អគ្គិភ័យឆាបឆេះរថយន្តសាំយ៉ុងមួយគ្រឿង ស្ទើរតែខ្ទេចទាំងស្រុង នៅផ្លូវវេងស្រេង
ភ្នំពេញៈ ករណីអគ្គិភ័យឆាបឆេះរថយន្តសាំយ៉ុងមួយគ្រឿង យ៉ាងសន្ធោសន្ធៅ គ្មានសល់ខណៈឈប់ចតមួយសន្ទុះ ក៏ផ្ទុះចេញឡើងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២១ នៅខាងលិចសួនវឌ្ឍនៈ តាមបណ្តោយមហាវិថីចោមចៅ (វេងស្រេង) ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2S…