ស្រវឹងបើករថយន្តស៊េរីទំនើប បុករះឡានដឹកគោ ខ្ទាតចូលផ្ទះពលរដ្ឋរងការខូចខាត

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រា បើករថយន្តមួយគ្រឿង បោះយ៉ាងលឿនបានជ្រុល ទៅបុករថយន្តយីឌុបដឹកគោពេញ បណ្ដាលឲ្យរថយន្តខ្ទាតវិលមួយជុំ បុកចូលផ្ទះប្រជាពរដ្ឋ រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករបួស ។ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ចំណុចជិតរង្វង់មូលកាំកូសុធី ក្នុងសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក ។ យោងតាមប្រភពពីកន្លែងកើតហេតុ…

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យមនុស្សចំនួន០៤នាក់ស្លាប់ នៅខណ្ឌដូនពេញ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៤ទៀបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែងផលិតសាច់ប៉ាត់តេ ស្ថិតតាមបណ្តោយផ្លូវលេខ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ នៅត្រង់ចំណុចកើតហេតុហើយ ។ ក្នុងករណីនេះផងដែរ…

សហរដ្ឋអាមេរិក​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​​ប្រឆាំង​នឹង​កងជីវពល​ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ និង​ប្រទេស​ស៊ី​រី​

(Reuters)​ -​ នៅ​ថ្ងៃអាទិត្យ​ សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ ខ្លួន​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​មួយទៀត​ប្រឆាំង​នឹង​កងជីវពល​ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ និង​ប្រទេស​ស៊ី​រី​ ការ​វាយប្រហារ​នៅ​ពេល​នេះ​គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​កងជីវពល​ប្រឆាំង​នឹង​បុគ្គលិក​ និង​ទីតាំង​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ ។​ ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ យោធា​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ ខ្លួន​បាន​បាញ់​តម្រង់​ទៅ​លើ​ទីតាំង​ប្រតិបត្តិការ​ និង​ឃ្លាំង​ផ្ទុក​អាវុធ​ នៅ​ក្នុង​ទីតាំង​ចំនួន​ពីរ​ក្នុង​ប្រទេស​ស៊ី​រី​ និង​មួយ​ទីតាំង​ទៀត​នៅ​អ៊ី​រ៉ា​ក់​។​ សេចក្តីថ្លែងការណ៍​នេះ​មិន​បាន​បង្ហាញ​ថា​ តើ​មាន​អ្នក​ស្លាប់​ ឬ​អ្នក​រង​របួស​នោះ​ទេ​ ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​និយាយ​ថា​កំពុង​បន្ត​ការ​វាយតម្លៃ​ ។​…

បុរសម្នាក់ដេកស្លាប់នៅក្បែរម៉ូតូ សង្ស័យជាករណីឃាតកម្ម

ភ្នំពេញៈ តាមសេចក្តីតរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីបុរសម្នាក់វ័យប្រហែល៣០ឆ្នាំ ដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ និងក្បែរម៉ូតូដែលបានដួលនៅក្បែរនោះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០០នាទីរំលងអាធ្រាតយប់ ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយបេតុង សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

ឃាត់ខ្លួនតាចាស់វ័យ៦៩ឆ្នាំម្នាក់ ក្រោយកាប់ស្ត្រីម្នាក់៤ពូថៅស្លាប់នៅស្រុកព្រះនេត្រព្រះ ព្រោះទំនាស់ព្រំដីស្រែ

បន្ទាយមានជ័យ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ និងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានស៊ើបអង្កេតស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្មដោយចេតនា។ ការចាប់ឃាត់ខ្លួនជននេះបានធ្វើឡើង នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅនឹងផ្ទះជនដៃដល់តែម្តង ស្ថិតនៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពយកពូថៅកាប់សម្លាប់លោកយាយវ័យ៧៤ឆ្នាំនៅក្នុងផ្ទះរបស់ជនរងគ្រោះ ក្រោយពីរត់គេចខ្លួនបានចំនួន០២ថ្ងៃ…

(EURO 2020)៖ ម៉ោង២៣និង០០នាទីខាងមុខនេះ! មកដឹងខ្លះៗ នៃក្រុមជម្រើសជាតិក្រូអាស៊ី ប្រកួតជាមួយអេស្ប៉ាញ វគ្គ១៦ក្រុមចុងក្រោយ

(EURO 2020)៖ ម៉ោង២៣និង០០នាទីខាងមុខនេះ ក្រុមជម្រើសជាតិក្រូអាស៊ី ប្រកួតជាមួយអេស្ប៉ាញ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប ២០២០។ – ចំណាត់ថ្នាក់ពិភពលោក អេស្ប៉ាញលេខ៦ ក្រូអាស៊ីលេខ១៤ – ប្រាំប្រកួតចុងក្រោយក្រូអាស៊ី ឈ្នះមួយ ស្មើពីរ និងចាញ់ពីរ ចំនែកអេស្ប៉ាញ ឈ្នះពីរ និងស្មើបី…

សម្តេចតេជោ ហ៊ុន សែន បានសំរេច ឧបត្ថម្ភ ថវិកាបន្ថែម ជូនខេត្តទាំង ២៤ ចំណែកទឹកសុទ្ធ និងឃីត គឺឧបត្ថម្ភជូនខេត្តជាប់ព្រំដែន ថៃ

សម្តេចតេជោ ហ៊ុន សែន បានសំរេច ឧបត្ថម្ភ ថវិកា បន្ថែម ជូន ខេត្ត ទាំង ២៤ ។ ចំណែក ទឹក សុទ្ធ និង ឃីត គឺ ឧបត្ថម្ភ ជូន…

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីយកកាំបិតផ្គាក់កាប់មនុស្ស ដូចកាប់ដើមឈើ

កណ្ដាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២១ មានករណីហិង្សាដោយចេតនាចំនុចទំនប់តាកុលភូមិ ព្រែកតាមែ ឃុំ កំពង់អុស ស្រុក ពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ឃួន ចន្តា ភេទ ប្រុស…

ធ្លាប់តែដុតបំផ្លាញសម្ភារ:នៅក្នុងផ្ទះ តុ ទូ ទូរទស្សន៍ និងសម្ភារ:ផ្សេងទៀត ពេលនេះកម្លាំងអាវុធហត្ថបញ្ជូនចាត់ការតាមច្បាប់ហើយ

បន្ទាយមានជ័យៈ យោងតាមលោក យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សិទ្ធ ហ្វាហ្ស៊ី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យរួចមក លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សិទ្ធ សាក់រ៉ានី ភេទប្រុស អាយុ៤១ឆ្នាំ…

ស្រ្តីវ័យចំណាស់ម្នាក់ដោយដៃកាន់កន្រ្តៃដើរចូលទូរATM ជាប់របងវិទ្យាល័យសន្ធរម៉ុកដោយមិនដឹងមូលហេតុ

ភ្នំពេញៈ តាមសេចក្តីតរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា​ មានករណីស្រ្តីវ័យចំណាស់ម្នាក់មិនដឹងមូលហេតុដោយដៃកាន់កន្រ្តៃជាប់ដើរចូលទូរATM ជាប់របងវិទ្យាល័យសន្ធរម៉ុក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