អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន៖ វាជាការចាំបាច់ដែលយើងត្រូវ«ភ្ញាក់ខ្លួន» ដល់ការដាក់សម្ពាធរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើកោះតៃវ៉ាន់
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានព្រមានកាលពីថ្ងៃចន្ទអំពីការកើនឡើងនៃការគំរាមកំហែងដែលបណ្តាលមកពីការសហការគ្នារវាងចិននិងរុស្សី ហើយលោកបានបញ្ជាក់ថា នេះជាការចាំបាច់ដែលយើងត្រូវ«ភ្ញាក់ខ្លួន» ដល់ការដាក់សម្ពាធរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើកោះតៃវ៉ាន់និងការពារដែនកោះនោះ «ជាប្រទេសប្រជាធិបតេយ្យមួយ»។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ ថ្លែងទៅកាន់វិទ្យាស្ថានស្រាវជ្រាវ Hudson ក្នុងរដ្ឋធានីវ៉ាស៊ីនតោន អនុរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Yasuhide Nakayama បានចោទជាសំណួរទៅលើការសម្រេចចិត្តរបស់ប្រទេសជាច្រើនដែលរួមមានប្រទេសជប៉ុននិងសហរដ្ឋអាមេរិកផងដែរដែលបានអនុវត្តនូវគោលនយោបាយ«ចិនមួយ» ដែលបានទទួលស្គាល់រដ្ឋាភិបាលទីក្រុងប៉េកាំងជំនួសរដ្ឋាភិបាលក្រុងតៃប៉ិរបស់តៃវ៉ាន់ ចាប់តាំងពីទសវត្សរ៍១៩៧០មក គួរតែនៅប្រកាន់យកជំហរបែបនេះឬយ៉ាងណានោះ។ លោកអនុរដ្ឋមន្ត្រីរូបនេះបានចោទជាសំណួរនៅក្នុងពិធីមួយដែលធ្វើឡើងតាមប្រព័ន្ធអនឡាញថា«តើវាត្រឹមត្រូវដែរឬទេ?» ។ លោកបាននិយាយដោយសំដៅថាតើមនុស្សជំនាន់ក្រោយនឹងវាយតម្លៃទៅលើអ្នកធ្វើគោលនយោបាយស្តីពីបញ្ហានេះយ៉ាងដូចម្តេចនោះ។…