អគារវឌ្ឍនៈ តម្លៃជាង ១០០លានដុល្លារ បើកសម្ពោធជាផ្លូវការ

កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ អគារវឌ្ឍនៈ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះគឺជាអគារ ដ៏ខ្ពស់មួយនៅកណ្ដាល ទីក្រុងភ្នំពេញ ដែលត្រូវបានដាក់រហ័សនាមថា «ចក្កវាឡប្លែក គេ»…

ផ្លូវជាតិលេខ ៥ (ព្រែកក្តាម-ធ្លាម្អម) ពង្រីកពី ២ ទៅ ៤គន្លង គ្រោងចំណាយ ២៦១លាន$

កាលពីម្សិលមិញនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាមដល់ធ្លាម្អម។ គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥នេះ មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល)…

ផ្សារទំនើប អ៊ីអនម៉ល២ នឹងបើកដំណើរការ នៅថ្ងៃទី ៣០ ខែឧសភា ខាងមុខនេះ

ផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី នឹងបើកដំណើរការ ចាប់ពីថ្ងៃទី ៣០ ខែឧសភា ខាងមុខនេះតទៅហើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ គេហទំព័រ AEON MALL។ ការរះឡើងនៃផ្សារទំនើប អ៊ីអនម៉ល ២ បានហុចផលប្រយោជន៍យ៉ាងខ្លាំង ដល់វិស័យអចលនទ្រព្យ នៅតំបន់នោះ ដែលមានទីតាំងស្ថិតនៅ គម្រោងទីក្រុងពោងពាយ…

រថភ្លើងប៉ោយប៉ែត-សិរីសោភ័ណ ដាក់ដំណើរការ ជាបណ្តោះអាសន្នហើយ

រថភ្លើង ប៉ោយប៉ែត-សិរីសោភ័ណ បានដាក់អោយដំណើរការជាបណ្ដោះអាសន្ន នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៨ ជាមួយនឹងកាដូពិសេស ជិះដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ជូន។ ការធ្វើដំណើរតាមផ្លូវដែកនេះ នឹងអនុញ្ញាតអោយផ្ទុកមនុស្ស ១០០នាក់ ទាំងឈរ និងអង្គុយ ផ្តល់សេវា…

រោងចក្រកាត់ដេរ និងកាបូបចំនួន ៣ វិនិយោគជាង ១១លានដុល្លារ នៅខេត្តកណ្តាល និងភ្នំពេញ

យោងតាមគេហទំព័ររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងថា ក្រុមហ៊ុនចំនួន ៣ ទទួលបាន «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» បានបោះទុនសរុបប្រមាណជាង ១១លានដុល្លារអាមេរិក បង្កើតការងារជាង ៤ពាន់កន្លែង វិនិយោគក្នុងវិស័យផ្សេងៗគ្នា ក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ​។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនទាំង…

ស្ពានអាកាសចោមចៅ និងក្បាលថ្នល់ នឹងលេចរូបរាងឆាប់ៗនេះ

ដើម្បីកាត់បន្ថយ នៃការកកស្ទះចរាចរ នៅចំណុចរង្វង់មូលចោមចៅ និងនៅចំណុចក្បាល​ថ្នល់នោះ​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធធ្វើការដោះស្រាយផលប៉ះពាល់ នៃចំណុចទាំង ២នេះឱ្យបានលឿន ដើម្បីបើកការដ្ឋាន​សាង​សង់​ស្ពានអាកាសនៅពេល​ដ៏ខ្លីខាងមុខ។​ លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា ដើម្បីជំរុញការស្ថាបនាស្ពានអាកាសទាំង ២កន្លែងនេះឱ្យបានលឿននោះ ឯកឧត្ដម​ ឃួង ស្រេង​ បានធ្វើការកោះប្រជុំជាការប្រញាប់មួយ ជាមួយមន្ដ្រីជំនាញពាក់ព័ន្ធ ស្ដីពីការដោះស្រាយផលប៉ះពាល់​លើគម្រោងសាង​សង់​ស្ពាន​អាកាស​ចោមចៅ និងស្ពានអាកាសក្បាលថ្នល់។ បើតាមគម្រោងការដ្ឋានសង់ស្ពានអាកាស និងផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ គ្រោងនឹងត្រូវប្រើរយៈពេល ២០ខែ ដើម្បីស្ថាបនាឱ្យរួចរាល់ ដោយសារបច្ចុប្បន្ននេះស្ថានភាពចរាចរណ៍នៅចំណុចរង្វង់មូលចោមចៅក្នុងខណ្ឌពោធិសែនជ័យ មានការកកស្ទះចរាចរស្ទើររាល់ថ្ងៃ នៅតាមផ្លូវ​ជាតិ​លេខ៤​ ផ្លូវជាតិលេខ៣ និងមហាវិថីសហព័ន្ធរុស្ស៊ី។ សូមបញ្ជាក់ថា ចំពោះថវិកាសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនេះ ជាថវិការបស់សាលារាជធានីភ្នំពេញដោយប្រើប្រាស់ការស្ថាបនា ខណៈដែល​កំណាត់​មហាវិថីសហពន្ធ័រុស្ស៊ីចាប់ពីផ្លូវលេខ ២០១១ ដល់រង្វង់មូលចោមចៅត្រូវបាន​ពង្រីកបន្ថែម ឱ្យធំទូលាយអាច​ឱ្យរថយន្តធ្វើចរាចរ​ចំនួយ​…

