ទីបំផុត U18 កម្ពុជា ស្គាល់ពាក្យថាឈ្នះហើយ(វីដេអូ)

ការប្រកួតនៅកីឡដ្ឋាន Thuwunna Stadium ប្រទេសមីយ៉ាន់ម៉ា បានបញ្ចប់នៃពូល A ដោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ ស្គាល់ពាក្យឈ្នះលើកដំបូងលើ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម១៨ឆ្នាំ ដោយលទ្ធផល ៤ទល់១ ក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៨ឆ្នាំ (AFF U-18 Championship 2017) ជំនួបលើទី៥ ។…

ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅបន្ទប់ផ្ទះសំណាក់ ឌីឌីហោស និងដកហូតថ្នាំញៀនបាន២៣កញ្ចប់តូចធំ!

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួន និងដកហូតថ្នាំញៀនចំនួន២៣កញ្ចប់តូចធំ។ ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចបន្ទប់ផ្ទះសំណាក់ ឌីឌីហោស តាមបណ្តោយផ្លូវលេខ៥៩៨ ក្រុម១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ អ៊ិន…

ថ្វីបើ ស្ថិតក្នុងពូលមរណៈ តែតោខៀវ Chelsea ធ្វើបានយ៉ាងល្អ ក្នុងជំនួបដំបូង

ក្រុមតោខៀវ Chelsea ពិតជាធ្វើបានយ៉ាងល្អ ក្នុងថ្ងៃប្រកួតបើកឆាក UEFA Chamion League ដោយបានបំបាក់ក្រុម Qarabag FK ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-០ ។ នេះគឺជាការបង្ហាញខ្លួនយ៉ាងល្អ ក្នុងការវិលត្រឡប់មកកាន់ Champion League វិញរបស់ក្រុម​តោខៀវ Chelsea ក្រោយពីខកខន…

មានវីដេអូ៖ រថយន្តដឹកជ្រូកបុកកុងតឺន័រពីក្រោយពេញទំហឹងគាបតៃកុងជាប់នៅក្នុងកាប៊ីនជាង១ម៉ោងទើបចេញរួចខ្ទេចជើងទាំងសងខាង!

ភ្នំពេញៈ បុរសម្នាក់បើករថយន្តដឹកជ្រូកក្នុងល្បឿនលឿន គេចរថយន្តមួយគ្រឿងទៀត ដែលបើកចេញពីផែស្ងួត សុកន ជ្រុលចង្កូតទៅបុករថយន្តកុងតឺន័រដែលចតនៅចញ្ចើមផ្លូវពីក្រោយទំហឹងបណ្ដាលឲ្យគាបជាប់ នៅក្នុងរថយន្តស្រែករកឲ្យគេជួយ ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ស្ថិតនៅតាមផ្លូវបេតុងទួលពង្រ ត្រង់ចំណុចមុខផែស្ងួត ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ…

ស្ដាប់សម្ដី ពេជ្រ សោភា ក្រោយ G-Devid ជះកំហឹង!!!

បើទោះជាលោកG-Devid បានចោទអ្នកវាយប្រហារខ្លួនថាអាចជាបក្សពួករបស់អ្នកធ្លាប់មានគុណរបស់លោក គឺរួមមានអ្នកនាងពេជ្រ សោភា និងចង់សំដៅថាអ្នកនាងពេជ្រ សោភា ដែលលោកចាត់ទុកថាជាគូជម្លោះម្នាក់ក៍ទំនងជាបាននិយាយអ្វីប៉ះពាល់ដល់ខ្លួនទើបបានជាមានម្ចាស់គណនីមួយបានបង្ហោះវាយប្រហារចំពោះលោក ក៍អ្នកនាងពេជ្រ សោភា ដែលត្រូវលោកលើកឈ្មោះក្នុងការបញ្ចេញកំហឹង បានអះអាងថាអ្នកនាងមិនបានស្គាល់ម្ចាស់គណនីដែលបានបង្ហោះវាយប្រហារលោកងួន ចាន់ដេវីដ នោះឡើយ។ អ្នកនាងបានប្រាប់ Post Komsan ថា អ្នកនាងមិនដឹងរឿងគេថាអោយលោកជីដេវីដនោះទេ ដោយអ្នកនាងបានចាត់ទុកថាប្រសិនជាលោកG-Devid ចង់ចោទប្រកាន់ចំពោះខ្លួនបែបនោះ…

នរណាខ្លះចាំ Update ឡើង iOS 11? Apple ប្រកាសថ្ងៃចេញសម្រាប់អ្នកប្រើ iPhone/iPad ទូទៅហើយ!

