គ្រោះថ្នាក់ចរាចរណ៍២ករណី នៅក្រុងច្បារមន បណ្ដាលឲ្យស្លាប់ ២នាក់ និងរបួសមនុស្ស ៣នាក់

កំពង់ស្ពឺៈ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិសាស្រ្តក្រុងច្បារមន បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ករណីទី១៖ កាលពីវេលាម៉ោង ៧និង៥៥នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅលើផ្លូវលេខ១៤៣ ក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ ។ ម៉ូតូម៉ាកហុងដា…

ខ្យល់កន្ត្រាក់ និងភ្លើង បំផ្លាញផ្ទះពលរដ្ឋ នៅខេត្តកណ្ដាល

កណ្តាលៈ កាលពីវេលាម៉ោង ៦ និង២០នាទីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់លាយឡំ ជាមួយនិងខ្យល់កន្ត្រាក់ បានបណ្ដាលឲ្យប៉ើងរលំផ្ទះប្រជាពលរដ្ឋ ០១ខ្នង នៅភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល៕

Update៖ បុគ្គលិកអង្គការម្នាក់ ត្រូវរថយន្តមិនចាំម៉ាក បុកស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញៈ កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ ត្រង់ចំណុចផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ចំណាន វ៉ាន់ដេត ភេទប្រុស អាយុ២៥…

រថយន្តកាមរីហាប្រីត ពន្លះរបាំងថ្មបាក់អស់១កង់ រួចបន្តទៅបុកដើមឈើ កៀបជាប់ទៅមុខលែងរួច

ភ្នំពេញៈ រថយន្តមួយគ្រឿង ជិះគ្នា ២នាក់ បានបើកបោះពួយយ៉ាងលឿន បានជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្ដាលបាក់១កង់ ហើយរថយន្តមិនទាន់អស់ល្បឿន ជ្រុលទៅបុកដើមឈើផ្ទប់កៀបជាប់ទៅមុខលែងរួច តែសំណាងល្អ មិនមានអ្នករបួស។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លួវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។…

ក្មេងទំនើង២ក្រុម ជិះម៉ូតូដេញវាយគ្នាពេញផ្លូវ ក៏ជ្រុលបើកបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់៣នាក់

ភ្នំពេញៈ យុវជនម្នាក់ បានស្លាប់ភ្លាមៗ ហើយយុវជន៣នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខណ:ដែលពួកគេ ជិះម៉ូតូដេញវាយគ្នាពេញផ្លូវ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ សពជនរងគ្រោះឈ្មោះ ផល ប៉ូលី អាយុ២០ឆ្នាំ…

សង្ស័យស្រវឹងស្រា បុរសម្នាក់ ជិះម៉ូតូដួលកណ្ដាលផ្លូវ ត្រូវរថយន្តកុងតឺន័រ កិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ យុវជនម្នាក់ ជិះម៉ូតូមួយគ្រឿង ក្នុងស្ថានភាពស្រវឹងស្រា ដួលកណ្ដាលផ្លូវ ត្រូវរថយន្តកុងតឺន័រ មកពីក្រោយកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅកន្លែង ហើយក្រោយកើតហេតុរថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៩…

រថយន្តយីឌុប ពន្លះម៉ូតូហ្សូមើពីក្រោយ បណ្ដាលឲ្យរបួសធ្ងន់មនុស្ស ២នាក់

ភ្នំពេញៈ រថយន្ដយីឌុបម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង សង្ស័យតៃកុងងងុយដេក បានបើកបុកពីក្រោយម៉ូតូហ្សូមើមួយគ្រឿង ជិះគ្នា២នាក់ បណ្ដាលឲ្យជាប់ជនរងគ្រោះម្នាក់ នៅកង់រថយន្តអូសធ្លាក់ចិញ្ចើមផ្លូវទៅមុខលែងរួច នឹងម្នាក់ទៀតខ្ទាតមកលើថ្នល់ងរងរបួសធ្ងន់ធ្ងរ ដោយក្រោយកើតហេតុ អ្នកបើកបររថយន្តគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០១៩ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ត្រង់ចំណុចមុខដីឡូត៍ គ្មានលេខមួយកន្លែង…

រថយន្តបីគ្រឿង បុកតកន្ទុយគ្នារងការខូចខាត

ភ្នំពេញៈ ជនជាតិចិនមានគ្នា៣នាក់ បើករថយន្តហាយឡែនឌ័រ ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ បោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្តកាមរីបាឡែន និងរថយន្តប្រាដូរ កំពុងឈប់បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធ កែងនិងផ្លូវហាន់ណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនគេឃើញរថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ…

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីត្រូវរថយន្តកិនយ៉ាងពេញទំហ៊ឹង

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលម៉ូតូប៉ះជាមួយម៉ូតូដួលខ្ទាតចេញស្របពេលមានរថយន្តមកពីក្រោយបណ្តាលឲ្យកិនយ៉ាងពេញទំហ៊ឹងស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅខាងកើតនិងរង្វង់មូលគួរស្រូវ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕  

កុងតៃតៃន័រមេឃកំពុងធ្លាក់ភ្លៀងជាន់ហ្វ្រាំងរអិលជ្រុលឡើងខឿន បុកគៀបម៉ូតូជាប់

ភ្នំពេញៈ ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀង គ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណីផ្ទួនៗគ្នាតែម្តង ក្នុងនោះមានកុងតៃន័រមួយគ្រឿងហោះឡើងខឿន បុកបាក់ស្លាកសញ្ញាចរាចរណ៍ រុញគៀបជាប់ម៉ូតូសេ១២៥មួយគ្រឿងទៀត ។ ហេតុការណ៍ទាំង២ករណីខាងលើកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ប្រមាណ១០០ម៉ែត្រពីគ្នា ក្នុង ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពនៅកន្លែងកើតហេតុ…