ប្រេងអូលីវ និងក្រូចឆ្មារ សុទ្ធតែជាគ្រឿងទេសដែលគេនិយមប្រើប្រាស់សម្រាប់បន្ថែមនៅក្នុងរបបអាហារផ្សេងៗជាប្រចាំថ្ងៃ។ ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាមិនទាន់ដឹងទេថា ធាតុផ្សំទាំងពីរមុខនេះ អាចជួយថែរក្សាសុខភាពឲ្យរួចផុតពីជំងឺផ្សេងៗឡើយ។ បើយោងតាមគេទំព័រ myfitmagazine បានបង្ហាញថា ប្រេងអូលីវ និងក្រូចឆ្មារ មានសមត្ថភាពអាចជួយការពារ ព្រមទាំងព្យាបាលជំងឺបួនមុខយ៉ាងពូកែបំផុត។
រក្សាតុល្យភាពថ្លើម និងថង់ទឹកម្រមាត់
ថ្លើម និងថង់ទឹកប្រមាត់ គឺជាអ្នកកម្ចាត់ជាតិពុលនៅក្នុងរាងកាយ ដែលកើតឡើងតាមរយៈការទទួលទានចំណីអាហាររាល់ថ្ងៃ។ ប៉ុន្តែ ប្រសិនបើជាតិពុលកើនឡើងច្រើនពេក វាពុំមានសមត្ថភាពគ្រប់គ្រងឡើយ ហើយអាចបណ្តោលឲ្យអ្នកមានអារម្មណ៍អស់កម្លាំង ហើម និងឡើងទម្ងន់ថែមទៀត។ ទោះជាយ៉ាងណា ប្រសិនបើអ្នកប្រើប្រាស់ឱសថដែលផ្សំឡើងពីប្រេងអូលីវ និងទឹកក្រូចឆ្មារវិញ ច្បាស់ជាអាចជួយទប់ស្កាត់មិនឲ្យបញ្ហាបែបនេះកើតឡើងដាច់ខាត។
បំបាត់អាការឈឺសន្លាក់
សំណង់ដ៏អស្ចារ្យមួយនេះ ក៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឈឺចាប់ដោយសារតែជំងឺរលាកសន្លាក់យ៉ាងពូកែ ព្រោះវាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការលាក។
ប្រយុទ្ធប្រឆាំងការទល់លាមក
ធាតុផ្សំទាំងពីរមុខនេះ សម្បូរទៅដោយសារធាតុអង់ទីអុកស៊ីដង់ ដែលអាចជួយបណ្តេញជាតិពុល ហើយជួយឲ្យជួយម្រួលដល់ការរំលាយអាហារ មិនឲ្យកើតមានបញ្ហាទល់លាមកបានឡើយ។
ការពារបញ្ហាស្ទះសរសៃឈាម
ប្រេងអូលីវ សម្បូរទៅដោយអាស៊ីតខ្លាញ់ដែលអាចជួយជំរុញដល់លំហូរឈាម និងកម្ចាត់កូឡេស្តេរ៉ុលអាក្រក់ចេញពីចរន្តឈាម។ ក្រៅពីភ្នាក់ងារប្រឆាំងនឹងការរលាក ឱសថមួយនេះក៏ ផ្តល់វីតាមីនជាច្រើនដល់រាងកាយផងដែរ។
របៀបអនុវត្ត៖
១.សូមបន្ថែមទឹកក្រូចឆ្មារពីរបីដំណក់ ទៅក្នុងប្រេងអូលីវ ១ស្លាបព្រាបាយ។
២.បន្ទាប់បមកកូរឲ្យរលាយចូលគ្នា ទើបទទួលភ្លាមៗតែម្តង។
៣.ល្បាយមួយនេះអ្នកអាចទទួលទានមួយថ្ងៃម្តង រៀងរាល់មុនពេលចូលគេងជាប្រចាំ៕
ប្រភព៖ myfitmagazine
មតិយោបល់