២០.០០០នាក់ស្លាប់ ដោយសារខ្យល់ពុលជារៀលរាល់ឆ្នាំនៅម៉ិកស៊ិក

ម៉ិកស៊ិកៈ វិទ្យាស្ថានជាតិសុខភាពសាធារណៈ (INSP) បាននិយាយថា នៅប្រទេសម៉ិកស៊ិក មានមនុស្សចំនួន ២០.០០០នាក់ស្លាប់ ជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស ដោយសារតែជំងឺ ដែលទាក់ទងទៅនឹងខ្យល់ពុល។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។ ថ្លែងនៅក្នុងវេទិកាថ្នាក់ជាតិមួយ ស្ដីពី «ចម្លើយទៅនឹងការផ្លាស់ប្តូរអាកាសធាតុទាក់ទងនឹង គុណភាពខ្យល់…

កម្មកររោងចក្រកាត់ដេរ លីដា ជាង២០នាក់ដួលសន្លប់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានដឹងថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ មានករណីកម្មករដួលសន្លប់ជាង២០នាក់ ដោយមិនដឹងមូលហេតុ។ តាមសេចក្តីរាយការណ៍បានបានបន្តថា កម្មករដែលដួលសន្លប់ទាំងនោះ គឺធ្វើការក្នុងរោងចក្រកាត់ដេរ លីដា ដែលទីតាំងស្ថិតនៅក្រុម៤ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នកម្មករដែលដួលសន្លប់ទាំងនោះ ត្រូវរថយន្តដឹកទៅសង្គ្រោះនៅតាមមន្ទីរពេទ្យអស់ហើយ៕

ចោរមួយក្រុមស្ទាក់ប្លន់យកម៉ូតូពីយុវជន២នាក់ បានសម្រេច

ភ្នំពេញៈ ក្រុមជនសង្គមងងឹតមួយក្រុមមានគ្នា៤ទៅ៥នាក់បានឈរស្ទាក់ចាំធ្វើសកម្មភាពវាយជនរងគ្រោះម្នាក់ក្នុងចំណោមគ្នា២នាក់ បណ្ដាលឲ្យរងរបួសបែកក្បាលប្លន់ រួចប្លន់យលម៉ូតូសេ១២៥ ស៊េរី២០១៥មួយគ្រឿងបានសម្រេចហើយជិះគេចខ្លួនបាត់ស្រមោលអស់កាលនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវR6 កែងនិងផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ឈន សាម្មឌី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្នោត”ខ” ឃុំព្រែករំដេង…

កម្មវិធី«មុខរបរខ្ញុំ»វគ្គ២ ប្រកាសដំណើរការ

ភ្នំពេញៈ ចាប់ពីថ្ងៃទី៤ កក្កដាតទៅ កម្មវិធីប្រកួតប្រជែងសមត្ថកិច្ចដ៏ពេញនិយមរបស់ទូរទស្សន៍ PNN ដែលមានឈ្មោះថា «មុខរបរខ្ញុំ»វគ្គ២ នឹងបើកដំណើរការហើយ បន្ទាប់ពីកម្មវិធីវគ្គ១ត្រូវបានបញ្ចប់ដោយជោគជ័យ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារទូរទស្សន៍PNN កាលពីថ្ងៃទី២៩ មិថុនា នៅក្នុងសណ្ឋាគារភ្នំពេញ។ កញ្ញា អេមី អ្នកផលិតកម្មវិធី បានអះអាងថា ការប្រកួតវគ្គ២ក្នុងកម្មវិធី«មុខរបរខ្ញុំ»លើកនេះ មានបេក្ខជនបេក្ខនារីចូលរួមចំនួន១០រូប ដោយក្នុងចំណោមទាំង១០រូបនោះ…

អូបាម៉ា ប្រមានដល់ការរីកចំរើនរបស់ពិភពលោក ក្រោយពេលការបោះឆ្នោតចាកចេញរបស់ចក្រភបអង់គ្លេស

អាមេរិកៈ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាបាននិយាយអំពី ការបោះឆ្នោតរបស់ចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប បង្កើនឲ្យមាន “ការព្រួយបារម្ភរយៈពេលវែងអំពីការរីកចម្រើនរបស់ពិភពលោក” ។ លោក បាននិយាយថា ការបោះឆ្នោតចាកចេញរបស់ចក្រភពអង់គ្លេសអាចគាំង “លទ្ធភាពវិនិយោគនៅក្នុង ចក្រភពអង់គ្លេស ឬ នៅក្នុងសហភាពអឺរ៉ុបទាំងមូល”។ លោកបាន អំពាវនាវដល់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស និងថ្នាក់ដឹកនាំ សហភាពអឺរ៉ុបត្រូវធានា ឲ្យបាននូវដំណើរការប្រកបដោយសណ្តាប់ធ្នាប់ចំពោះការចាកចេញរបស់ចក្រភពអង់គ្លេស…

