រដ្ឋបាលខេត្តសៀមរាប សូមច្រានចោលជុំវិញការលើកឡើងថា “មានការសម្របសម្រួលបេក្ខនារី ម្នាក់មកយឺតបានចូលប្រឡង” ហើយតាមពិតគាត់មកយឺត និងមិនត្រូវបានអនុញ្ញាតអោយចូលប្រឡងឡើយ
សៀមរាបៈ យោងតាមផេកមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា កាលពីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ មានព័ត៌មានបណ្តាញសង្គមលើកឡើង ជុំវិញការមិនអនុញ្ញាតឲ្យបេក្ខនារីម្នាក់ ចូលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ នៅមណ្ឌលប្រឡងវិទ្យាល័យ ១០ មករា ១៩៧៩ (ខាងជើង) ជាសិស្សមកពី វិទ្យាល័យអង្គរ ក្នុងក្រុងសៀមរាប។ បន្ទាប់ពីមានការផ្សព្វផ្សាយនេះមក…