ចឃាត់ខ្លួនយុវតីម្នាក់ករណីឆបោកម៉ូតូជាងផ្សារដែក

កណ្ដាលៈ ករណីឆបោក ( ម៉ូតូ )កើតហេតុថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៧.៣០នាទី ចំណុចរមណីដ្ឋានកៀនស្វាយក្រៅ ស្ថិត ក្នុងភូមិធំ ឃុំភូមិឃុំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ហាន់ សូត ភេទប្រុស…

ជនជាតិ​ញូ​សឺ​ឡែ​ន​ម្នាក់​ បង្ក​ហិង្សា​លើ​ពលរដ្ឋ​ខ្មែរ​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​

​សៀមរាបៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​ ២១​និង​២០​នាទី​ នៅ​ចំណុច​មុខ​ហាង​លក់​បបរស​ សុខសាន្ត​ ស្ថិត​នៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ មាន​ករណី​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ជនបរទេស​ម្នាក់​ បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ផ្ទៃមុខ​ជន​រង​គ្រោះជា​ច្រើន​ដៃ​ ត្រូវ​បាន​សមត្ថកិច្ច​ នាំ​ខ្លួន​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​ ​ជនបរទេស​រូប​នេះ​ឈ្មោះ​ MILLIN​ MARK​…

មានបេក្ខជនប្រទ្បងបាក់ឌុប នៅខេត្តបាត់ដំបង មានអាការៈធ្ងន់ធ្ងរ

បាត់ដំបងៈ យោងតាមផេក MoEYS Cambodia បានឲ្យដឹងថា បេក្ខជនមានអាការៈធ្ងន់ធ្ងរ ត្រូវបានក្រុមជំនួយសង្គ្រោះបឋមប្រចាំការ នៅមណ្ឌល បញ្ជូនទៅមន្ទីរពេទ្យ សម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១៩ ខែសីហា ឆ្នាំ២០១៩៕

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប៉ុនប៉ងលួចម៉ូតូ

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៤៥នាទី ត្រង់ចំណុចមុខឃ្លាំងមួយកន្លែង ស្ថិតភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានករណីប៉ុនប៉ងលួចម៉ូតូ កើតឡើងចំនួន១លើក បង្កឡើងដោយជនសង្ស័យស៊ីវិលម្នាក់ ។ ជនសង្ស័យមានឈ្មោះ ស៊ុយ ធុច ហៅភា ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរកម្មករ…