ទុកម្តាយជាអ្វី! ទើបកូនប្រុសហ៊ានប្រើហិង្សាបែបនេះ បណ្តាលឲ្យរងរបួសធ្ងន់
បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានៅ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ មានករណីអំពើហិង្សាដោយចេតនាក្នុងគ្រួសារមួយកើតឡើង ដោយកូនប្រុសគ្មានមនុស្សធម៌ក្នុងខ្លួនបានប្រើអំពើហិង្សាលើម្តាយបង្កើតរបស់ខ្លួនរហូតមានរបួសពេញខ្លួន ព្រោះមូលហេតុខឹងម្តាយនិយាយស្តីបន្ទោសនិងណែនាំខ្លួនច្រើនពេក ។ លោកវរសេនីយ័ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានរាយការណ៍អោយដឹងថា ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចក្រុមទី១៤ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជនបង្ករត្រូវជាកូន…