ក្រទ្បាប់រថយន្តដឹកកម្មកររបួសធ្ងន់ ស្រាលជាច្រើននាក់នៅស្រុកសំរោងទង

កំពង់ស្ពឺៈ តាមសេចក្តីរាយការណ៍ នៅម៉ោងប្រមាណ ៦ ព្រឹក ថ្ងៃទី៣០ ខែមិថុនានេះ បានឲ្យដឹងថា មានកម្មករធ្ងន់ ស្រាលជាច្រើននាក់ ខណៈរថយន្តដឹកកម្មករក្រទ្បាប់ នៅផ្លូវជាតិលេខ៤៤ ចន្លោះគីត្បូម៉ែត្រលេខ ១៩-២០ ស្ថិតនៅក្នុងភូមិអូរនាងហ៊ីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ Post News…

ក្មេងស្រីអាយុ៥ឆ្នាំដឹកដៃឪពុកពិការភ្នែកទៅធ្វើការរាល់ថ្ងៃ បានប្រែក្លាយជីវិតថ្មី

ហ្វីលីពិនៈក្នុងវីដេអូដ៏គួរឲ្យកក់ក្តៅ រយៈពេល៣នាទីមួយ បានបង្ហាញពីក្មេងស្រីម្នាក់​ដឹកដៃឪពុកពិការភ្នែកទៅធ្វើការតាមចំការដូង នៅក្នុងប្រទេសហ្វីលីពិន ហើយថ្មីៗនេះត្រូវល្បី និងចែកចាយ​ពេញបណ្តាញសង្គម ហ្វេស ប៊ុក ជាកត្តាមួយ បានផ្លាស់ប្តូរជីវិតរបស់ពួកគេដូចជាតួឯកនៅក្នុងរឿង។ នៅក្នុងវីដេអូបានបង្ហាញក្មេងស្រីអាយុ ៥ឆ្នាំឈ្មោះ ជេននី ដើរនឹងបាតជើងទទេរ នៅពេលដែលដឹកដៃ​នាំផ្លូវ ឪពុកពិការភ្នែក ឈ្មោះ “Dodong” ហៅ Nelson…

ពាន់ ភួងបុប្ផា ប្រាប់មូលហេតុកុងត្រា៥ឆ្នាំជាមួយថោន

ភ្នំពេញៈ កាលពីរសៀលថ្ងៃ២៩ មិថុនា អ្នកស្រីពាន់ ភួងបុប្ផា អ្នកដឹកនាំរឿងល្បីឈ្មោះ និងជាចាងហ្វាងផលិតកម្មផ្កា៥ បានសម្រេចចុះកុងត្រាជាមួយថោនគ្រុបរយៈពេល៥ឆ្នាំជាមួយគ្នា។ អ្នកស្រីបានបញ្ជាក់នូវហេតុផលជាច្រើនដែលនាំឲ្យអ្នកស្រីសម្រេចជ្រើសយកផលិតកម្មថោន ធ្វើជាទ្រនំផ្ដាច់មុខក្នុងការផលិតរឿង បន្ទាប់ពីអ្នកស្រីបដិសេធមិនទទួលយកលក្ខណ្ឌនេះប្រមាណជា២ឆ្នាំ ក្រោយដាច់កុងត្រាជាមួយCTN។ អ្នកស្រីពាន់ ភួងបុប្ផា បានថ្លែងក្នុងវេទិកាសន្និសីទសារព័ត៌ដែលបានធ្វើឡើងនៅណាហ្គាវើលថា ចាប់ពីថ្ងៃប្រកាសជាផ្លូវការនេះតទៅ អ្នកស្រីនឹងបម្រើក្នុងនាមជាអ្នកផលិតកុនឲ្យផលិតកម្មថោនរហូតដល់រយៈពេល៥ឆ្នាំ ដោយមិនមានសិទ្ធិទទួលផលិតរឿងឲ្យក្រុមហ៊ុនណាផ្សេងដូចមុនទៀតឡើយ។ យ៉ាងណាមិញ មិនមានន័យថាអ្នកស្រីត្រូវបិទទ្វារផលិតកម្មផ្កា៥ដែលធ្លាប់តែល្បីក្នុងការផលិតរឿងនោះទេ…

ចាប់ជនចែកចាយថ្នាំញៀនស្រីប្រុស៣នាក់ នៅស្រុកតាំកក់

តាកែវៈ ជនសង្ស័យជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនស្រីប្រុស ចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ធ្វើការឃាត់ខ្លួនជាក់ស្ដែង កាលពីវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ មន្ត្រីនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ដោយមានការដឹកនាំសម្របសម្រួលពីលោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក បានបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់សារធាតុញៀន ចំនួន៣នាក់…

