មន្រ្តីយោធាម្នាក់ត្រូវឃាត់ខ្លួនរួមទាំងម្សៅក្រាមសថ្លា២០០២,១ក្រាម កាំភ្លើង២ដើមនិង ១២០គ្រាប់

ស្ទឹងត្រែង : យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថានៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទី ដោយមានការបញ្ជាផ្ទាល់ពី លោក ឧត្ដមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង មន្រ្តីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចអាហារដ្ឋានម្លប់ត្នោត ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង…

ដំណឹងស្វែងរកម្ចាស់កាបូប ដែលមានឈ្មោះដូចខាង បើបានឃើញមកទទួលវិញផង នៅភូមិវប្បធម៌ខេត្តសៀមរាប

យោងតាមផេក Tep Menghan បានឲ្យដឹងថា ខ្ញុំបាទសូមស្វែងរកម្ចាស់កាបូបលុយឈ្មោះ យ៉ុន សម្ផស្ស ដែលបានធ្វើជ្រុះនៅភូមិវប្បធម៌ខេត្តសៀមរាប សូមទាក់ទងលេខខ្ញុំបាទ 012 30 14 17 / 097 96 97 422 ដើម្បីមកទទួលយកលុយ និងរបស់គ្រប់ចំនួនវិញ!!…

ម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញៈ នៅថ្ងៃសុក្រ ១៤កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ៨និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង ម៉ូតូ និងម៉ូតូ ត្រង់ចំណុចលើផ្លូវ៣៧១កែងផ្លូវបេតុងចូលស៊ិនទ្រីភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ…

រកឃើញ និងដកហូត ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព…

ប្ដីស្លាប់មួយរំពេច ប្រពន្ធរងរបួសធ្ងន់ ករណីបើកម៉ូតូដួលផ្លោងទៅបុកបង្គោលភ្លើង

កណ្តាលៈ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៤និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង លើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិព្រែកតសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្ដកណ្ដាល។ ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1T1544 បើកបរដោយឈ្មោះ…

ឪពុកម្តាយរវល់លក់ដូរ បាត់កូនមួយយប់ ព្រឹកឡើងស្វែងរកឃើញអណ្ដែតក្នុងទឹកប្រឡាយស្លាប់បាត់

ភ្នំពេញៈ កុមារាម្នាក់ខណៈពេលដែលឪពុកម្តាយកំពុងជាប់រវល់លក់ដូរ ស្រាប់តែទៅលេងទឹកប្រឡាយបាត់មួយយប់ដើររកមិនឃើញ ស្រាប់នៅវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នេះប្រទះឃើញសពលង់ទឹកស្លាប់នៅក្នុងប្រឡាយ ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពកុមារាខាងលើមានឈ្មោះ សុវណ្ណ ពេជ្យបរិបូណ៍ មានអាយុ៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយគ្រួសារ នៅក្នុងភូមិម័ល សង្កាត់ដង្កោ…

ដំណឹងប្រកាសរកសាច់ញាតិ បុរសអ្នកដឹកអីវ៉ាន់លក់ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកជើងព្រៃ

កំពង់ចាមៈ យោងតាមផេកមន្ទីរពេទ្យ ជើងព្រៃ បានឲ្យដឹងថា ដំណឹងប្រកាសរកសាច់ញាតិអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍នៅម្តុំភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹក ម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២០(គាត់ជាអ្នកបើករ៉ឺមកដឹកអីវ៉ាន់លក់) ដោយសភាពអ្នកជំងឺធ្ងន់ត្រូវបញ្ជូនទៅភ្នំពេញ៕

កូនគេកូនយើង! បើបងប្អូនបានឃើញជួយផ្ដល់ដំណឹងផង

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីបាត់ក្មេងប្រុសម្នាក់ អាយុ៤ឆ្នាំ ដែលមានភិនភាគក្នុងរូបថត នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល ១៧:០០នាទី នៅបុរីធូលន ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ បើបងប្អូនប្រជាពលរដ្ឋបានឃើញក្មេងក្នុងរូប សូមទំនាក់ទំនង លេខទូរស័ព្ទ ០១២…

រថយន្តចុះចំណោតហ្វ្រាំងមិនស៊ីធ្លាក់ពីផ្លូវ បណ្ដាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់ស្រាល

ពោធិ៍សាត់ៈ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍(រថយន្ត ចុះចំណោតហ្វ្រាំងមិនស៊ី ធ្លាក់ពីផ្លូវ) នៅកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ១៦៣-១៦៤ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា រថយន្តម៉ាក ហុកឡរ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-5603 បើកបរដោយឈ្មោះ…

ម្ដាយឡើងផ្លាស់ខោអាវ ទុកកូនចោលនៅក្រោមផ្ទះ បណ្ដាលឲ្យលង់ទឹកប្រឡាយស្លាប់

បាត់ដំបងៈ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ៥និង៣០នាទី នៅចំនុចបឹងខ្ចៅ ស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់។ ក្មេងរងគ្រោះឈ្មោះ ឌី ឌីន អាយុ ១ឆ្នាំ៤ខែ ត្រូវបានលង់ទឹកប្រទ្បាយស្លាប់ ខណៈពេលដែលម្តាយទុកកូនចោលនៅក្រោមផ្ទះ…