រថយន្តកុងតឺន័របុកម៉ូតូហុងដាឌ្រីមបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ រថយន្តដឹកកុងតឺន័រ១គ្រឿងបានបុកម៉ូតូ១គ្រឿងដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នាបណ្ដាលឲ្យរងការខូចខាត ហើយបុរសអ្នកជិះម៉ូតូនោះបានរងរបួសធ្ងន់ធ្ងរ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមមហាវិថីឈ្នះឈ្នះភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តកុងតឺន័រពណ៍បៃតងពាក់ស្លាកលេខព្រះសីហនុ3A-1149 បើកបរក្នុងទិសដៅពីជើងទៅត្បូង។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ១គ្រឿងពាក់ស្លាកលេខភ្នំពេញ1CH-2101 បណ្ដាលឲ្យបុរសអ្នកបើកបរម៉ូតូរងរបួសធ្ងន់ បន្ទាប់មកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះភ្លាមៗ។ ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍សំរោងក្រោមនិងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ និងបានរាយការទៅជំនាញចរាចរណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយ៕  

តារាសម្តែងស្រី Ariel Winter ទោះជាម៉ាប់ៗ តែស្អាត បែប Sexy Chubby

បច្ចុប្បន្នគេសង្កេតឃើញនារីជាច្រើននាំគ្នាហាត់ប្រាណឬប្រើផលិតផលដើម្បីសម្រកគីឡូខ្លាចគេហៅថាខ្លួនស្រីកាម៉ាប់រាងមិនស្អាត។ តែផ្ទុយទៅវិញពេលនេះកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីតារាសម្តែងស្រី Ariel Winter ដែលល្បីល្បាញដោយសារឈ្មោះហៅក្រៅថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«នារីធាត់ស៊ិចស៊ីជាងគេលើពិភពលោក» ដែលទោះបីនាងមានទម្ងន់លើសក៏ដោយ ក៏ត្រូវបានគេកោតសរសើរចំពោះមុខនាងថាដូចតុក្កតាគួរឱ្យស្រលាញ់ និងគួរឱ្យទាក់ទាញខុសពីស្តង់ដាររាងមនុស្សទូទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង មិនដូចតារាសម្តែងដទៃទៀតទេ ដែលមានរាងស្ដើង ជើងស្រលូន មានរាងសិចស៊ី ខណៈដែល រូបថតជាច្រើនសន្លឹក របស់តារាសម្តែងស្រី ដែលកើតក្នុងឆ្នាំ ១៩៩៨ រូបនេះ…

ឃាត់ខ្លួនពលករខ្មែរចំនួន​ ៨នាក់ បម្រុងនិងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ​

(បន្ទាយមានជ័យ) នៅយប់ថ្ងៃទី២៨ ខែកញ្ញា​​ ឆ្នាំ២០២១​ លោកវរសេនីយ៍ទោ​ យូ​ សុគន្ធភក្តី​ មេបញ្ជាការ​វរសេនាតូចថ្មេីរជេីងលេខ​៥១៣​ បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅទិសម៉ាឡៃ​ (ស្រុកម៉ាឡៃ)​ សហការជាមួយកម្លាំងប៉ូលីសព្រំដែន៨១៥ និង​កម្លាំងនៅតាមមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែនចាប់ពី​ភូមិសន្តិភាព​ ឃុំទួលពង្រ​ ដល់ភូមិចំបក់​ ឃុំបឹងបេង ក៏បានប្រទះឃេីញ​ហេីយធ្វេីការឃាត់ខ្លួនពលករខ្មែរបានចំនួន​ ៨នាក់​ ស្រីចំនួន​…

Allegri បន្ទោសចំៗ ទៅលើទំរង់លេងរបស់ Rabiot

បរទេស៖ កីឡាករបារាំង Rabiot មកដល់ពេលនេះត្រូវបានគេជឿជាក់ថាបានធ្វើឲ្យមានឥទ្ធិពលតិចតួចប៉ុណ្ណោះចំពោះទំរង់លេងរបស់ក្លឹប Juventus ក្នុងរយៈពេល២រដូវកាលចុងក្រោយនេះនៅទឹកដី Turin ហើយគ្រូបង្វឹកក៏បានថែមទាំងបញ្ជាក់ត្រង់ៗថាកីឡាករចាំបាច់ត្រូវតែធ្វើការផ្លាស់ប្តូរ។ គ្រូបង្វឹកក្លឹបលោក Massimiliano Allegri បានធ្វើការព្រមានពាក្យសំដីមុតៗជាច្រើនទៅកាន់កីឡាករ Adrien Rabiot កាលពីថ្ងៃអង្គារម្សិលមិញថាចំពោះទំរង់លេងរបស់គាត់នៅពេលនេះគឺមិនអាចទទួលយកបានឡើយហើយគួរទេស្តីបន្ទោសខ្លួនឯងចំពោះការមិនខិតខំនាពេលកន្លងផងនោះ។ គួរឲ្យដឹងដែរថាទាំងទំរង់របស់ក្លឹបក្តីនៅពេលនេះក៏មិនសូវល្អប៉ុន្មានដែរដោយការប្រកួត៦លើកមកហើយនៅក្នុងលីគកំពូលអ៊ីតាលីSerie A ខ្លួនទទួលបានជ័យជំនះតែ២ដងប៉ុណ្ណោះហើយក៏នឹងត្រូវត្រៀមខ្លួនប្រកួត Champion Leagues…

