បើករថយន្តបុកគ្នាស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ រួចរត់បាត់!
ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមិនចាំម៉ាក បានបុកជាមួយនឹងម៉ូតូមួយគ្រឿង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៤ បង្គោលគីឡូម៉ែត្រលេខ ១៨៨-១៨៩ ភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ករណីនេះកើតឡើងរវាងរថយន្តមិនចាំម៉ាក បានបើកបញ្ច្រាសទិសគ្នា…