សង្ស័យរអិលដួលនៅជាន់ឡៅតឿ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅខណ្ឌឬស្សីកែវ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ​​ស្ថិតនៅផ្ទះលេខk42 ភូមិបឹងសាឡាង សង្កាត់-ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ ស្លាប់បាត់បង់ជីវិត សង្ស័យរអិលដួលនៅជាន់ឡៅតឿ បង្កឲ្យមានការភ្ញាក់ផ្អើល។ ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើកោសល្យវិច័យ សម្រាប់ព័ត៌មានលម្អិត…

រថយន្តបែនពាក់ស្លាកលេខ ខេមរៈភូមិន្ទ បុកជាមួយកុងតឺន័រ បណ្ដាលឲ្យអ្នកបើកបររបួសធ្ងន់

ព្រះសីហនុៈ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រ ១១៥-១១៦ ស្ថិតភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តបែន ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ…

Update៖ ករណីបើកបុកមន្ដ្រីនគរបាលចរាចរណ៍ នៅខេត្តកណ្ដាល ពេលនេះ ចាប់ជនបង្កបានហើយ

កណ្ដាលៈ នៅវេលាម៉ោង០៩ និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកបើករថយន្តបង្ក បុកមន្ដ្រីនគរបាលចរាចរណ៍ម្នាក់ បណ្ដាលឲ្យរងរបួស ពេលកំពុងឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានបងស្រីនាំខ្លួន យកមកប្រគល់ឲ្យសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីអនុវត្តតាមផ្លូវច្បាប់ហើយ។ មកដល់ពេលនេះ មន្ដ្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រោមការសម្របសម្រួលពីតំណាងអយ្យការ…

កំពុងជក់ដៃផង! ភ្លេចសួរបងសមត្ថកិច្ចចុះចាប់ថ្ងៃណា? មានអីជាប់ទាំងអស់គ្នា

ប៉ៃលិនៈ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះបង្ក្រាបករណី ល្បែងស៊ីសងខុសច្បាប់ (លេងបៀ) ចំណុចផ្ទះរបស់ឈ្មោះ ជួ វិបុត្រ ភេទប្រុស អាយុ ៤៣ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ ស្ថិតក្នុងភូមិទួលល្វា សង្កាត់ទួលល្វា…

៤ទីតាំងទៀតហើយ! កន្លែងផលិតស្ករត្នោតក្លែងក្លាយ ត្រូវមន្ត្រីជំនាញ…

តាកែវៈ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ ដោយសហការជាមួយមន្ត្រីមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត លោកអភិបាលស្រុក និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទីតាំងផលិតស្ករត្នោតក្លែងក្លាយចំនួន ៤ទីតាំង នៅឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការដកហូតទំនិញ និងសម្ភារៈ មួយចំនួនយកមករក្សាទុកមានដូចជា៖ – ស្ករនៅក្នុងធុងស្ពេត្រូ…

ស្លុតចិត្ត! រវល់ទៅច្រូតស្រូវមកវិញផ្ទះឆេះគ្មានសល់

បន្ទាយមានជ័យៈ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ៣០នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង ស្ថិតភូមិថ្មី ឃុំគោករមៀក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ម្ចាស់ផ្ទះឈ្មោះ គន់ គាន ភេទប្រុស អាយុ ៥៦ ឆ្នាំ…

ឆក់ឥតល្ហែយនៅខណ្ឌទួលគោក! សមត្ថកិច្ចហាក់បីដូចជាទប់ស្កាត់មិនបាន…

ភ្នំពេញ៖ កាលពីវេលាម៉ោង ១០ និង ៣៥នាទីយប់ ថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ ២០១៩ មានករណីឆក់កាបូប ត្រង់ចំណុចក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ តាមបណ្ដោយផ្លូវ១៨២ កែងនឹង២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់៖ -លុយខ្មែរជាង២០ម៉ឺនរៀល -លុយដុល្លារជាង២០ដុល្លារ។ ដំណើររឿង៖…

Update៖ អាសូរណាស់! អ្នកអនាម័យម្នាក់ត្រូវរថយន្តដឹកទំនិញផ្ដាច់ជីវិតភ្លាមៗ

ភ្នំពេញៈ នៅវេលាម៉ោង ១៧និង៣០នាទីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកទំនិញបុកម៉ូតូ ស្ថិតម្ដុំតំបន់សេដ្ឋកិច្ចពិសេស សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ឡៃ សុធា អាយុ ២១ឆ្នាំ(ស្លាប់) មុខរបរ អនាម័យ ស្នាក់នៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល ស្រុកកំណើត…

មួយករណីទៀតហើយ! ខ្ចីជិះឆ្អែតរួចយកទៅបញ្ចាំ ចុងក្រោយសមត្ថកិច្ចវ៉ៃខ្នោះ

​ភ្នំពេញៈ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​រំលោភ​លើ​ទំនុកចិត្ត​ (​ខ្ចី​រថយន្ត​យក​ទៅ​បញ្ចាំ​ )​ នៅ​ចំណុច​ម្តុំ​ផ្សារ​ក្រមួន​ ផ្លូវ១៩៧៨​ ភូមិ​ពោងពាយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ កាលពី​ថ្ងៃ​ទី​២៨​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១៧​និង​០០​នាទី​។​ ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៩​…

អាសូរណាស់! កុមារអាយុ ៧ឆ្នាំម្នាក់ លោតស្ទុះចុះចាប់ត្រី ត្រូវគោយន្តកិនស្លាប់មួយរំពេច

បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ៣០នាទី មានករណីគោយន្តកន្ត្រៃកិនក្មេងម្នាក់ស្លាប់ នៅចំណុចខាងកើតឈាងខាងត្បូង ភូមិស្ដៅ ឃុំគោកកឋិន ចំងាយប្រមាណ ៣៥០ម៉ែត្រ។ កុមាររងគ្រោះឈ្មោះ វ៉ាន់ សុតុន ភេទប្រុស អាយុ ៧…