ថ្ងៃនេះ! អគ្គិសនីកម្ពុជា នឹងផ្ដាច់ភ្លើងក្នុងខណ្ឌចំនួន៣ នៅរាជធានីភ្នំពេញ

ភ្នំពេញៈ អគ្គិសនីកម្ពុជា បានឲ្យដឹងថា ដើម្បីអនុវត្តការងារជួសជុលផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តនៅតំបន់ភ្លើងមួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

មន្ត្រីទំនាក់ទំនងក្រុម ISIS ត្រូវបានសម្លាប់នៅភាគខាងជើងខេត្ត Salahuddin

អ៊ីរ៉ាក់ៈបើតាមប្រភពនៅក្នុងតំបន់ ក្នុងខេត្ត Salahuddin បានផ្តល់ព័ត៌មាន កាលពីថ្ងៃពុធ ថា មន្ត្រីទំនាក់ទំនងក្រុម ISIS នៅក្នុងតំបន់ Sharqat ភាគខាងជើងនៃខេត្ត Salahuddin ត្រូវបានគេសម្លាប់ ជាមួយនឹងជំនួយការ២នាក់ទៀត នៅក្នុងការវាយប្រហារប្រដាប់អាវុធមួយដោយក្រុម ខ្មាន់កាំភ្លើងដែលគេមិនស្គាល់អត្តសញ្ញាណ ។ ព័ត៌មានរបស់អ៊ីរ៉ាក់បានរាយការណ៍ថា បើយោងតាមព័ត៌មានដែកត្រូវបានចែកចាយដោយប្រភពមួយនោះ បានឲ្យដឹងថា…

ពលរដ្ឋក្រីក្រ៤១គ្រួសារ ទទួលបានអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន

ភ្នំពេញៈ កាល​ពី​ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ គ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា និងអ្នកមានជម្ងឺ ចំនួន៤១គ្រួសារ ក្នុងសង្កាត់គងនយ ខណ្ឌដង្កោ បានទទួលអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក នុត ពុធដារ៉ា…

Top-10 «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៥ ត្រូវបានសម្ដេចរកឃើញហើយ(មានវីដេអូ)

ភ្នំពេញៈ នៅព្រឹកព្រលឹមស្រាងៗ នាថ្ងៃទី៣០ ខែមិថុនានេះ ហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីបេក្ខភាព Top-10 ទាំង១០នាក់ ដែលត្រូវទទួលបានការបោះឆ្នោតគាំទ្រនៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៥ ដែលមានរយៈពេល២ថ្ងៃ។ សម្ដេចបានបញ្ជាក់យ៉ាងដូច្នេះ “ថ្មីម្តងទៀត សូមអបអរសាទរ TOP-10…

ផ្ទះពលរដ្ឋ២ខ្នង បាក់ស្រុតចូលទៅច្រាំងទន្លេ ទាំងកណ្តាលរាត្រី

ភ្នំពេញៈ ​​ហេតុការណ៍​ភ្ញាក់​ផ្អើល​ទាំង​កណ្តាលរាត្រី​ ខណៈ​ផ្ទះពលរដ្ឋ ២ខ្នង​ បានបាក់ស្រុតចូលទៅច្រាំងទន្លេ តែសំណាងល្អមិនបណ្តាល​ឲ្យ​មានមនុស្សរងរបួសឡើយ កាល​ពី​វេលាម៉ោង១និង០០នាទីយប់រំលង​អាធ្រាត្រ​ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិដើមគ ក្រុម៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា៕

(មានវីដេអូ) កូរ៉ូឡា ហក់ទៅខាំកុងតឺន័រ ខ្ទេចមួយកំណាត់មុខ

ភ្នំពេញ: បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្ត កូរ៉ូឡាមួយគ្រឿងយ៉ាងលឿនជ្រុលចូលទៅផ្លូវគេ បុកជាមួយរថយន្ត កុងតឺន័រ បណ្តាលឲ្យ​ខ្ទេចមួយកំណាត់មុខ សំណាងល្អអ្នកបើកបររងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាកចរាចរណ៍ខាងលើ​នេះ កើតឡើង​កាលពីវេលម៉ោង១១និង១០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅមុខហាង AA2888ណេត ២៤ម៉ោង តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ៕