ដំណឹងបន្ទាន់! ផ្អាកចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទ ឆ្លងកាត់ស្ពានសោប បណ្តោះអាសន្ន
ក្រចេះ: យោងតាមផេកមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ និងម្ចាស់រថយន្តធុនធំទាំងអស់ មេត្តាជ្រាបថា ស្ពានសោប ជាប្រភេទស្ពានដែកបេឡេត៍ ប្រវែង ៧៥ម ទទឹង ៤ម ស្ថិតក្នុងឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានស្រុតជើងទម្រទី១ ផុតពីកម្រាលដែក។ ដូចនេះ ដើម្បីការពារសុវត្ថិភាពជូនបងប្អូន…