សូមបងប្អូនជួយស៊ែរផង! ស្សិសសាលាប៊ែលធីម្នាក់ បានបាត់ដំណឹងចេញពីផ្ទះ មិនដឹងទៅណា ខណៈពេលនេះ ម្ដាយកំពុងតាមរក

ភ្នំពេញៈ ក្មេងស្រីម្នាក់ ជាស្សិសសាលាប៊ែលធី ថ្នាក់ទី៧ បានបាត់ដំណឹងចេញពីផ្ទះ រួមមួយម៉ូតូម៉ាក ZoomerX ១គ្រឿង មិនដឹងទៅណាទេ កាលពី២រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាធានីភ្នំពេញ។ ខណៈពេលនេះ ម្ដាយកំពុងស្វែងរក បើមានអ្នកបានឃើញ ឬស្គាល់ សូមជួយផ្ដល់ដំណឹងផង៕

មុខសញ្ញាគាស់បន្ទប់លួចទ្រព្យ ត្រូវសមត្ថកិច្ច ឃាត់បានជាបន្តបន្ទាប់

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពគាស់បន្ទប់ លួចទ្រព្យសម្បត្តិ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួល នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ នរះ រិទ្ធិសិទ្ធ អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣…

ផ្លូវជាតិលេខ៤ និង ៤១ ចំណុចថ្នល់ទទឹង និង ផ្សារត្រពាំងអំពិល នៅតែបន្ដកកស្ទះចរាចរណ៍ព្រឹកនេះ

កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ត្រង់កំណាត់ផ្លូវជាតិលេខ៤ និង ៤១ ចំណុចថ្នល់ទទឹង និងផ្សារត្រពាំងអំពិល នៅតែបន្ដកកស្ទះចរាចរណ៍ សូមបងប្អូន ប្រជាពលរដ្ឋ មេត្ដាគោរព តាមការបញ្ជាចរាចរណ៍ របស់កងកម្លាំងនគរបាល ដែលកំពុងតែបំពេញការងារ នៅគោលដៅនោះ កុំបើកបរដោយការបញ្ជៀតបញ្រ្ចាសគ្នា នាំឱ្យមានការស្ទះកាន់តែខ្លាំង៕

បុរសម្នាក់ ត្រូវរថយន្តបើកកិនក្បាលស្លាប់យ៉ាងរន្ធត់ នៅផ្លូវជាតិលេខ៣

តាកែវៈ កាលពីវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីទ្បូម៉ែត្រ ៣៦-៣៧ ស្ថិតក្នុងភូមិផ្សារគុម្ពឫស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿង និងរថយន្ត១គ្រឿង ក្នុងទិសដៅស្របគ្នា។ ដំណើររឿង៖ មុនកើតហេតុគេឃើញ ម៉ូតូម៉ាកហុងដាស្កុបពី…

អាសូរណាស់! បុរសម្នាក់ ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់មួយរំពេច

កំពង់ធំៈ កាលពីវេលាម៉ោង ៦ និង៥០នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ មានករណីមនុស្ស ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់ នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ។ ជនរងគ្រោះឈ្មោះ ស៊ី ធានី ភេទប្រុស អាយុ៣៧ឆ្នាំ។ មូលហេតុ៖ បើកកង្ហារនៅផ្ទះ ពេលកង្ហារដួល…

យុវជនម្នាក់ ជិះម៉ូតូបុករថយន្តចតចោល បណ្ដាលឲ្យស្លាប់ភ្លាមៗ

កណ្ដាលៈ កាលពីវេលាម៉ោង ១១ និង៥៥នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២០ លើផ្លូវជាតិលេខ១ ចន្លោះKM ៣០-៣១ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងខូចខាតម៉ូតូ ០១គ្រឿង។…

មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹងបានស្លាប់ដោយសារ …

កំពង់ស្ពឺៈ យោងតាមផេករបស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានឲ្យដឹងថា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយគ្រួ សារសព លោក ព្រិន្ធបាលទោ ប៉ិច រ ក្សាន្ត មន្ត្រីប៉ុស្តិ័នគរបាលរដ្ឋបាលត្រែងត្រយឹង នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដែលបានទទួលមរណភាព នៅថ្ងៃទី២៩ ខែ តុលា ឆ្នាំ ២០២០ នេះ…

បុរសម្នាក់ស្លាប់ទៀតហើយព្រោះតែ…

ព្រះសីហនុៈ កាលពីម៉ោងប្រហែល៥និង០០នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ តាមផ្លូវជាតិលេខ៤ ម្តុំមុខរោងចក្រញូស្តា សង្កាត់លេខ១ ក្រុងព្រះសីហនុ មានករណីបុរសម្នាក់ទៀតហើយបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយគ្រោះថ្នាក់ចរាចរណ៍ ដែលតាមសមត្ថកិច្ចថា ជនរងគ្រោះ ពេលកំពុងជិះម៉ូតូត្រូវរថយន្តកុងតឺន័រមួយគ្រឿង គៀរប៉ះដួលម៉ូតូ ហើយត្រូវកង់រថយន្តកិនចំក្បាលជនរងគ្រោះ។ ជនរងគ្រោះឈ្មោះជិន ចាន់រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស

ភ្នំពេញៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ និង០០នាទី មានករណីប្រើកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស នៅចំណុចដីឡូត៍ចំការផ្កាម្លិះ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បង្កដោយជនសង្ស័យឈ្មោះខាត់ ឌួក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាំចំការ ស្នាក់នៅភូមិកើតហេតុ។…

ចាប់ខ្លួនបានហើយ ជនសង្ស័យម្នាក់ យកស្នាប់ដៃដល់ក្បាលជនរងគ្រោះ បណ្តាលឲ្យបែកសន្លប់បាត់ស្មារតីពីម្សិលមិញ

ភ្នំពេញៈ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ មានករណីជនសង្ស័យម្នាក់ បានយកស្នាប់ដៃដល់ជនរងគ្រោះចំក្បាល​ បណ្តាលឲ្យសន្លប់បាត់ស្មារតី ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ វែង បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ។​…