កំលាំងប៉ុស្តិ៍និងកំលាំងនគរបាលស្រុកព្រៃនប់បន្តចុះអន្តរាគមន៍ជួយចម្លងប្រជាពលរដ្ឋលើកំណាត់ផ្លូវជាតិលេខ៣ដែលលិចទឹក

ព្រះសីហនុៈ នៅ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នេះ ត្រង់ចំនុចស្ពានទី២ ស្ថិតក្នុងភូមិវាលធំ ឃុំវៀលរេញ ស្រុកព្រៃនប់ ដែលមានទឹកលិច លើកំណាត់ផ្លូវជាតិលេខ៣ ហើយបើទោះបីជាមានការស្រកចុះបណ្តើរៗក៏ដោយ ក៏លោកស្នងការនគរបាលខេត្តបន្តដាក់បទបញ្ជារឲ្យកំលាំងនគរបាលប៉ុស្តិ៍ និងកំលាំងអធិការនគរបាលស្រុកព្រៃនប់ចុះអន្តរាគមន៍ជួយចម្លងប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ និងមានស្មារតីខ្ពស់សំដៅបង្កាឲ្យខាងតែបាននូវ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ទីនោះ។ កំលាំងអន្តរាគមន៍នគរបាលប៉ុស្តិ៍ និងកំលាំងអធិការស្រុកព្រៃនប់ចេញរថយន្តអន្តរាគមន៍ពិសេស ២គ្រឿង…

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់

ព្រះសីហនុៈ នៅវេលាម៉ោងប្រហែល០៥និង៣០នាទីថ្ងៃទី១១ខែសីហា ឆ្នាំ២០១៩ ចំណុចចន្លោះគីឡូម៉ែត ១០៩ទៅ១១០ស្ថិតក្នុងភូមិ ស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងរថយន្តនិងម៉ូតូបណ្តាលឲ្យអ្នកបើកបរម៉ូតូម៉ាកC125ពណ៌ខ្មៅគ្មានផ្លាកលេខ ឈ្មោះ ចិន សឿន ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅ ភូមិព្រៃប្រសិទ្ធិ ឃុំ…

បើករថយន្ត ប៉ះគ្នាបណ្ដាលឲ្យរងការខូចខាតទាំងសងខាងមិនចេះខន្តីបង្កហិង្សាដាក់ប៉ូលិសជាប់ខ្នោះម្នាក់ទាំងយប់

ភ្នំពេញៈ បុរសម្នាក់បើករថយន្តម៉ាក Range Roverពាក់ស្លាកលេខភ្នំពេញ 2Q-7889 បើកដោយបុរសម្នាក់ដឹកប្រពន្ធចេញពីខួបកំណើត ទៅប៉ះជាមួយរថយន្ត LEXUS RX330 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2P-9892 បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាងសមត្ថកិច្ចហៅមកដោះស្រាយគ្នានៅប៉ុស្តិ៍ បុរសចិត្តខ្លាំង វាយទាំង មេប៉ុស្ត៍ទួលស្វាយព្រៃ ១ និងសមត្ថកិច្ចម្នាក់រងរបួសបែកមាត់ ថែមទៀត សមត្ថកិច្ចបួននាក់ចាប់សឹងតែមិនឈ្នះក៏សម្រេចវាយខ្នោះបញ្ជូនខ្លួនមកអធិការនគរ…

បន្ទាប់ពីម្ចាស់រថយន្តបានឃើញការផ្សព្វផ្សាយនេះគាត់បានសុំរថយន្តរបស់គាត់វិញហើយ

ភ្នំពេញៈ បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយតាមផេក Facebook របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផេក របស់អធិកា រនគរបាលខណ្ឌដង្កោ និងផេកប៉ុស្តិ៏នគរបាលរដ្ឋបាលដង្កោ ម្ចាស់រថយន្តបានឃើញការផ្សព្វផ្សាយនេះ ក៏បានមកដល់ប៉ុស្តិ៏មកសុំរថយន្តរបស់គាត់វិញ មេប៉ុស្តិ៏ដង្កោបានសួរគាត់ថាមូលហេតុអ្វីបានទុករថយន្តចោលដល់ទៅមួយថ្ងៃកន្លះ? គាត់បានប្រាប់ថាដោយផ្ទះគាត់លិចទឹកទើបគាត់ចតទុករថយន្តនៅទីនេះ សមត្ថកិច្ចក៏បានពិនិត្យឯកសារពាក់ព័ន្ធ នឹងបានប្រគល់រថយន្តជូនម្ចាស់គាត់វិញ។

អគ្គិសនីបាត់បងចេញសេចក្តីជូនដំណឹងជូនសាធារណៈជន

បាត់ដំបងៈ អគ្គិសនីបាត់បងចេញសេចក្តីជូនដំណឹងជូនសាធារណៈជនជ្រាប ព័ត៌មានលំអិតសូមអានសេចក្តីជូនដំណឹងខាក្រោម៖

រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់

តាកែវៈ នៅវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១០ សីហា ឆ្នាំ២០១៩នៅចំណុចអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាសមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងនិង២នាក់ទៀតរបួសធ្ងន់ស្រាល។ ម៉ូតូម៉ាកឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១១ពាក់ស្លាកលេខតាកែវ1F 1353បើកដោយឈ្មោះទូច រ៉ាភេទប្រុសអាយុ៤១ឆ្នាំមុខរបរកសិកររស់នៅភូមិសម្តេចពាន់ ឃុំក្តាញ់ ស្រុកព្រៃប្បាស ខេត្តតកែវបានស្លាប់នៅកន្លែងរួមដំណើរដោយឈ្មោះសេង ប៊ុបធឿនភេទប្រុសអាយុ២៤ឆ្នាំមុខរបរកសិករស្នាក់នៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាសខេត្តតាកែវរងរបួសធ្ងន់ត្រូវបានបញ្ជនទៅសង្គ្រោះនៅមន្ទរពេទ្យខេត្តតែវ។ រថយន្តម៉ាកដេវូពណ៌សពាក់ស្លាកលេខកំពង់ចាម2A 2925បើកដោយឈ្មោះចាន់ ទីណាភេទប្រុសអាយុ៣២ឆ្នាំមុខរបរសិករស្នាក់នៅភូមិពោធិស្មាត ឃុំជើងកើប…

ក្រុមហ៊ុន វ៉ារីអគ្គីសនីស្ទឹងឬស្សីជ្រុំក្រោម នឹង បើកទ្វាទឹកបង្ហូទឹកមកក្រោម ដោយសារទំហំទឹក ភ្លៀងធំពេក ធ្វើឲ្យពេញអាង

កោះកុងៈ យោតាមផេកមន្ទីរព័ត៌មានខេត្តកោះកុងឲ្យដឹងថាអាជ្ញាធរខេត្តកោះកុង ប្រកាសអាសន្នថា ក្រុមហ៊ុន វ៉ារីអគ្គីសនីស្ទឹងឬស្សីជ្រុំក្រោម នឹង បើកទ្វាទឹកបង្ហូទឹកមកក្រោម ដោយសារទំហំទឹក ភ្លៀងធំពេក ធ្វើឲ្យពេញអាង។ ដូច្នេះការជូន ដំណឹងនេះ សូមពុកម៉ែ មីងពូបងប្អូនប្រជាពល រដ្ឋទាំងអស់ដែលរស់នៅតាមមាត់ព្រែក និងតាមទំនាប ក្រោមទំនប់មេត្តាប្រុងប្រយត្ន័ ខ្ពស់ ជាពិសេសបងប្អូនប្រជានេសាទតែម្តង ៕

ឃាត់ខ្លួនជនស្ស័យម្នាក់ពាក់ពាន់ករណីឃាតកម្ម

កណ្តាលៈ នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ជាថ្ងៃកើតហេតុនៅចំណុចក្បែរផ្លូវលំខាងជើងភូមិលេខ៥ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះពត ហ៊ង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យឈ្មោះ ងន សុវណ្ណភេទប្រុស…

ទំនប់ប្រទាក់ក្រឡាបានបាក់ហើយសូមប្រុងប្រយ័ត្ន!

កំពតៈ តាមសេចក្តរាយការណ៍បឋមបានឲ្យដឹងថានៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះទំនប់ប្រទាក់ក្រឡាក្នុងឃុំកូនសត្វស្រុកទឹកឈូបានបាក់ហើយសូមបងប្អូនដែលរស់នៅក្នុង តំបន់ភូមិសាស្ត្រខាងលើមានការប្រុងប្រយ័ត្ន។ កម្លាំង អាជ្ញាធរកំពុងត្រៀមជួយសង្គ្រោះក្នុងករណីចាំបាច់ប្រសិនបើើតមាន។

រថយន្តកង់ទីន័របុកម៉ូតូស្លាប់យុវជនម្នាក់

កណ្តាល: វេលាម៉ោង២១និង៤៥នាទីថ្ងៃទី១០ខែសីហាឆ្នាំ២០១៩មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយករណីកើតឡើងនៅ លើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៧-១៨ ចំណុចភូមិភូមិធំ ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។ សមត្ថកិច្ចបានឱ្យដឹងថានៅមុនពេលកើតហេតុខាងលើ មានរថយន្តម៉ាក់ FREIGHTLINNER ប្រភេទ សណ្តោង ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2662 សណ្តោងសឺមីរ៉ឺម៉កពាក់ផ្លាកលេខព្រះសីហនុ 4A- 0015…