ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពីបទលួចម៉ូតូ ស៊ីអូ ហត្ថាកសិករឃុំឈើតុំម្នាក់

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង ៧និង ៣០នាទីព្រឹក ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបង្រ្កាបនិងឃាត់ខ្លួនពីបទលួចម៉ូតូគេ ម៉ាកសេ១២៥ ពណ៌ ខ្មៅស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ១J-៥៨៤៣ នៅចំណុចភ្នំប្រិយ៍ ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ…

បង្ក្រាបមុខសញ្ញាធ្វើសកម្មភាពវាយប្លន់យកម៉ូតូចំនួន០២នាក់ នៅខេត្តបាត់ដំបង

បាត់ដំបងៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ក្រុមជនល្មើសបានបង្កនូវសកម្មភាព អសន្តិសុខសណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋានខ្លះហើយបញ្ហានេះ ពិនិត្យឃើញ មានការលើកឡើងពីមហាជននៅមូលដ្ឋាន តាមរយៈបណ្តាញសង្គម ចំពោះចំណាត់ការរបស់សមត្ថកិច្ចនគរបាល ។ ផ្តើមចេញពីបញ្ហាខាងលើនេះលោក ឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការប្រជុំដាក់ផែនការជាបន្ទាន់…

គួរឲ្យអាសូរ! បុរស​វ័យ​ចំណាស់​ម្នាក់ ​អុំទូក​​ទៅ​ច្រូតស្មៅ​ឲ្យ​គោ​ស៊ី​ ស្រាប់តែពលរដ្ឋប្រទះឃើញ​សាកសព នៅក្បែរទូក

​បន្ទាយ​មាន​ជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ​​ បានឲ្យដឹងថា សាកសព​បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្បែរ​ទូក​របស់​ខ្លួន​មិនដឹង​មូលហេតុ​ នៅ​ចំណុច​អាង​ កណ្តោល​ ស្ថិត​ក្នុងភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ វេលា​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៨ ​ខែតុលា ​ឆ្នាំ​២០២០​ ។​ ​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​ ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ រឿង​…

Update៖ ប្រធានផ្នែករោងចក្រម្នាក់ ត្រូវរថយន្តបុកស្លាប់ ឪពុកទើបតែមរណភាព ៦ខែ បន្សល់ទុកកូន និងប្រពន្ធឲ្យនៅកំព្រា

ភ្នំពេញៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ស្ថិតតាមបណ្តាញផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សប្រុសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ។ ១/ម៉ូតូម៉ាក HONDA BEAT ពណ៌ក្រហម (ស)…

កម្លាំងនគរបាល ចុះធ្វើកិច្ចសន្យា ចំពោះម្ចាស់​ទីតាំង​អាហារ​ដ្ឋា​ន​ភ្នំ​យ៉ា​ត ករណីផឹកស៊ីបង្ក​សំឡេង​រំខាន​ដល់​អ្នក​ជិតខាង​

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ សូម​ធ្វើការ​បកស្រាយ​ និង​បំភ្លឺ​ជូន​ពាក់ព័ន្ធ​នឹង​ករណី​ មាន​ប្រជាពលរដ្ឋ​បាន​ប្ដឹង​ចូល​ page​ Facebook​ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ ដែល​មាន​ខ្លឹមសារ​ថា​ (​សួស្តី​ បង​ខ្ញុំ​ឆាត​ទៅ​ខាង​បង​ មានរឿង​ចង់ឲ្យ​ខាង​បង​ជួយ​ពិនិត្យ​ និង​ដោះស្រាយ​ ពាក់ព័ន្ធ​នឹង​ការ​បង្ក​ជា​សំឡេង​រំខាន​ ការ​ចាក់​បទ​ចម្រៀង​…

រថយន្តធុនធំដឹកទំនិញ បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៥

កំពង់ឆ្នាំងៈ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំដឹកទំនិញ និងម៉ូតូ ក្នុងដំណើរច្រាសទិសគ្នា ពីទិសត្បូងទៅជើង នៅលើផ្លូវជាតិលេខ៥ ចំណុចមុខសាលាក្រុង ចន្លោះបង្គោលគីឡូម៉ែត្រ(៨៧-៨៨) ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូឈ្មោះ នួន…

ព័ត៌មានត្រូវដឹង! សូមរកផ្លូវវាងជាបណ្ដោះអាសន្ន អ្នកដែលធ្វើដំណើរតាមផ្លូវជាតិលេខ៤១ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ផ្លូវជាតិលេខ៤១ ខូចខាតយ៉ាងធ្ងន់ធ្ងរ ក្រោយជំនន់ទឹកភ្លៀង សូមពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤១ សូមមេត្ដារកផ្លូវវាងជាបណ្ដោះអាសន្ន ចេញផ្សាយ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ បានជូនដំណឹងថា ក្រោយជំនន់ទឹកភ្លៀងប៉ុន្មានថៃ្ងកន្លងមកនេះ ផ្លូវជាតិលេខ៤១ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការជួសជុលបន្ទាន់។…

អាសូរណាស់! មេធាវីម្នាក់ជិតដល់ថ្ងៃចូលរោងការហើយ មានអាការៈមិនស្រួលខ្លួន មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្រាប់តែស្លាប់

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០និង២០នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ មានករណីបុរសម្នាក់មានអាយុ ៤២ឆ្នាំ មុខរបរ ជាមេធាវី រស់នៅខេត្តសៀមរាប បាន មកព្យាបាលនៅមន្ទីរសម្រាកព្យាបាល លី ស្រីវីណា LY SREY VYNA CLINIC ស្ថិតតាមបណ្ដោយផ្លូវលេខ១៦៣កែង៤៧២…

បុរសអនាថាម្នាក់ ដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីបុរសអនាថាម្នាក់ ដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ តែគេដឹងថាគាត់ជាមនុស្សមានសតិមិនសូវល្អ ឬជនអនាថា ។ ដំណើររឿង៖ មុនពេលកើតហេតុ៤ ទៅ៥ថ្ងៃ គេសង្កេតឃើញជនរងគ្រោះដើរចុះឡើងនៅម្ដុំកើតហេតុ នេះដោយស្លៀកសម្លៀកបំពាក់ចាស់ៗ…

រឿងទិញគល់កញ្រ្ជាំងស្រូវតាមស្រែឲ្យទាស៊ី បង្កឲ្យបុរសម្នាក់យកកាំបិតប៉័ងតោ កាប់ជនរងគ្រោះរបួសធ្ងន់ នៅស្រុកជលគិរី

កំពង់ឆ្នាំងៈ នៅថ្ងៃពុធ ១២កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧និង៣០នាទីយប់ មានករណីហិង្សាដោយចេតនា ដោយជនសង្ស័យបានយកកាំបិតប៉័ងតោ កាប់មកលើជនរងគ្រោះបណ្ដាលឲ្យរបួស ០៣កន្លែង នៅចំណុចមុខផ្ទះរបស់ឈ្មោះ ឌុល សាទ…