ទាស់ពាក្យសម្តីគ្នា! ក្មេងស្ទាវមួយក្រុមទាញកាំបិតកាប់ ទៅលើបុរសម្នាក់របួសធ្ងន់

ព្រះសីហនុៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតដោយជនសង្ស័យមួយក្រុមមានគ្នា៧នាក់ បានប្រើកាំបិត កាប់ទៅលើបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅវត្តវាលមាស ឃុំវាលរេញ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ ទី១ឈ្មោះ បុត្រ ធី ភេទប្រុស អាយុ១៨ឆ្នាំ…

សូមប្រុងប្រយ័ត្នណាបងប្អូនដែលចូលចិត្តគូឆាយ ព្រោះស្លឹកគូឆាយខ្លះ មានផ្ទុកនូវធាតុគីមី Pesticide

ព្រះវិហារៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រះវិហារ សហការណ៍ជាមួយរថយន្តពិសោធន៍ចល័ត មន្ទីរពាណិជ្ជកម្មខេត្ត អជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យទំនិញនៅផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានធ្វើតេស្តបឋមនូវគំរូទំនិញចំនួន៥៨គំរូ ជាលទ្ធផល ស្លឹកគូឆាយតិចតួច មានផ្ទុកសារធាតុគីមី Pesticide៕

ឥណ្ឌា នឹងធ្វើការសាកល្បងនាវាមុជទឹកនុយក្លេអ៊ែរលើកទី២ របស់ខ្លួន

ឥណ្ឌាៈ កងទ័ពជើងទឹកឥណ្ឌា កំពុងរៀបចំទម្លាក់នាវាមុជទឹក ដ៏មានសមត្ថភាព ដើរដោយថាមពលនុយក្លេអ៊ែរលើកទី២ ចូលទៅក្នុងសមុទ្រនៅខែក្រោយ ខណៈជិតដល់ថ្ងៃគម្រប់ខួបលើកដំបូង ដែលឥណ្ឌាបានក្លាយជាប្រទេសទី១ ស្ថិតនៅក្រៅសមាជិកអចិន្រ្តៃយ៍ចំនួន៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនោះរួមមាន រុស្ស៊ី អាមេរិក អង់គ្លេស បារាំង និងចិន ដែលហេតុធ្វើឲ្យប្រទេសមួយនេះ អាចផលិតនាវាចម្បាំងនុយក្លេអ៊ែរ លើកដំបូងរបស់ខ្លួនបាន។ នេះបើយោងតាមសារព័ត៌មាន…

កន្លះម៉ោងទៀត ភ្លើងនឹងមកវិញហើយអ្នកដែលដាច់ភ្លើង នៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅវេលាម៉ោង៩និង៥១នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F4) ដើម្បីឲ្យក្រុមការងារធ្វើការអូសខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដែលស្ថិតនៅ (១)ផ្លូវទំនប់កប់ស្រូវ សង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (២)សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១១និង៣០នាទីព្រឹក៕

Emirates ដាក់ដំណើរការយន្តហោះធំបំផុត A380 ទី ១០០ របស់ខ្លួន

ដើម្បីអបអរសាទរយន្តហោះ A380 ទី១០០ របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត ដែលជាប្រតិបត្តិករនៃ យន្តហោះប្រភេទ A380 ធំបំផុតនៅក្នុងពិភពលោក នឹងផ្តល់ជូនតម្លៃដ៏ពិសេសលើសំបុត្រថ្នាក់អាជីវកម្ម និង ថ្នាក់ សន្សំសំចៃដល់អ្នកដំណើរហោះហើរពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងឌូបៃ ឬទិសដៅផ្សេងទៀត។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates។ អ៊ែមមឺរឹត នាំយកមកនូវយន្តហោះ A380…

Shanghai Shenhua បដិសេធការចង់បានអតីតគ្រូបង្វឹកក្រុម Barcelona លោក Luis Enrique

ក្លិប Shanghai Shenhua បានបដិសេធថាពួកគេមិនបានទាក់ទងអតីតគ្រូបង្វឹកក្លិប Barcelona លោក Luis Enrique អំពីការតែងតាំងរូបគេជាអ្នកជំនួសលោក Gus Poyet នោះទេ។ លោក Poyet ដែលមានវ័យ ៤៩ ឆ្នាំបានធ្វើការសម្រេចចិត្តបន្ទាប់ពីចាញ់ Henan Jianye ២-១…

រថយន្តពន្លះគ្នាជាមួយម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង៨នាក់ទៀតរងរបួសស្រាលធ្ងន់!

ឧត្តរមានជ័យៈ លោកវរសេនីយ៍ទោ ធូ សុភា ប្រធានការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ Post News ថា មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូចបុកជាមួយ និងម៉ូតូ ដែលបើកបរក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្តាលឲ្យស្លាប់បុរសម្នាក់ និងរបួសធ្ងន់៣នាក់ ស្រី១នាក់ របួសស្រាល៥នាក់ ស្រី២នាក់ទៀតផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទី រសៀលថ្ងៃទី១២…

Mai Duc Chung នៅតែជាអ្នកទទួលខុសត្រូវនៃក្រុមជម្រើសជាតិវៀតណាមសម្រាប់ការប្រកួតទល់ កម្ពុជា

អ្នកមើលការខុសត្រូវក្រុមជម្រើសជាតិវៀតណាម លោក Mai Duc Chung នឹងនៅតែកាន់តំណែងរបស់លោករហូតដល់សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) រកបានគ្រូបង្វឹកថ្មីសម្រាប់ក្រុម។ នៅក្នុងកិច្ចប្រជុំកាលពីល្ងាចថ្ងៃអង្គារ៍គណៈកម្មាធិការ VFF បានបញ្ជាក់ថាអតីតគ្រូបង្វឹករបស់ក្រុមបាល់ទាត់វៀតណាមលោក Nguyen Huu Thang នឹងមិនចូលកាន់តំណែងម្តងទៀតទេ ក្រោយពីលោកលាលែងពីតំណែងដោយសារតែការបរាជ័យនៅ SEA Games កាលពីខែមុន។ អនុប្រធាន…

មានវីដេអូ៖ សមត្ថកិច្ចបញ្ជូនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង៨គីឡូក្រាម!

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះបានបញ្ជូនជនសង្ស័យចំនួន៣នាក់ និងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង៨គីឡូក្រាម។ យោងតាមការបញ្ជាក់របស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញ ជាអ្នកសម្របសម្រួលក្នុងការបង្ក្រាប បានឲ្យដឹងតាម Telegram ថា នៅក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចជាអ្នករាយការណ៍ មិនមែន៤នាក់ទេ…

ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ បើកកិច្ចប្រជុំបន្ទាន់មួយ ជុំវិញបញ្ហាអំពើហិង្សានៅមីយ៉ាន់ម៉ា

UN: ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ ស្តីពីវិបត្តិជនជាតិដើម ភាគតិចរ៉ូហ៊ីងយ៉ា បន្ទាប់ពីមានការព្រមានដោយប្រធានសិទ្ធិមនុស្សថា ការបោសសម្អាតជាតិសាសន៍មួយនេះ កំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧។ ប្រទេសអង់គ្លេស និងស៊ុយអែត បានស្នើសុំឲ្យមានការប្រជុំនៅថ្ងៃពុធនេះ ដើម្បីប្រឆាំងទៅនឹងវិបត្តិមនុស្សធម៌ ដែលកំពុងតែរីករាលដាលនៅមីយ៉ាន់ម៉ា។ យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា…