ទន្ទឹមនឹងទារកនៅក្នុងផ្ទៃកំពុងតែមានការវិឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកម្តាយក៏ត្រូវយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត ទាំងទម្លាប់នៃការស់នៅ កិច្ចការងារប្រចាំថ្ងៃ និងពេលធ្វើដំណើរ។ សូម្បីតែការធ្វើដំណើរតាមផ្លូវអាកាសក៏មិនត្រូវមើលរំលងដែរ។
ខាងក្រោមនេះ គឺកត្តាគួរយល់ដឹងទាំង៧ចំណុច ដែលស្ត្រីមានផ្ទៃពោះគួរយកចិត្តទុកដាក់ ពេលដំណើរតាមយន្តហោះ៖
១. ពេលវេលាគួរធ្វើដំណើរ
អ្នកត្រូវរង់ចាំឲ្យកូននៅក្នុងផ្ទៃមានអាយុ ៣៦សប្តាហ៍ ប្រសិនបើមិនចង់ឲ្យមានផលលំបាក។
២. ការដាក់ខ្សែក្រវ៉ាត់
ពេលអង្គុយនៅលើយន្តហោះ អ្នកត្រូវដាក់ខ្សែក្រវ៉ាត់ស្ថិតនៅក្រោមពោះ និងត្រគាក ដើម្បីជៀសវាងផលប៉ះពាល់ដល់កូន។
៣. ទទួលទានទឹកឲ្យច្រើន
ការទទួលទានវត្ថុរាវតិចពេក អាចបណ្តោលខ្សោះជាតិទឹកនៅក្នុងខ្លួន ដូច្នេះអ្នកម្តាយគួរតែទទួលទានទឹកឲ្យបានច្រើន កុំឲ្យមានផលប៉ះពាល់ផ្សេងៗកើតឡើងដោយមិនស្មានមិនដល់។
៤. ជៀសវាងអាហារ និងភេសជ្ជៈមានជាតិអាស៊ីត
ទោះមុនពេលហោះហើរ ឬក្នុងកំឡុងពេលហោះហើរក៏ដោយ ចូរកុំញ៉ាំអាហារ និងផឹកភេជ្ជសៈដែលមានជាតិអាស៊ីតឲ្យសោះ ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលក្នុងខ្លួន ជាពិសេស កាហ្វេ តែ និងភេជ្ជសៈប៊ូវកំលាំងមួយចំនួនទៀត។
៥. យន្តហោះធំ ល្អជាងយន្តហោះតូច
កុំធ្វើដំណើរតាមយន្តហោះតូចឲ្យសោះ ព្រោះវាមិនអាចផ្គត់ផ្គងអុកស៊ីសែនសម្រាប់ស្ត្រីមានផ្ទៃពោះបានគ្រប់គ្រាន់ឡើយ ជាពិសេសនៅពេលដែលយន្តហោះកាន់តែខ្ពស់។
៦. ប្រឹក្សាជាមួយគ្រូពេទ្យមុនធ្វើដំណើរ
ដើម្បីការពារកុំឲ្យមានបញ្ហាពេលធ្វើដំណើរ អ្នកមានផ្ទៃពោះគ្រប់រូប គួរតែទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទជំនាញជាមុនសិន។
៧. កុំអង្គុយយូរពេក
ពេលជិះយន្តហោះ អ្នកត្រូវមិនត្រូវអង្គុយយូរពេកឡើយ ហើយត្រូវងើបឈរខ្លះ ឬឧស្សាហ៍ធ្វើចលនាពន្លាជើង ដើម្បីកុំឲ្យមានអាការយៈស្ពិត ឬហើមជើង។
៨. ពេលវេលាគួរតែផ្អាកធ្វើដំណើរ
បើមានហានិភ័យដូចជា បញ្ហាជំងឺទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់ ភាពខុសប្រក្រតីនៃការមានផ្ទៃពោះ ឬហូរឈាមចេញតាមទ្វារមាស… អ្នកគួរតែពន្យាពេលធ្វើដំណើរបណ្តោះអាសន្នសិន៕
មតិយោបល់