ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ក្នុងខេត្តព្រះសីហនុចរាចរណ៍ធម្មតានៅព្រឹកនេះ

ព្រះសីហនុៈ តាមមន្ត្រីប្រាប់ថាចរាចរាណ៍តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១សីហា២០១៩នេះ នៅបើកចរាចរណ៍ធម្មតា ។ ចំពោះស្ថានភាពទឹកភ្លៀងវិញ មានភ្លៀងធ្លាក់នៅតាមតំបន់ជាច្រើនបន្ថែមទៀតនាព្រឹកថ្ងៃដដែល ក្នុងនោះអជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចមានរដ្ឋបាលខេត្ត ស្រុក ក្រុង នគរបាល កងរាជអាវុធហត្ថ កងទព័ជើងទឹក និងកងទព័តំបន់សឹករងខេត្ត ក៏បានចល័តកម្លាំងត្រៀមបង្ការ ជួយប្រជាពលរដ្ឋតាមតំបន់ដែលមានជំនន់ទឹកភ្លៀង៕

ឡើងចងខ្សែភ្លើងផ្ទុះឆ្លងឆក់ឆេះខ្លោចមួយចំហៀងខ្លួន រងរបួសធ្ងន់

ភ្នំពេញៈ អ្នកបើកបរគ្រឿងចក្រអេស្កាវ៉ាទ័រ ម្នាក់ ឡើងចង់ខ្សែភ្លើង ឲ្យខ្ពស់ងាយស្រួលកាយដីធ្វើផ្លូវ បែជាផ្ទុះឆ្លងឆក់ ឆេះខ្លោចមួយចំហៀងខ្លួនរងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅការដ្ឋានធ្វើផ្លូវ ចំណុចក្លោងទ្វារវត្តជន្លង់ម្លូ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ ជនរងគ្រោះឈ្មោះ ស្រៀង ហ៊ុយ…

រថយន្តលុចស៊ីស330ពន្លះក្បាលនាគចែកទ្រូងផ្លូវបាក់១កង់

ភ្នំពេញៈ ជនជាតិចិនម្នាក់បើករថយន្តមួយគ្រឿងស្រវឹងស្រាធ្លាក់ភ្នែកលឿនដូចហោះជ្រុលទៅបុកក្បាលនាគចែកទ្រូវផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់១កង់រថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងតែសំណាងល្អមិនបង្ករឲ្យនរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី១១ខែសីហាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវមុនីវង់ កែងនិងផ្លូវ១៨២ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជាជនជាតិចិនបើករថយន្តម៉ាកលុចស៊ីសRX330ពណ៌សពាក់ស្លាកលេខភ្នំពេញ2AQ0211ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបើកបោះបោះពួយយ៉ាងលឿនខណៈ មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងពេញទំហឹងបណ្ដាលបាក់១កង់រថយន្តព្យាយាមបើករត់បានប្រមាណ៥០ម៉ែត្រទៅមុខលែងរួច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចំនុចកើតហេតុបានទាក់ទងសមត្ថកិច្ចជំនាញវាស់វែងរួចស្ទូចរថយន្តបង្កទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕

រថយន្តម៉ាកព្រុសបោះពួយយ៉ាងលឿនបានបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់ ២ កង់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីស្ថិតនៅក្នុងសង្កាត់អូបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីវេលាម៉ោង ៣ និង ៣០ នាទីនៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៩។ តាមប្រភពព័ត៌មានឲ្យដឹងថាហេតុការណ៍នេះបង្កឡើងដោយរថយន្តម៉ាកព្រុសមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុង ទិសដៅពីលិចទៅកើតហើយលុះមកដល់ចំណុចកើតហេតុរថយន្តក៏បានរេចង្កូតជ្រុលមកបុកជាមួយនឹងទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតរថយន្តនិងរបាំងចែកទ្រូងផ្លូវបាក់អស់ ២កង់ហើយរថយន្តទៅមុខលែងរួច។ ក្រោយកើតហេតុសមកិច្ចជំនាញចរាចណ៍ផ្លូវគោកចុះមកវាសវែងយករថយន្តបង្កទៅរក្សាទុកដើម្បីរងចាំកាដោះស្រាយបន្តតាមផ្លូវច្បាស់៕

