ជីវ៉ាន់ស៊ុយ គឺជាបន្លែមួយប្រភេទដែលគេនិយមប្រើប្រាស់បន្ថែមនៅក្នុងអាហារ ដើម្បីឲ្យមានក្លិនឈ្ងុយ។ ប៉ុន្តែ ជីវ៉ាន់ស៊ុយ សម្បូរទៅដោយវីតាមីនA, C, K, B, ប៉ូតាស្យូម, ប៉ូតាស្យូម, កាល់ស្យូម, សូដ្យូម, ម៉ង់កាណែស និងជាតិដែក ដែលល្អបំផុតសម្រាប់សុខភាព។ លើសពីនេះទៅទៀត ជីវ៉ាន់ស៊ុយ ត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺផ្សេងៗផងដែរ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃ ជីវ៉ាន់ស៊ុយ៖
ជាថ្នាំអង់ទីប៊ីយោទិច
ជីវ៉ាន់ស៊ុយ មានផ្ទុកសារធាតុអង់ទីប៊ីយោទិច ដែលមានប្រសិទ្ធភាពជាងថ្នាំអង់ទីប៊ីយោទិច ដែលគេប្រសម្លាប់មេរោគ salmonella ទ្វេដង។
ប្រឆាំងនឹងជំងឺមហារីក
ជីវ៉ាន់ស៊ុយ គឺជាប្រភពដ៏អស្ចារ្យនៃសារធាតុ បេតាការ៉ូទីន វីតាមីនC និងE ដែលត្រូវបានគេទទួលទស្គាល់ថា ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ខ្លាំងក្លាយ ដែលមានសមត្ថភាពកាត់បន្ថយហានិភ័យនៃការអភិវឌ្ឍកោសិកាមហារីក។
ប្រឆាំងនឹងការឆ្លងមេរោគ
ជីវ៉ាន់ស៊ុយ មានផ្ទុកប្រេងម្យ៉ាងមានរសជាតិហិរ ដែលត្រូវបានគេទទួលស្គាល់ជាសារធាតុប្រឆាំងនឹងមេរោគ ដ៏មានឥទ្ធិពលខ្លាំងបំផុត។ បើទោះជាមេរោគផ្សិត ឬបាក់តេរី ក៏ឱសថមួយមុខនេះ អាចទប់ទល់បានដែរ។
ប្រឆាំងនឹងការរលាក
ជីវ៉ាន់ស៊ុយ មានផ្ទុកអាស៊ីតខ្លាញ់ អូមេហ្គា-៣ អូមេហ្គា-៦ កម្រិតខ្ពស់ ដែលអាចជួយផលិតក្រុមម៉ូលេគុល សម្រាប់ប្រឆាំងនឹងការរលាក។
បញ្ចុះជាតិស្ករក្នុងឈាម
បើយោងតាមការស្រាវជ្រាវបានបង្ហាញថា ជីវ៉ាន់ស៊ុយ អាចគ្រប់គ្រងជាតិស្ករនៅក្នុងឈាម ដោយសារតែឥទ្ធិពលប្រឆាំងនឹងជំងឺទឹកនោមផ្អែម របស់វា។ គ្រាន់តែការប្រើប្រាស់នៅក្នុងអាហារធម្មតា វាអាចជួយជំរុញដល់ការបញ្ចេញអាំងស៊ុយលីន ដើម្បីកាត់បន្ថយជាតិស្ករនៅក្នុងឈាម។
រក្សាសុខភាពឆ្អឹង
ជីវ៉ាន់ស៊ុយ មានផ្ទុកសារធាតុកាល់ស្យូម ដែលអាចជួយជំរុញដល់ការលូតលាស់ និងថែរក្សាឆ្អឹងឲ្យកាន់តែរឹងមាំ។
កាត់បន្ថយកូឡេស្តេរ៉ុល
ការទទួលទានទឹកជីវ៉ាន់ស៊ុយ ជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយចំនួនជាតិខ្លាញ់ ដែលធ្វើឲ្យខូចភ្នាសកោសិកា។ បើយោងតាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា ឱសថនេះអាចជួយបង្កើនកូឡេស្តេរ៉ុលល្អ និងបន្ថយកូឡេស្តេរ៉ុលអាក្រក់។
ថែរក្សាភ្នែក
ជីវ៉ាន់ស៊ុយ គឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងបេតាការ៉ូទីន ដែលមានសមត្ថភាពបំបាត់បញ្ហាភ្នែក និងជួយបង្កើនការមើលឲ្យកាន់តែភ្លឺច្បាស់។ លើសពីនេះទៅទៀត វាអាចកាត់បន្ថយជំងឺផ្សេងៗនៅពេលមានវ័យកាន់តែចាស់ និងជំងឺភ្នែកឡើងបាយថែមទៀត។
ក្រៅពីអត្ថប្រយោជន៍ទាំងប៉ុន្មាននៅខាងលើនេះ ស្លឹកជីវ៉ាន់ស៊ុយ អាចព្យាបាលបញ្ហាគេងមិនលក់ ក្រួសក្នុងតម្រងនោម និងបន្សាបលោហធាតុធ្ងន់នៅក្នុងរាងកាយផងដែរ៕
ប្រភពៈ myfitmagazine
មតិយោបល់