រឿង The White Storm 3 ថតមិនទាន់ចប់ផង!​ ក្រុមការងារ​រងរបួសជាច្រើននាក់

ហុងកុង៖ តារាសម្តែង Aaron Kwok, Louis Koo និង Lau Ching-Wan កំពុងសហការគ្នាថតខ្សែភាពយន្ត The White Storm3 យ៉ាងសកម្ម ប៉ុន្តែរហូតដល់ថ្ងៃទី៩ បែរជួបបញ្ហាដោយក្រុមការងារចំនួន ៤នាក់ត្រូវរងរបួសដោយគ្រោះថ្នាក់លើកទី១ បានកើតឡើងក្នុងឈុតមួយដែលរថយន្តត្រូវបើកក្នុងល្បឿនលឿនបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍រងរបួសពិតប្រាកដជាយថាហេតុ។ រីឯគ្រោះថ្នាក់ទី២ គឺឈុតធ្លាក់យន្តហោះដែលពេលនោះសំណង់អាគារតូចមួយបានតំឡើងសម្រាប់ថតបានដួលបាក់ធ្វើឱ្យរលំសង្កត់លើមនុស្ស…

រថយន្តកូរេមួយគ្រឿងជ្រុលចង្កូតបុករះ បណ្តាលឲ្យរថយន្តពីរគ្រឿង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តកូរេដឹកការូពណ៌ មួយគ្រឿង បានជ្រុលបុករថយន្តព្រូស និងរថយន្ត CRV បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរូស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។…

ឯកឧត្តម ហង់ ជួនណារ៉ុន ៖ រហូតមកដល់ពេលនេះ មានសាលារៀនប្រមាណ៩.៨០០ ដែលបានបើកដំណើរការឡើងវិញ

ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងថា រហូតមកដល់ពេលនេះ មានសាលារៀនប្រមាណ៩.៨០០ ដែលចែកចេញជាមត្តេយ្យសិក្សាប្រហែល៣.៣០០, បឋមសិក្សាប្រហែល៥ពាន់, អនុវិទ្យាល័យប្រហែល១ពាន់, និងវិទ្យាល័យប្រហែល៥០០ បានបើកដំណើរការឡើងវិញ និងមានសិស្សប្រមាណ ១លាននាក់ បានចូលរៀនឆ្លាស់វេនគ្នា។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា…

ជនខិលខូចអាចប្រើមុខងារស្វែងរក AirTag ដែលបានបាត់ ដើម្បីឱ្យអ្នកប្រើប្រាស់ចូលទៅក្នុងគេហទំព័រក្លែងក្លាយ

AirTag គឺជាឧបករណ៍សម្រាប់ស្វែងរកវត្ថុដែលលោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម។ ម្យ៉ាងវិញទៀតឧបករណ៍នេះក៏មានមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ស្វែងរក AirTag នៅពេលដែលពួកគេបានភ្លេចនៅកន្លែងណាមួយនោះ។ ជាមួយនឹងមុខងារនេះ អ្នកប្រើប្រាស់អាចបញ្ចូល ពាក្យពេចន៍មួយចំនួន និងលេខទូរសព្ទ ទៅក្នុងគេហទំព័រមួយរបស់ក្រុមហ៊ុន Apple ហើយនៅពេលដែលជនណាម្នាក់បានរកឃើញ AirTag នោះពួកគេអាចស្កេនវាជាមួយនឹងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Apple ឬ Android…

បក្សកាន់អំណាចជប៉ុន LDP តែងតាំងលោក Fumio Kishida ជាមេដឹកនាំ, បើកផ្លូវទៅរកតំណែងជានាយករដ្ឋមន្ត្រីថ្មី

(តូក្យូ)៖ គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចនៅក្នុងប្រទេសជប៉ុនបានបោះឆ្នោតតែងតាំង លោក Fumio Kishida ជាមេដឹកនាំថ្មីរបស់ខ្លួន នៅថ្ងៃពុធ ទី២៩ ខែកញ្ញានេះ។ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានផ្ដួលគូប្រជែងរបស់លោក គឺអតីតរដ្ឋមន្ត្រីការបរទេស និងបច្ចុប្បន្នជារដ្ឋមន្ត្រីទទួលបន្ទុកវ៉ាក់សាំង COVID-19 លោក…

Sheriff លត់ Donetsk ម្តងហើយពេលនេះបន្តឈ្នះលើ Real Madrid ទៀត

បរទេស៖ ជាការប្រកួតគួរឲ្យភ្ញាក់ផ្អើលបំផុតកាលពីយប់មិញក្នុងនាមជាម្ចាស់ផ្ទះតែ Real Madrid បែរជាធ្វើមិនបានជ័យជំនះទៅវិញទៅលើក្រុមដែលទើបមានប្រវត្តិឡើងមកវគ្គជម្រុះតាមពូលជាលើកដំបូង Sheriffដែលជាក្លឹបម្ចាស់ពានរង្វាន់នៃលីគកំពូលប្រទេស Moldovaទៅវិញ។ Sheriff បានធ្វើឲ្យគ្រប់គ្នាមិននឹកស្មាននៅក្រោយលទ្ធផលបញ្ចប់ទៅនៃការប្រកួតដោយអាចអបអរសាទរជ័យជំនះនៅពីមុខក្លឹបយក្សអេស្បាញលំដាប់ពិភពលោកនឹងជាម្ចាស់ពានរង្វាន់ Champion Leagues ដល់ទៅ១៣ដងហើយនៅក្នុងទឹកដីរបស់ Santiago Bernebeu ទៀតផង។ គួរឲ្យដឹងដែរថាទំរង់លេងរបស់ Sheriff ពិតជាល្អមែនទែនក្រោយអាចបំបែកប្រវត្តិសាស្ត្រឡើងមកវគ្គនេះជាលើកដំបូងហើយថែមទាំងអាចយកឈ្នះការប្រកួតទាំង២លើកជាប់គ្នាទៀតផងដោយយកឈ្នះ Shakhtar Donetsk…