ហាមដាច់ខាត បន្ទះឳសថ បិតបណ្តេញជាតិពុលដែលមានគុណភាពព្យាបាលជំងឺ ឈ្មោះ SAKI

សេចក្តីជូនដំណឹងស្តីពីការហាមឃាត់ ការលក់ និង ចែកចាយ បន្ទះឳសថ បិតបណ្តេញជាតិពុលដែលមានគុណភាពព្យាបាលជំងឺ ឈ្មោះ SAKI កំពុងផ្សព្វផ្សាយតាមបណ្តាញសង្គម FACEBOOK គ្មានច្បាប់ពីក្រសួងសុខាភិបាល៕  

មុខសញ្ញាលួចកាច់សោរក ម៉ូតូយ៉ាងសកម្មម្នាក់ត្រូវសមត្ថកិច្ចតាមឃាត់បាននៅកំពង់ធំ

កំពង់ធំៈ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩និង០០នាទី លោកអធិការនគរបាលស្រុកសណ្តាន់បានទំនាក់ទំនងមកអធិការស្រុកប្រាសាទសំបូរអោយជួយស្ទាក់ផ្លូវពីព្រោះមានករណីអំពើចោរកម្មលួចម៉ូតូ១គ្រឿងនៅស្រុកសណ្ដាន់ ក្រោយពីទទួលបានពត៏មានភ្លាម លោក ឃួន វុទ្ធី អធិការ នគរបាលស្រុកប្រាសាទសំបូរ បាន បានចាត់តាំងកម្លាំងផ្នែកជំនាញនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង៥ល្បាតពួនស្ទាក់តាមផ្លូវនិងគោលដៅសំខាន់ៗ ជាលទ្ធផលនៅម៉ោង១០និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍ ឃុំ តាំងក្រសៅ បានបង្ក្រាបបានម៉ូតូ១គ្រឿងម៉ាក់Yamaha ពណ៏ខ្មៅ…

បុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗបន្ទាប់ពីរថយន្តបុកកិនម៉ូតូ

ស្វាយរៀងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែនដឹកដី និងម៉ូតូហុងដាឌ្រីម បណ្តាលឲ្យបុរសវ័យចំណាស់១នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ1 ចន្លោះគីឡូម៉ែត្រលេខ 137-138 ស្ថិតក្នុងភូមិប្រសូត្រទី2 ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ៕  

រថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅសង្កាត់កន្ទោក

ភ្នំពេញ: តាមសេចក្តីរាយការព័ត៌មានបឋមបានឲ្យដឹងថា នៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕  

ព្រោះតែជីវភាពខំចំណាកស្រុកធ្វើការស្រុកគេបែជាត្រូវស្លាប់យ៉ាងអាណោចអាធ័មបែបនេះ

ព្រះសីហនុៈ តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថាមានករណី បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារដែកទីបធ្លាក់ពីលើអាគារត្រូវចំក្បាល កាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ៨ ខែសីហាឆ្នាំ២០១៩ ក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ម្តុំជិតកន្លែងអាគារបាក់ រលំកន្លងមក។ ប្រភពដដែលបានបញ្ជាក់ទៀតថា ជនរងគ្រោះមានឈ្មោះឌុច ដែន អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងវែង ឃុំព្រៃស្លឹក…

មេកត់ឆ្នោត វៀតណាម ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទបើកល្បែងខុសច្បាប់

កណ្តាលៈ មេឆ្នោតម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី នៅចំណុច ផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។ ជនសង្ស័យជាមេឆ្នោតមានឈ្មោះ សៀន សុវណ្ណ ភេទ ស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ…

មុខសញ្ញាកាប់ប្លន់៣នាក់ពេលនេះបញ្ជូនទៅគុកហើយ

កំពង់ស្ពឺៈ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ដោយមានការចង្អុលដឹកនាំ របស់ លោកស្នងការ លោកស្នងការរង ផែនការងារព្រហ្មទណ្ឌ ជន ល្មើស០៣នាក់ ត្រូវបានការិ.នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ស្រាវជ្រាវបង្ក្រាប បន្ទាប់ពីបានធ្វើសកម្មភាពបាញ់គំរាមប្លន់ យកម៉ូតូ នៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង កាលពី ថ្ងៃទី២០…

សុំនាងមិនព្រមចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច ចុងក្រោយខ្នោះ

ភ្នំពេញៈ កាលពីវេលាម៉ោង៣និង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៩ ចំណុចភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានករណីរំលោភសេពសន្ថវៈ កើតឡើងចំនួន១លើក បង្កឡើងដោយជនសង្ស័យ១នាក់។ ជនសង្ស័យមានឈ្មោះ ឃិន សំណាង ហៅ ម៉ាន ភេទប្រុសអាយុមុខរបរលក់ដូរ មានទីលំនៅភូមិខ្វែ…

ករណីបង្រ្កាបគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ ២នាក់

ក្រចេះ: ករណីបង្រ្កាបគ្រឿងញៀន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ដោយកម្លាំងអាវុធហត្ថ វេលាម៉ោង ២និង១៩នាទី ដឹកនាំដោយលោក វ. ត្រី អ៊ុលឆាយ មេបញ្ជាការស្រុកចេញបង្ក្រាបគ្រឿងញៀននៅ ចំណុច ភូមិឃុំ ស្រុកស្នួល ខេត្តក្រចេះដោយមានការសម្រសម្រួលដោយ លោក ធូប បញ្ចះសន្តិភាពព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ។…

ភ្លៀងធ្លាក់មួយមេ បណ្ដាផ្លូវមួយចំនួន នៅសង្កាត់បឹងទំពុន២ បានជន់លិច

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៤និង៥៧ នាទីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីភ្លៀងធ្លាក់មួយមេ បណ្ដាលឲ្យតាមបណ្ដាផ្លូវមួយចំនួនជន់លិច។ ករណីនេះដែរ បានធ្វើឲ្យអ្នកដំណើរមួយចំនួនបណ្ដើរម៉ូតូ ខណៈអ្នកខ្លះទៀត ជិះទៅទាំងក្ដីព្រួយបារម្ភខ្លាចម៉ូតូរលត់៕