បរទេស៖ តើអ្នកដឹងទេ? ឈាមមិនត្រឹមតែអាចកំណត់ពីតំណរពូជប៉ុណ្ណោះទេ ថែមទាំងអាចបង្ហាញពីបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់អ្នកថែមទៀត។ យោងតាមការសិក្សាបានបង្ហាញថា មនុស្សដែលមានឈាមប្រភេទ AB គឺប្រឈមនឹងហានិភ័យនៃជំងឺមហារីក, បញ្ហាបេះដូង និងជំងឺបាត់ការចង់ចាំ កម្រិតខ្ពស់បំផុត។
ការសិក្សាមួយដែលបានធ្វើឡើងក្នុងឆ្នាំ ២០១៤ នៅសាលកវិទ្យាល័យ Vermont បានរកឃើញថា មនុស្សដែលមានឈាមប្រភេទ AB ជួបនឹងហានិភ័យនៃការចង់ចាំធ្លាក់ចុះ។ បើទោះបីជាការសិក្សានេះផ្តោតទៅលើហានិភ័យនៃជំងឺបាត់បង់ការចងចាំ និងជំងឺវង្វេង តែអ្នកជំនាញក៏បានរកឃើញដែរថា ឈាមប្រភេទ AB ក៏មានហានិភ័យនៃបញ្ហាបេះដូងដែរ។
ចំពោះការសិក្សានៅសាលាវេជ្ជសាស្ត្រ Harvard School of Medicine បានរកឃើញដែរថា អ្នកដែលមានឈាមប្រភេទ AB អាចវិវឌ្ឍទៅរកជំងឺមហារីកកម្រិតខ្ពស់ ជាពិសេសមហារីកលំពែង និងមហារីកពោះវៀន។
ហានិភ័យនៃជំងឺភ្លេចភ្លាំង
មូលហេតុមួយក្នុងចំណោមមូលហេតុចម្បងនៃការបាត់បង់ការចងចាំ គឺការចាប់ផ្តើមថយចុះនៃកម្រិតយល់ដឹង។ មនុស្សដែលមានឈាមប្រភេទនេះ មានបញ្ហាការគិត និងការចង់ចាំ ដែលអាចនាំឲ្យកើតជំងឺវង្វេងជាងមនុស្សដទៃទៀតរហូតដល់ ៨២%។
នេះជាហានិភ័យខ្ពស់បំផុតដែលត្រូវបានជាប់ទាក់ទងជាមួយនឹងកត្តាកំណកឈាម ដែលត្រូវបានគេហៅថា Factor VIII។ Factor VIII អាចរួមចំណែកធ្វើឲ្យសសៃឈាមជាច្រើនមានភាពចុះខ្សោយ ជាពិសេសមនុស្សដែលមានវ័យចំណាស់។ បញ្ហាសសៃឈាមទាំងនោះមិនត្រឹមតែកំណត់ទៅលើបញ្ហាចង់ចាំប៉ុណ្ណោះទេ ពួកវាក៏រួមចំណែកធ្វើឲ្យមានបញ្ហាបេះដូងដែរ។
ហានិភ័យនៃជំងឺបេះដូង
ការសិក្សាមួយនៅសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ ២០១២ បានតាមដានទៅលើមនុស្សពេញវ័យមានអាយុជាង ២០ ឆ្នាំ ចំនួន ៨៩.៥០០នាក់ រកឃើញថា មនុស្សដែលមានឈាមប្រភេទ AB មានការវិវឌ្ឍទៅរកជំងឺបេះដូងជាងមនុស្សផ្សេងទៀត ២៣%។
ដូច្នេះហើយ អ្នកដែលមានឈាមប្រភេទ AB គួរតែប្រុងប្រយ័ត្នសុខភាពឲ្យបានខ្លាំងបំផុត ដើម្បីជៀសផុតពីបញ្ហាដ៏អាក្រក់ទាំងនេះ៕
មតិយោបល់