Year: 2020
ជនសង្ស័យដេញវាយប្លន់យកម៉ូតូពីនារីម្នាក់ អស់១គ្រឿងយប់មិញ សរុប ២ករណីហើយ លោកមេប៉ុស្តិ៍សង្កាត់ព្រៃសរ មិនទាន់ចាប់ ជនសង្ស័យបាន
ភ្នំពេញ: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ភូមិអន្លង់គង សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីជនសង្ស័យ ធ្វើសកម្មភាពដេញវាយប្លន់ យកម៉ូតូម៉ាកស្កុបពី ស៊េរីឆ្នាំ ២០២០ ពីនារីម្នាក់បានសម្រេច។ សូមបញ្ជាក់៖…
មានករណីបាក់ស្រុតអគារ៧ជាន់ នៅក្រុងកែប សង្ស័យមានមនុស្សរបួសជាច្រើននាក់ ហើយមានសម្លេងស្រែកឲ្យជួយផង
កែបៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៤ និង ៤០នាទីរសៀល មានករណីបាក់ស្រុតអគារ៧ជាន់ ត្រង់ចំណុចជិតវត្តសមាធិ ស្ថិតក្រុងកែប ខេត្តកែប មនុស្សជាប់នៅខាងក្នុងប្រហែល២០ទៅ៣០នាក់ ជួយសង្គ្រោះបាន៣នាក់ មានម្នាក់ជាស្ត្រីទើបសម្រាលកូនបាន៣ខែ សង្ស័យមានមនុស្សរបួសរបួសជាច្រើននាក់ ចំពោះព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោ។ មូលហេតុមិនទាន់ដឹង ខណៈពេលរថយន្តសង្គ្រោះបន្ទាន់កំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ៕
ករណីភ្លើងឆេះសន្ធោសន្ធៅជិតក្រុមហ៊ុនម៉ាស្ទើខេសាន់ នៅស្រុកកោះញែក
មណ្ឌលគិរីៈ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០ កងកម្លាំងមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងអាជ្ញាធរស្រុកកោះញែក ខេត្តមណ្ឌលគិរី បានសហការយ៉ាងសកម្ម ទប់ស្កាត់ភ្លើងឆេះសន្ធោសន្ធៅជិតក្រុមហ៊ុនម៉ាស្ទើខេសាន់ បើយោងតាមសេចក្តីរាយការណ៍ពីលោក ហែម បូណារែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ។ ឈើល្មើសច្បាប់ដែលគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្ក្រាបបាននៅក្រុមហ៊ុនម៉ាស្ទើខេសាន់នាពេលកន្លងទៅ ត្រូវបានការពារយ៉ាងម៉ត់ចត់…
ជនសង្ស័យម្នាក់ចូលទៅលួចទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ច
ភ្នំពេញៈ កាលពីវេលា ១ និង ៤០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ២០៩ ផ្លូវលេខ១៩ ស្ថិតភូមិ១០ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទ្រព្យសម្បត្តិ។ ជនសង្ស័យត្រូវឃាត់ឈ្មោះ អឿន ម៉ៅ ភេទប្រុស អាយុ…
ស្ត្រីបុគ្គលិកធនាគារម្នាក់ បើករថយន្តបុករះ បណ្ដាលឲ្យរបួសមនុស្ស ២នាក់
ភ្នំពេញៈ កាលពីវេលាម៉ោង ១២ និង ១៥នាទីថ្ងៃត្រង់ ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២០ នៅចំណុចសួនច្បារមុខវត្តបុទុមវតី ផ្លូវ ស៊ូស្រ៊ុន ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្រ្តីម្នាក់ បើករថយន្តម៉ាកហាយឡែនឌ័រ ១គ្រឿង…
ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ទាំងសងខាង
ពោធិ៍សាត់ៈ នៅវេលាម៉ោង ៥និង២៥នាទីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង/ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នករងរបួសទាំងសងខាង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
ភ្ញាក់ព្រឺត! កំពុងរើកកាយ ស្រាប់តែសមត្ថកិច្ចទៅពីក្រោយ ចាប់វាយខ្នោះ
ភ្នំពេញ: នៅវេលាម៉ោង ៤ និង ០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យ១ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ ត្រង់ចំណុចផ្ទះជួលលេខ៣០០ ផ្លូវបេតុង ស្ថិតភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ពេជ្រ សុវណ្ណធី ភេទប្រុស អាយុ…
ជនជាតិចិនច្រើននាក់ ត្រូវសមត្ថកិច្ចបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធទូរគមនាគមន៍
ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ដោយមានការចង្អុលដឹកនាំពីលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ៧នាក់។ លោក វឌ្ឍន: មង្គល…