Update: ក្រឡាប់រថយន្តនៅស្រុកសំរោងទង របួសកម្មករជិត១០នាក់

កំពង់ស្ពឺៈ រថយន្តដឹកកម្មករមួយគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍បែកកង់ក្រឡាប់ បណ្ដាលឲ្យកម្មករជាច្រើននាក់រងរបួសធ្ងន់ និងស្រាល ដោយហេតុការណ៍នេះបានកើឡើងកាលពីម៉ោង៦និង២០នាទី ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើផ្លូវលេខ44 គីឡូម៉ែត្រលេខ20-21 ចំណុចភូមិអូរនាងហ៊ីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មេបញ្ជាការមូលដ្ឋានស្រុកសំរោងទង លោក វិន លេងហួង បានប្រាប់ Post…

ដាច់ពោះវៀនធ្លាយចេញក្រៅ ស្លាប់សែនរន្ធត់ ខណៈជិះម៉ូតូត្រូវរថយន្តបុក

​បន្ទាយមានជ័យៈ រថយន្តកាមរីឆ្លាមបានបើកបរច្រាសទិសជាមួយមន្ត្រីយោធា រេចង្កូចទៅបុកបណ្តាលឲ្យស្លាប់ដាច់ពោះ ធ្លាយចេញ​មកក្រៅគួរឲ្យអាសូរ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ នៅតាមបណ្តាលផ្លូវជាតិលេខ៥ កាល​ពី​វេលាម៉ោង៧យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ កម្លាំងនគរបាលចរាចរណ៍បានឲ្យដឹងនៅកន្លែងកើតហេតុថា រថយន្តកាមរីឆ្លាម ស្លាកលេខភ្នំពេញ 2K-4752 ពណ៌ទឹកមាស បានទៅបុកម៉ូតូមន្ត្រីយោធា ច្រាសទិសគ្នា…

គួរជៀសវាង៧ចំណុចពេលរួមភេទ បើឃើញអាអូនតូចស្វាមីរបស់អ្នកតូច

តាមរយៈផ្ទាំងគំនូរចាស់ៗកាលពីសម័យក្រិចបុរាណ អ្វីដែលគេពេញនិយមបំផុតនៅសម័យដើមគឺ ទំហំអាអូនតូច(លិង្គ)មានទំហំតូច។ ប៉ុន្តែសម័យបច្ចុប្បន្ន គេនិយមអាអូនតូចដែលធំ ហើយវែង។ ដោយសារតែហេតុនេះហើយ ទើបធ្វើឲ្យបុរសៗមួយចំនួនមានភាពអៀនខ្មាស់ ប្រសិនបើពួកគេមានអាអូនតូចទំហំល្មម ឬតូច។ អ្វីដែលបុរស និងស្ត្រីត្រូវយល់នៅពេលនេះគឺ ទំហំអាអូនតូចមិនមែនជាបញ្ហាអ្វីឡើយ ព្រោះទ្វារមាសត្រូវការការសម្រុកចូលប្រវែងប្រហែលជា ៣អ៊ិញប៉ុណ្ណោះ។ ដូច្នេះ ខាងក្រោមនេះជារឿងរ៉ាវ ៧យ៉ាងដែលអ្នកគួរជៀសវាង ប្រសិនបើអាអូនតូចស្វាមីរបស់អ្នកមានទំហំតូចតូច។ ១.…

នាយករដ្ឋមន្រ្តីទុកពេលឲ្យកែខ្លួន ខណៈតំណែងលោក ម៉ម ស្រ៊ីមវណ្ណា ត្រូវបានដក

ភ្នំពេញៈ ក្រោយពីផ្ទុះរឿងមន្ត្រីនគរបាលក្រុងចរាចរក្រុងភ្នំពេញ និងផ្កាយបី ម៉ម ស្រ៊ីមវណ្ណា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ចរាចរណ៍ បានប៉ុន្មានម៉ោង នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាសាធារណៈតាម ផេកហ្វេសប៊ុក ផ្ទាល់ខ្លួនក្នុងន័យបញ្ជាក់ថា មិនមានការដកឋានន្តរស័ក្តិផ្កាយ៣ លោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា ទេ ពោលគឺគ្រាន់តែដកតួនាទីពីអគ្គនាយរងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប៉ុណ្ណោះ។…

ព្រឹត្តិបត្រព័ត៌មាន និង ព្យាករណ៍កម្ពស់ទឹកជំនន់នៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ ២០១៦

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម​ដែលបានចេញនៅព្រឹកថ្ងៃនេះ បានឲ្យដឹងថា ស្ថានភាពទឹកទន្លេ មេគង្គ ទន្លេសាប និងទន្លេបាសាក់ កំពុងហក់ឡើងខ្ពស់ ដូច្នេះក្រសួងសូមអំពាវនាវ ដល់ប្រជជនរស់នៅតាមបណ្តោយទន្លេ មានការប្រុងប្រយ័ត្នខ្ពស់។ ព្រឹត្តិបត្រព័ត៌មាន និង ព្យាករណ៍កម្ពស់ទឹកជំនន់មានដូចនៅក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