ក្រោយពីបញ្ចេញកំណែសាកល្បងជំនាន់ទី ១០ សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធីរួចមក នៅយប់ម្សិលមិញនេះ ក្រុមហ៊ុន Apple បានប្រកាសថ្ងៃបើកឱ្យអតិថិជនអ្នកប្រើប្រាស់ទូរសព្ទ iPhone និងឧបករណ៍ iPad ទូទៅ អាចធ្វើបច្ចុប្បន្នភាព (Update) ប្រព័ន្ធប្រតិបត្តិឧបករណ៍ររបស់ខ្លួនឱ្យឡើងដល់ iOS 11 ជំនាន់សម្រេចហើយ។ តាមរយៈព្រឹត្តិការណ៍បើកបង្ហាញ iPhone ស៊េរីឆ្នាំ…

Man Utd ចាប់ផ្តើមយ៉ាងល្អ ក្នុង Champion League

ការវិលមកកាន់ក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champion League ពិតជាធ្វើឲ្យ​អ្នកគាំទ្រ របស់ក្រុមបីសាចក្រហម Manchester United ទាំងអស់ខកបំណងឡើយ ដោយក្រុមអង់គ្លេសមួយនេះ បានយកឈ្នះក្រុមភ្ញៀវ Basel ក្នុងលទ្ធផល ៣-០ ។ នេះគឺជាការវិលត្រឡប់​ យ៉ាងល្អសម្រាប់ក្រុមបីសាចក្រហម Manchester United ដែលអាចរក្សាសំណាញ់ទីមិនឲ្យធ្លាយបាន…

CNM ពិតជាអស្ចារ្យមែន

ការប្រកួតបើកឆាក Champion League ដំបូងរបស់ក្រុម Paris Saint Germain ពិតជាអស្ចារ្យណាស់ ដោយបានយកឈ្នះយ៉ាងចាស់ដៃលើក្រុមម្ចាស់ផ្ទះស្កុតលែន Celtic ក្នុងលទ្ធផល ៥-០​ ។ នេះគឺជាលទ្ធផលយ៉ាងប្រសើរមួយសម្រាប់ក្រុម បារាំង Paris Saint Germain ដែលបានចំណាយលុយយ៉ាងមហិមា នាពេលកន្លងមក…

បំបៅដោះកូន តើអាចធ្វើឲ្យសុដន់ធ្លាក់យារដែរឬទេ?

យើងគ្រប់គ្នាដឹងហើយថា ការបំបៅដោះកូនទឹកដោះម្តាយតែមួយមុខគត់ គឺមានសារៈសំខាន់ខ្លាំងណាស់ ទាំងរូបរាងកាយ នឹងប្រាជ្ញាស្មារតីរបស់ទារកទៅថ្ងៃអនាគត់ ព្រោះទឹកដោះម្តាយ មានដើរតួនាទីជាប្រភពនៃអាហារបំប៉នសម្រាប់ទារកទើបនឹងកើត ហើយក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពកម្តាយដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីភាគច្រើនតែងតែមានការព្រួបារម្ភចំពោះការឈឺចាប់សុដន់ និងការប្រែប្រួលនៃរូបរាងសុដន់ ក្នុងអំឡុងពេលបំបៅដោះកូន។ នេះហើយជាមូលហេតុមួយដែលបណ្តោលឲ្យអ្នកម្តាយថ្មោងថ្មីមួយចំនួននៅស្ទាក់ស្ទើរចំពោះការបំបៅដោះកូន។ បើយោងតាមលោកវេជ្ជបណ្ឌិត Asmita Mahajan ជាអ្នកជំនាញនៅមន្ទីរពេទ្យ S.Lrayhea មានប្រសាសន៍ថា អ្នកម្តាយថ្មោងថ្មីគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យដើម្បីកាត់បន្ថយភាពភ័យខ្លាច…

ស្រីតូច ចំណាន ឆ្លើយតប ការបំបែកបាក់អ្នកនាងនឹងឧកញ៉ាគិត ម៉េង !

មួយរយៈពេលមុនមានការបង្ខោះសារបង្ខូចឈ្មោះអ្នកនាងស្រីតូច ចំណាន ដែលមានឈ្មោះពិតថា ម៉ៅ ចំណាន ដោយបានចោទថាអ្នកនាង មានទំនាក់ទំនងមិនប្រក្រតីជាមួយនឹងលោកសុវណ្ណ មករា ក្នុងពេលដែលអ្នកនាងមានលោកឧកញ៉ា គិត ម៉េង ជាស្វាមីទៅហើយ។ ភ្លាមៗក្រោយការបង្ខូចឈ្មោះនោះគេមិនឃើញអ្នកនាង ឬស្វាមីចេញមុខប្រតិកម្មនោះទេ គឺទើបតែមុននេះបន្តិចដែលអ្នកនាងបានប្រើ Instagram ឆ្លើយតបនឹងការបង្ហោះទាំងនោះ។ អ្នកនាងសរសេរថា «…ខ្ញុំរីករាយក្នុងការទទួលយកមិត្តចូលមកក្នុងជីវិតរបស់ខ្ញុំ តែខ្ញុំមិនដែលបង្កើតសត្រូវម្ដងណាទេ…