រថយន្តទំនើប៥៧០កំពុងឈប់ស្តុបរថយន្តកុងទីន័រពន្លះពីក្រោយរងការខូចយ៉ាងដំណំ

ភ្នំពេញៈ យុវជនម្នាក់បើករថយន្តកុងទីន័រមិនប្រយ័ត្នជ្រុលទៅបុករថយន្តទំនើបមួយគ្រឿងកំពុងឈប់ចំពីក្រោយពេញ ទំហឹងបណ្ដាលរងការខូចខាតផ្នែកខាងក្រោយស្ទើរទាំងស្រុងសំណាងល្អមិនមានអ្នករបួស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ខែសីហាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវ ហាន់ណូយកែងនិងផ្លូវសហពន្ធរុស្សីចំណុចស្ពានអាកាសផ្សារដីហុយក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់បើករថយន្តកុងតឺន័រម៉ាកFUSOពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3E 7518 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តសេរីទំនើបម៉ាក៥៧០ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AK 9938បើកដោយបុរសម្នាក់កំពុងឈប់ស្តុបចំពីក្រោយពេញទំហឹងបណ្ដាលខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅការិយាល័យចរាចរណ៍ជើងគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕

ថ្នាក់ដឹកនាំខេត្តកំពត បន្តជិះទូកពិនិត្យមើលស្ថានភាពទឹក និងបងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង នៅតាមបណ្តោយមាត់ ព្រែកកំពង់បាយ

កំពតៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត និង ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ច មន្ទីរ អង្គភាពជំនាញ…

ជនជាតិចិន២នាក់ វាយប្លន់ទៅលើជនជាតិខ្មែរម្នាក់រត់រួចតែជាប់វិញ

ត្បូងឃ្មុំៈ ជនសង្ស័យជាជនជាតិចិនចំនួន ០២នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ដែលបាន ប្រព្រឹត្តកាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៧ និង២០នាទី នៅចំណុចភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំមាន ដោយទី១.ឈ្មោះលីវ ស៊ីង ភេទប្រុសអាយុ១៨ ឆ្នាំ ២.ឈ្មោះឡូវ…

កម្មករទូកម្នាក់ ដេកស្លាប់លើទូកយ៉ាងអាណោចអាធ័ម

ព្រះសីហនុៈ នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ មានកម្មករទូកម្នាក់ ស្លាប់លើទូក នៅទំនប់រលក ក្នុងភូមិ3 សង្កាត់1 ក្រុងព្រះសីហនុ(ផែសៀកហេង)។ ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា សាសពឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល47 ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករទូកនេសាទ ប្រភពដដែលបានបន្តទៀតថា បុរសរូបនេះឃើញមានជម្ងឺ2ទៅ3ថ្ងៃហើយ…

ជនល្មោភកាមម្នាក់ ប្រើល្បិចល្បួងក្មេងស្រីយកទៅរំលោភជាថ្នូរនិងប្រាក់៣០០០រៀល

បាត់ដំបងៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចរួមទាំងប្រជាពលរដ្ឋតាមចាប់ខ្លួនបាន បន្ទាប់ពីជនសង្ស័យខាងលើប្រើល្បិច ល្បួង ក្មេងស្រីរងគ្រោះ ឲ្យ ចូល ទៅក្នុង គុម្ពោតព្រៃ ដើម្បីរំលោភ ករណីនេះកើតឡើងកាលពី ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៩ វេលា ម៉ោង១១និង៤៥នាទី ថ្ងៃត្រង់ នៅ…

កំពស់ទឹកព្រែកកំពង់បាយបានកើនឡើងបន្ថែមទៀតហើយ

កំពតៈ យោងតាមផេក ក្រសួងធនធានទឹក និង ឧតុនិយម បានឲ្យដឹងថានៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩ កំពស់ទឹកព្រែកកំពង់បាយបានកើនឡើងបន្ថែមទៀត ដោយសារផ្នែកខាងលើ នៃផ្ទៃអាងទឹកវារីអគ្គិសនីកំចាយមានភ្លៀងបន្ថែម ដូចនេះ បានបង្កឲ្យមានការលិចចូលក្រុងកំពត នៅកន្លែងទំនាបៗ ដូចជាផ្លូវមុខ មន្ទីរពេទ្យខេត្ត៕