បារាំង ចូលរួមអភិវឌ្ឍ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ

កាលពីម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីបើកសិក្ខាសាលាស្តីពី «ការបង្ហាញលទ្ធផល និងវឌ្ឍនភាពគម្រោងសហការលើការអភិវឌ្ឍនគរូបនីយកម្ម រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសាលាក្រុងប៉ារីស» ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលាបានបង្ហាញពីលទ្ធផល…

ស្ថានីយបូមទឹកលូ ៥ នឹងស្ថាបនារួចរាល់ក្នុងរយៈពេល ៤ខែទៀត

គម្រោងស្ថានីយបូមទឹកលូ៥នេះ គ្រោងនឹងបញ្ចប់ការដ្ឋានរបស់ខ្លួននៅ ក្នុងរយៈពេល៤ខែទៀត។ ​ស្ថានីយបូមទឹកលូ៥ គឺជាស្ថានីយបូមទឹកថ្មីមួយទៀត ក្នុងចំណោមស្ថានីយជាច្រើនទៀត ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនា ឡើងដើម្បីបូមទឹក រំដោះការលិចលង់ជូន ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ លោក ម៉េត មាសភក្តី បានលើកឡើងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមការងារស្ថាបនាស្ថានីយបូមទឹកលូ៥នេះ…

ខេត្តក្រចេះ នឹងមានស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ បន្ទាប់ពី សាកលវិទ្យាល័យក្រចេះ

នៅព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «សាកលវិទ្យាល័យក្រចេះ» ដែលស្ថិតនៅក្នុងទីរួមខេត្ត ក្រចេះ។ សាកលវិទ្យាល័យក្រចេះ ត្រូវបានកសាងឡើងក្រោមការបរិច្ចាគវិភាគទានដ៏ថ្លៃថ្លាពី សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយមូលនិធិឧត្តមសិក្សាក្រចេះ និងហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ស៊ី ជិនពីងប្រធានាធិបតីចិន ក្នុងនោះគឺ…

ចិន គ្រោងនឹងសាងសង់កំពង់ផែថ្មី នៅខេត្តកំពត

ឯកឧត្ដម Chen Wu អភិបាលតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បា​ន​​លើកឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់ព្រះរាជាណាចក្រកម្ពុជា នឹង​មាន​ការចុះហត្ថលេខាលើអនុស្សរណៈយោគយលគ្នាលើ ការកសាងកំពង់ផែថ្មីមួយ នៅក្នុង​ខេ​ត្ត​កំពតផងដែរ។ ​ឯកឧត្ដមអភិបាលតំបន់សយ័តក្វាងស៊ី ក៏បានជម្រាប​ជូន​ស​ម្ដេ​ច​តេ​ជោផងដែរអំពី កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងខេត្តក្វាងស៊ី និងព្រះរាជាណាចក្រកម្ពុជា​ នា​ពេលកន្លងមក ដោយអនុវត្តន៍តាមសេចក្ដីសម្រេច និងការព្រមព្រៀងគ្នារវាង​សម្ដេចតេជោ​នាយ​ក​រដ្ឋមន្ត្រី ជាមួយនិងឯកឧត្ដមប្រធានាធិបតីចិន ស៊ី ជិនពីន…