បរទេសៈ មនុស្សជាច្រើនតែងតែបោះចោលសក់ពោត ព្រោះមិនដឹងថាវាពិតជាមានអត្ថប្រយោជន៍ខ្លាំងយ៉ាងណាចំពោះសុខភាពនោះទេ។ ប៉ុន្តែប្រសិនបើអ្នកចេះកែច្នៃ សក់ពោតនឹងក្លាយទៅជាឱសថដ៏ល្អ ដែលអាចការពារជំងឺបានច្រើនយ៉ាង។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃសក់ពោត៖
ការពារគ្រួសតម្រងនោម
សក់ពោតអាចជួយជម្រុញដល់លំហូរនៃទឹកនោម ធ្វើឲ្យគ្មានការប្រមូលផ្តុំនៃកម្ទេចកំទីក្នុងតម្រងនោមដែលបង្កទៅជាគ្រួស។ តែទោះជាយ៉ាងណា ប្រសិនបើអ្នកកើតគ្រួសតម្រងនោមទៅហើយ វាមិនអាចកម្ចាត់បាននោះទេ។
ជួយឃាត់ឈាម
សក់ពោតមានផ្ទុកវីតាមីន K ដែលអាចជួយឃាត់ឈាម និងមិនឲ្យបាត់បង់ឈាមច្រើនពីរាងកាយ ចំពោះអ្នកដែលមានជំងឺហូរឈាម។
គ្រប់គ្រងជាតិស្ករ
ការសិក្សាចុងក្រោយបំផុតបានបង្ហាញថា សក់ពោតជាភ្នាក់ងារគ្រប់គ្រងជាតិស្ករក្នុងឈាម។ វាអាចបង្កើនកម្រិតអាំងស៊ុយលីន និងជួយជួសជុលកោសិកាដែលរងការខូចខាតនៅក្នុងលំពែង។
គ្រប់គ្រងកូឡេស្តេរ៉ុល
ការប្រើប្រាស់សក់ពោត អាចជួយរក្សាកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយ ដូច្នេះអ្នកនឹងជៀសឆ្ងាយពីជំងឺបេះដូង។
បញ្ចុះទឹកនោម
សក់ពោតអាចជួយបញ្ចុះទឹកនោម ដែលអាចលាងសម្អាតសារធាតុរាវ និងជាតិពុលចេញពីរាងកាយ។ ហេតុនេះហើយ អ្នកច្បាស់ជាលែងមានហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងរលាកតម្រងនោមទៀតហើយ។
របៀបប្រើប្រាស់សក់ពោត
+ បេះសក់ពោតមួយផ្លែដាក់ចូលទៅក្នុងកែវ រួចចាក់ទឹកក្តៅចូល។ ទុកឲ្យបានចំនួន ៥នាទីបន្ទាប់មកបន្ថែមទឹកក្រូចឆ្មាបន្តិច ដើម្បីបង្កើនរសជាតិ។ អ្នកអាចទទួលទានតែធម្មជាតិនេះមួយថ្ងៃ ១ពែង។
ចំណំ៖ អ្នកមិនត្រូវទទួលទានតែសក់ពោតនេះច្រើនពេកទេ ជាពិសេសសម្រាប់អ្នកមានផ្ទៃពោះគួរតែជៀសវាង។ ម្យ៉ាងទៀតអ្នកត្រូវចាំថា សក់ពោតដែលយកមកប្រើប្រាស់ត្រូវតែគ្មានជាតិគីមី៕
មតិយោបល់