នៅពេលឃើញខ្ទឹមសដុះពន្លក មនុស្សភាគច្រើនតែងតែបោះចោល ព្រោះយល់ថា វាខូចគុណភាពហើយ។ តាមពិត ខ្ទឹមបែបនេះ មានគុណប្រយោជន៍ខ្លាំងជាងខ្ទឹមសធម្មតាទៅទៀត ប៉ុន្តែគួរឲ្យស្តាយព្រោះមនុស្សភាគច្រើនមិនបានដឹងនោះឡើយ។ បើយោតាមគេហទំព័រ healthylifehouse បានចុះផ្សាយថា ការទទួលទាន ខ្ទឹមសដុះពន្លក មិនត្រឹមតែផ្តល់ផលល្អសម្រាប់សុខភាពនោះទេ វាថែមទាំងអាចការពារជំងឺច្រើនមុខទៀតផង។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃការទទួលទានខ្ទឹមសដុះពន្លកៈ
ពង្រឹងប្រព័ន្ធភាពស៊ាំ
ខ្ទឹមប្រភេទនេះមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មកម្រិតខ្ពស់ ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារជំងឺផ្តាសាយ និងការឆ្លងមេរោគផ្សេងៗ យ៉ាងមានប្រសិទ្ធភាព។
ការពារជំងឺគាំងបេះដូង
ខ្ទឹមសដុះពន្លក មានផ្ទុកសារធាតុគីមីធម្មជាតិម្យ៉ាងដែលអាចរារាំងដល់សកម្មភាពរបស់សារធាតុបង្កទៅជាជំងឺមហារីក បង្កើនមុខងាររបស់អង់ស៊ីម និងជួយការពារមិនឲ្យមានកំណកឈាម។ នេះហើយ ជាមូលហេតុដែលធ្វើឲ្យខ្ទឹមសដុះពន្លក អាចការពារជីវិតរបស់អ្នកមិនឲ្យទទួលការគំរាមកំហែងពីជំងឺបេះដូង។
បំបាត់អាការៈពុលអាហារ
សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្ទឹមសដុះពន្លក អាចប្រឆាំងនឹងការឆ្លងមេរោគបាក់តេរី និងមេរោគផ្សិត ហើយវាអាចជួយកាត់បន្ថយការឈឺពោះ រួមទាំងបញ្ហារាគរូស ក្នុងករណីពុលអាហារទៀតផង។
បង្ការជំងឺមហារីក
ខ្ទឹមសដុះពន្លក ជាបន្លែដែលសម្បូរសារធាតុរ៉ែ វីតាមីន និងសារធាតុចិញ្ចឹមជាច្រើន ដែលមានប្រសិទ្ធភាពការពារការខូចខាតដោយសារតែ រ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀត វាអាចផលិតសារធាតុគីមីធម្មជាតិ ដែលអាចជួយប្រឆាំងនឹងការអភិវឌ្ឍនៃកោសិកាមហារីក។
ការពារភាពចាស់
សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្ទឹមសដុះពន្លក មានប្រសិទ្ធភាពប្រឆាំងនឹងរ៉ាឌីក្នុងរាងកាយ ដូច្នេះហើយវាក៏អាចទប់ស្កាត់ភាពឆាប់ចាស់ និងភាពជ្រីវជ្រួញបានផងដែរ៕
បន្ទាប់ពីដឹងអត្ថប្រយោជន៍ដ៏អស្ចារ្យនៃខ្ទឹមសដុះពន្លកហើយ អ្នកគួរតែឈប់បោះចោលទៀតទៅ ហើយព្យាយាមទទួលទានឲ្យបានច្រើន៕
មតិយោបល់