កាណូតសាធារណៈ រត់ពីស្ពានព្រែកព្នៅ ដល់ក្រុងតាខ្មៅ សម្រេចបាន ៩៥ភាគរយហើយ

កាណូតសាធារណៈល្បឿនលឿន សម្រេចបាន ៩៥ភាគរយហើយ ដែលមានសមត្ថភាពដឹកអ្នករហូតដល់ ២០០០នាក់ នឹងរត់ពីស្ពានព្រែកព្នៅ ដល់ក្រុងតាខ្មៅ ចាប់ពីម៉ោង ៦ព្រឹក ដល់ ៨យប់។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ កាណូតនេះ អាចដឹកអ្នកដំណើរបាន ៩៩នាក់ ក្នុង១គ្រឿង រត់តាមទន្លេសាប ទន្លេចតុមុខ ទន្លេបាសាក់…

ហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ 2AS-8406 បត់ត្រឡប់ក្រោយត្រូវម៉ូតូសង់បុក របួសស្រាល

បាត់ដំបងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហាយឡែនឌ័រ បានបើកបត់ត្រឡប់ក្រោយ ត្រូវម៉ូតូសង់បុក រងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវចូលព្រលានយន្តហោះ ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ដំបូងឡើយគេឃើញរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-8406…

សាហាវណាស់! ចាប់ក្មេងសិស្សសាលា សម្លាប់ញាត់ក្នុងការ៉ុង នៅខេត្តបន្ទាយមានជ័យ!

បន្ទាយមានជ័យៈ មានករណី​បាត់​ក្មេង​ស្រី​ជា​សិស្សសាលា​ឯកជន​ពន្លក​ខ្មែរម្នាក់ បង្ករ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំងនៅ​ភូមិ​ក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ កាលពីវេលា​ម៉ោងជាង​៤​រសៀល ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ២០១៨។ ពេល​នេះ​ គេបានរក​ឃើញសាកសពក្មេងស្រីខាងលើហើយ បន្ទាប់ពីនាងតូច ត្រូវបានគេសម្លាប់​ញាត់កា​រ៉ុ​ង​ក្នុង​បន្ទប់​ជួល​ ហើយនៅម៉ោង៧យប់ថ្ងៃដដែល អាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួន​ជនសង្ស័យម្នាក់​យកទៅសាកសួរភ្លាមៗ។ កុមារី​រង​គ្រោះខាងលើនេះ​មាន ឈ្មោះ ឈុ​ន…

ជិះម៉ូតូពេលយប់មិនបើកភ្លើង ជ្រុលទៅបុករ៉ឺម៉កឈប់ស្ងៀម ស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម!

តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូមួយគ្រឿងជិះមិនបើកភ្លើងក្នុងសភាពងងឹត បានជ្រុលទៅបុកនឹងរ៉ឺម៉កឈប់ស្ងៀមពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិក្តីតាហុក ឃុំពោធិរំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មុនពេលកើតហេតុគេឃើញរ៉ឺម៉កម៉ូតូម៉ាក វ៉េវ អាល់ហ្វា ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល1E-6339 បើកបរដោយបុរសម្នាក់…

មូលហេតុចម្បងដែលបណ្តោលឲ្យកើតជំងឺមហារីក បើដឹងហើយត្រូវកែខ្លួនឲ្យទាន់ពេល

យោងតាមរបាយការណ៍របស់សហគមន៍ជំងឺមហារីក អាមេរិក បានឲ្យដឹងថា ជំងឺមហារីក គឺជាមូលហេតុឈានមុខគេលំដាប់ទី២ ក្នុងការសម្លាប់មនុស្ស នៅសហរដ្ឋអាមេរិក ហើយកាលពីឆ្នាំ ២០១៧ មានមនុស្សប្រហែលជា ១,៧លាននាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីក និងស្លាប់ ៦០០,០០០នាក់។ សូមចាំថា អ្នកដែលមានជំងឺមហារីកធ្ងន់ធ្ងរហើយ អាចរស់បានរយៈពេលត្រឹមតែ ៥ឆ្នាំទៀតប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាមូលហេតុ…

រថយន្តស៊េរីទំនើកម៉ាកសឺដេស បុករថយន្តហ្វតរ៉េនជឺ និងរថយន្តម៉ាកសឺដេស១ទៀតខ្ទេច រួចព្យាយាមបើករត់!

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រា បើករថយន្តស៊េរីទំនើកម៉ាកសឺដេសមួយគ្រឿង រេចង្កូតទៅបុករថយន្តហ្វតរ៉េនជឺពីក្រោយ រុញទៅបុករថយន្តម៉ាកសឺដេសមួយគ្រឿងទៀត ចតនៅមុខហាង បណ្តាលខូចខាតយ៉ាងដំណំ។ ចំណែករថយន្តបង្កព្យាយាមបើករត់ តែត្រូវដេញចាប់បានមកវិញ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខហាងយីហោ (ស្តាឡា ដេលមីត) តាមបណ្តោយផ្លូវ៣១៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។…

ស្លាប់ទៀតហើយ! រថយន្តកុងតឺន័រ បុកម៉ូតូ ស្លាប់សិស្សនៃវិទ្យាល័យបែកចានម្នាក់ និង២នាក់ទៀតរបួសធ្ងន់

ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលជិះម៉ូតូឌុបគ្នា ហើយត្រូវបានរថយន្តកុងតឺន័រ បើកបុក កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅខាងលិចជញ្ជីងថ្លឹងរថយន្តចាស់ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ហេង រិទ្ធរាជ ភេទប្រុស…

First News៖ ចង.កស្លាប់ទាំងព្រឹក មិនទាន់ស្គាល់អត្តសញ្ញាណ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ក្រោយពីប្រទះឃើញសពបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ​ទាំងព្រឹក។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង២៤នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ ក្នុងនោះក៏មានការឡាយនៅលើផេកPost News Media ផងដែរ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

Update៖ បើករ៉ឺម៉កកង់បីដឹកប្រពន្ធកូនមកពីលេងមហាសង្ក្រានពោធិ៍សែនជ័យវិញ ត្រូវម៉ូតូជិះបុកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់!

ភ្នំពេញៈ បុរសម្នាក់បានបើករ៉ឺម៉កកង់បី ដឹកប្រពន្ធកូនមកពីលេងមហាសង្ក្រានពោធិ៍សែនជ័យ បំណងទៅផ្ទះ ស្រាប់តែមានម៉ូតូហុងដាមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលបុកចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់​ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ គង់សុវណ្ណ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បី…

កាន់តែក្ដៅ! រុស្ស៊ី ប្រកាសបណ្តេញក្រុមមន្ត្រីការទូត ២៣ ប្រទេស ចេញពីទឹកដីខ្លួន

រុស្ស៊ីៈ រដ្ឋាភិបាលក្រុងម៉ូស្គូ កាលពីថ្ងៃសុក្រ បានបណ្តេញមន្ត្រីការទូត ២៣ ប្រទេសឲ្យចាកចេញពីទឹកដីខ្លួន ដើម្បីជាការសងសឹក ប្រឆាំងនឹងលោកខាងលិច ដែលបានបណ្ដេញមន្ត្រីកាទូតរុស្ស៊ី ចេញពីប្រទេសរបស់ពួកគេនាពេលថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ខ្លួនបានកោះហៅប្រធានបេសកកម្មមកពី…