ដើរលេងក្បែរមាត់ស្រះរអិលជើងធ្លាក់ទឹកបណញតាលឲ្យលង់ស្លាប់ភ្លាមៗតែម្តង

កំពង់ធំៈ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២០​ កាលពីវេលាម៉ោង១និង៣០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន១លើក ស្ថិតនៅ ភូមិមហរ៍ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជនរងគ្រោះឈ្មោះ រិន រតនាភេទប្រុស អាយុ០៥ឆ្នាំ។ តមប្រភពព័ត៌មានដោយជនរងគ្រោះ ដើរលេងក្បែរមាត់ស្រះរអិលជើងធ្លាក់ទឹកបណ្តាលឱ្យលង់ស្លាប់តែម្តង៕  

សំណាង១ក្នុងមួយម៉ឺនគ្រោះថ្នាក់ ដែលម្ចាស់ផ្ទះមិនអី

ភ្នំពេញៈ (ព័ត៌មានបឋម) មានករណីបុរសម្នាក់សង្ស័យស្រវឹងស្រាជិះរថយន្តហាយ លែនឌ័រ បើកបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលអោយតាកុងរងរបួស ក្នុងបុរីពិភពថ្មី សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង ៦និង២០នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

រថយន្តបើកលឿន ខ្វះការប្រុងប្រយ័ត្ន បុកបុរសថ្មើរជើងម្នាក់ បណ្តាលឲ្យបាត់បង់ជីវិត

កំពង់ធំៈ​ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង១៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកអ្នកថ្មើរជើង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ជនរងគ្រោះឈ្មោះ ផុន ហុកលី ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ…

កុំចេះតែហ៊ាន ប្រយ័ត្ន​អញ​វ៉ៃ​ងាប់​ដូច​ឆ្មា! យុវជន​ម្នាក់​ផឹកស៊ី​ស្រវឹង​វ៉ៃ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ​និង​ជេរ​ប្រមាថ​ឪពុក​ ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួន​

​ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២៣​នឹង​១៥​នាទី​ មាន​យុវជន​ម្នាក់​ផឹកស៊ី​ស្រវឹង​វ៉ៃ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ ជេរ​ប្រមាថ​ឪពុក​ និង​បងប្អូន​បង្កើត​របស់​ខ្លួន​ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ អៀន​ អ៊ី​ន​ ត្រូវជា​ឪពុក​បង្កើត​ជន​មុខសញ្ញា​ អាយុ​៥៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​ចំបក់​ធំ​ ឃុំ​ត្នោត​ជុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ​ឃាត់ខ្លួន​ពី​បទ​ប្រើ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​…

កម្លាំងនគរបាលខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីរំលោភសេពសន្ថវៈ​

ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង ១០និង២០នាទីថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងកាច់ បានសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន…

រថយន្តក្រឡុកស៊ីម៉ងត៍ បើកគេចម៉ូតូកង់បី បណ្តាលឲ្យក្រឡាប់ផ្ងារជើង នៅរង្វង់មូលព្រែកតាម៉ាក

កណ្ដាលៈ រថយន្តក្រឡុកស៊ីម៉ងត៍បើកបរ ខ្វះការប្រុងប្រយ័ត្ន គេចកង់បីក្រឡាប់ផ្ងារជើង នៅរង្វង់មូលព្រែកតាម៉ាកត្រើយខាងកើត សំណាងល្អ ដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកធ្វើដំណើរឡើយ គ្រាន់តែរងការខូចខាត តែរថយន្តមួយចំហៀងខាងស្ដាំង និងបែកកញ្ចក់ខាងមុខមួយផ្ទាំង។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចរង្វង់មូលគុលស្ពានព្រែកតាម៉ាកត្រើយខាងកើត ឃុំព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ រថយន្តក្រឡុកស៊ីម៉ងត៍ខាងលើ ពណ៌ស លាយខៀវ…

Update៖ ករណីបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងអគារកំពុងសាងសង់ នៅសង្កាត់ទឹកល្អក់ទី១ សូម្បីតែអ្នកកាសែតចុះយកព័ត៌មានសឹងតែមិនទាន់

ភ្នំពេញៈ នៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ មានករណីប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួន ក្នុងការដ្ឋានកំពុងសាងសងមួយកន្លែងជាន់ទី៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ វី ដា ភេទប្រុស ឆ្នាំកំណើត១៩៩៦ ទីកន្លែងកំណើតឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

រថយន្តដឹកជ្រូក បើកជ្រុលចង្កូតបុកផ្ទះពលរដ្ឋ បណ្តាលឲ្យម្ចាស់ភ័យគាំងបេះដូងរហូតដល់ស្លាប់

កណ្តាលៈ នៅថ្ងៃពុធ ០៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៤និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកជ្រូក បើកជ្រុលចង្កូតបុកផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យស្រ្តីម្ចាស់ផ្ទះម្នាក់ភ័យគាំងបេះដូងរហូតដល់ស្លាប់ នៅលើផ្លូវលេខ១១៦A ស្ថិតក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។…

ក្រុមជនសង្ស័យ លួចម៉ូតូឃ្លិចមួយគ្រឿង គេចខ្លួនបាន៤ថ្ងៃ ​ត្រូវប៉ូលិសឃាត់ខ្លួនបាន២នាក់

ភ្នំពេញៈ ក្រុមជនសង្ស័យបានធ្វើសកម្មភាព លួចម៉ូតូឃ្លិច ពណ៌ស ស៊េរីឆ្នាំ២០១៦ មួយគ្រឿង គេចខ្លួនបាន៤ថ្ងៃ ត្រូវប៉ូលិសស្រាវជ្រាវឃាត់ខ្លួន បានជាបន្តបន្ទាប់ចំនួន២នាក់។ ហេតុការណ៍នេះ នេះកើតឡើង កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៩០៧ ក្រុម ៤ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូពីស្រុកថ្មគោល ទៅជាប់អន្ទាក់នគរបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

បាត់ដំបងៈ នៅថ្ងៃពុធ ៩កើត ខែស្រពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ អនុវត្តតាមមតិដឹកនាំរបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងដោយអនុវត្តតាមយោបល់ ណែនាំជំនាញពីលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ…