ទៅតាមឪពុកលាងទឹកគោស្រាប់តែលង់ទឹកស្លាប់នៅចំណុចអូស្រះក្រញ៉ាញ់

ត្បូងឃ្មុំៈ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលា៦និង៥២នាទីបានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍មៀន ថាមានករណីមនុស្សលង់ទឹក ស្លាប់នៅចំណុចអូស្រះក្រញ៉ាញ់ខាងជើងភូមិស្វាយពក (ចំងាយ ១០០០ម៉ែត្រ) ឃុំមៀនស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន តំណាងលោកមេឃុំ លោកមេភូមិ និងគ្រូពេទ្យមណ្ឌល ចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសព មានឈ្មោះ ស៊ុយ…

ព្រឹកស្អែក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ អាយុក្រោម ១៨ ឆ្នាំ

នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១ ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ អាយុក្រោម ១៨ ឆ្នាំ…

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹង ស្ដីពីវិធានការបង្ការឧបាយកលបោកបញ្ឆោត “លួចគណនីហ្វេសប៊ុកទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារ”

នាពេលថ្មីៗនេះ មានការប្រើល្បិចលួចគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារតាមរយៈ ការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់បានបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយមាន ដាក់រូបភាព និងឈ្មោះ មើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនហ្វេសប៊ុកក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ជាពិសេសទៅលើអ្នកប្រកបអាជីវកម្មអនឡាញ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនអំពីឧបាយកលបោកបញ្ជោត និងវិធានការបង្ការដូចខាងក្រោម៖ ឧបាយកលបោកបញ្ឆោត ការបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់ទំព័រហ្វេសប៊ុកថា “ទំព័រហ្វេសប៊ុកនោះបាន ប្រព្រឹត្តខុសទៅនឹងគោលការណ៍របស់ក្រុមហ៊ុនហ្វេសប៊ុកពាក់ព័ន្ធនឹងការរំលោភបំពានផ្សេងៗ។ ដើម្បីពិនិត្យបញ្ហាសុវត្ថិភាព និងបញ្ជាក់អត្តសញ្ញាណម្ចាស់ទំព័រត្រូវចុចតំណភ្ជាប់និងធ្វើតាមការណែនាំ បើមិនដូច្នេះទេក្រុមហ៊ុនហ្វេសប៊ុក…

ការរាតត្បាត ដោយ​មេរោគ​កូវីដ​-១៩ (ដែល​តា) ​​ កំពុង​ធ្វើ​ឱ្យ​ចិន​ព្រួយបារម្ភ

បើតាម​គណៈកម្មការ​សុខាភិបាល​ជាតិ មានករណី​ឆ្លង​ថ្មី ផ្ទុះ​ឡើង​នៅ​​ពីរ​កន្លែង​ថ្មី​ទៀត គឺ​នៅ​ខេត្ត​ហ្វូជៀន និងតំបន់​​ចុងឈីង ដោយ​រាប់ឃើញ​មាន​អ្នក​វិជ្ជមាន​នឹង​ ចំនួន ៥៥នាក់។ ជា​សរុប​ ចិន​រាប់​ឃើញ​មាន​ឆ្លង​ថ្មីចំនួន​២០០នាក់ គិត​ចាប់តាំង​ពី​ ​ ថ្ងៃ​ដែល​ចិន​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ​១៩​ ជា​ថ្មី​ដំបូង នៅ​អាកាសយានដ្ឋាន​ណង់គីន ថ្ងៃ​ទី ២០កក្កដា​២០២១​។​ កាលពី​ថ្ងៃ​សុក្រ​ទី​៣០​កក្កដា អាជ្ញាធរ​ចិន​បាន​ប្រកាស​រក​ឃើញ​មាន​ករណី​ឆ្លងមេរោគកូវីដបំប្លែងខ្លួន​ប្រភេទ​​ដែលតា ​នៅ​ក្នុង​ខេត្ត​ចំនួន​បួន…

White អាចផ្ទេរទៅចូលរួមជាមួយនឹងArsenal ផ្លូវការហើយតម្លៃខ្លួន ៥០លានផោន

  បរទេស៖ The Goal នៅថ្ងៃនេះបានអះអាងថាកីឡាករអន្តរជាតិអង់គ្លេស Ben White ទីបំផុតត្រូវបានក្លឹបនឹងក្លឹបឈានទៅដល់ការសម្រេចចិត្តធ្វើការដោះដូរគាត់ហើយដើម្បីអាចផ្ទេរទៅចូលរួមលេងជាមួយនឹងកាំភ្លើងធំ Arsenal នារដូវកាលក្រោយ។ កុងត្រាថ្មីមិនត្រឹមតែប៉ុណ្ណោះត្រូវបានគេដឹងថាមានរយៈពេលរហូតទៅដល់ឆ្នាំ២០២៥ខណៈដែលតម្លៃខ្លួនសម្រាប់ផ្ទេរគាត់ចេញពីក្លឹប Brigton វិញគឺមានរហូតទៅដល់៥០លានផោននិងត្រូវបានគេមើលឃើញថាគឺជាកីឡាករកូនសោរដ៏សំខាន់របស់គ្រូបង្វឹកកាំភ្លើងធំលោក Mikel Arteta សម្រាប់ត្រៀមរដូវកាលក្រោយ។ កីឡាករវ័យ២៣ឆ្នាំរូបនេះជាមួយនឹងកុងត្រាដែលមានរយៈពេល៤ឆ្នាំបានក្លាយទៅជាកីឡាករចំណូលថ្មីរបស់ក្លឹបកាំភ្លើងធំ Arsenal នៅបន្ទាប់ពីកីឡាករ Nuno…

ម៉ូតូសណ្តោងរ៉ឺម៉ក២គ្រឿង បុកជាមួយរថយន្ត១គ្រឿង បណ្តាលឲ្យខូចខាតខាងយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលម៉ូតូសណ្តោងរ៉ឺម៉ក២គ្រឿង ជ្រុលទៅបុកជាមួយរថយន្តកាមរីបាឡែន បណ្តាលឲ្យរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០២និង១០នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខខ្លោងទ្វារវត្តព្រៃស្ពឺ ក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាន…

នេះជាករណីរអ្នកជំងឺកូវីដ-១៩ អ្នក​ស្លាប់ទី​ ៤​ ក្នុងចំណោមអ្នកជំងឺកម្រិតធ្ងន់សរុបចំនួន​ ១៤១​ នាក់​នៅក្នុងមន្ទីរពេទ្យខេត្តកោះកុង

នេះជាករណីរអ្នកជំងឺកូវីដ-១៩១៩​ស្លាប់ទី​ ៤​ ក្នុងចំណោមអ្នកជំងឺកម្រិតធ្ងន់សរុបចំនួន​ ១៤១​ នាក់​នៅក្នុងមន្ទីរពេទ្យខេត្តកោះកុង​ រហូតមកដល់​ ថ្ងៃ​ទី​ ៣១​ ខែ​ កក្កដា​ ឆ្នាំ​ ២០២១​ ជំងឺកូវីដគឺជាជំងឺឆ្លងតាមតំណក់តូចៗនៃផ្លូវដង្ហេីម​ ដែលមានមេរោគបំប្លែងរូបជាយថាហេតុ​ ទៅជាមេរោគបំប្លែងថ្មីៗ​ ហេីយបចុប្បន្ននេះមានប្រភេទធំៗ​ ​ ៤​ ប្រភេទ​ គឺអង់គ្លេសអាល់ហ្វា​…

តារាសិចស៊ី ដេននី ក្វាន់ លេងស្ទីលបែបអឺរ៉ុប នរណាមិនចាប់អារម្មណ៍!

  (ភ្នំពេញ)៖ បើនិយាយពីឈ្មោះរបស់តារាសិចស៉ី ដេននី ប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្គាល់ហើយ ព្រោះនាងមានភាពល្បីល្បាញយ៉ាងខ្លាំង ជាពិសេសមនុស្សភាគច្រើន គឺស្គាល់នាងតាមរយៈភាពស៊ិចស៊ីសាច់សខ្ចី ដោយកន្លងមកនាងតែងតែធ្វើឲ្យអ្នកគាំទ្រ ជាពិសេសគឺបុរសៗជ្រួលជ្រើមក្តៅសាច់ ជាមួយនឹងការតុបតែងខ្លួនស្លៀកពាក់បញ្ចេញសាច់ទ្រលុកទ្រលន់ បង្ហាញគល់ទ្រូងសខ្ចីរបស់នាង។ ដោយឡែកយោងតាមគណនីហ្វេសប៊ុក របស់តារាស្រីរូបនេះ បានបង្ហោះរូបថ្មីរបស់ខ្លួន ដែលលក្ខណៈបែបអឺរ៉ុបតែម្តង អមនឹងឈុតអាវក្រឡាខ្លាបញ្ចេញដើមទ្រូងយ៉ាងទ្រលុកទ្រលន់ ដោយមើលទៅភាពជាក់ស្តែងតុបតែងមុខបែបកាច និងស្បែកមុខ គឺមានសភាពសរលោងស្រិល…

សង្កាត់ចំនួន៤ក្នុងក្រុងសៀមរាបនិងឃុំបីក្នុងស្រុកសូទ្រនិគម ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នបន្ទាប់ពីបានកំណត់ជាតំបន់ក្រហម និងលឿងទុំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (Delta)

ក្រោយពីការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការបិទខ្ទប់ភូមិសាស្ត្រខេត្ត ចំនួន០៨ ដើមី្បទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវិដ១៩ ប្រភេទដែលតា ( Delta ) ក្នុងនោះក៏មានខេត្តសៀមរាបផងដែរ។ ក្នុងស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបនាពេលបច្ចុប្បន្នមានការកើនឡើងនោះ រដ្ឋបាលខេត្តសៀមរាបបានសម្រេចការបិទខ្ទប់ភូមសាស្ត្រសង្កាត់ចំនួន៤ ក្នុងក្រុងសៀមរាប កំណត់ជាតំបន់លឿងទុំ មានសង្កាត់ស្វាយដង្គំ ,សង្កាត់សាលាកំរើក , សង្កាត់ស្លក្រាម និង សង្កាត់គោកចក ព្រមទាំងឃុំចំនួន៣…

ត្បូងកណ្តៀងពណ៌ខៀវទម្ងន់ប្រហែល ៨០ គីឡូក្រាម ត្រូវបានរកឃើញ នៅក្នុងអណ្តូងរ៉ែត្បូងមួយ ប្រទេសស្រី លង្កា

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ត្បូងកណ្តៀងពណ៌ខៀវទម្ងន់ប្រហែល ៨០ គីឡូក្រាម ត្រូវបានរកឃើញនៅក្នុងអណ្តូងរ៉ែត្បូងមួយនៅតំបន់Rakwana ប្រទេសស្រី លង្កា កាលពីថ្ងៃសុក្រ។ ម្ចាស់អណ្តូងរ៉ែឈ្មោះ Earl Gunasekara ត្រូវបាន សារព័ត៌មាន ក្នុងស្រុកដកស្រង់សម្តីដោយនិយាយថា ត្បូងនេះនឹងត្រូវដាក់លក់ដេញថ្លៃ នៅក្នុង ប្រទេសចិន ហើយវាត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរត្បូងនិងគ្រឿងអលង្ការជាតិ ។ T