រដ្ឋាភិបាលគុយបាថា គោលនយោបាយថ្មីរបស់អាមេរិក នឹងឆ្ពោះទៅរកភាពបរាជ័យ
គុយបាៈ រដ្ឋាភិបាលគុក្រុងឡាហាវ៉ាន់ បានឲ្យដឹងថា គោលនយោបាយការបរទេសថ្មី របស់ទីក្រុងវ៉ាស៊ីនតោន ដែល បានប្រកាសមកលើប្រទេសខ្លួន គឺជាដំណើរឆ្ពោះទៅរកភាពបរាជ័យ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧។ ប្រទេសគុយបា បានអះអាងថា «រាល់យុទ្ធសាស្ត្រណាមួយ ដែលចង់ផ្លាស់ប្តូរប្រព័ន្ធនយោបាយ, សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសខ្លួន ដើម្បីការដាក់សម្ពាធ ឬការប្រើវីធីសាស្ត្រប្រឆាំងផ្សេងៗទៀតណាក៏ដោយ…