ធ្មេញសស្អាតត្រូវបានគេចាត់ទុកជាសោភ័ណ្ឌភាពដ៏គួរឲ្យទាក់ទាញខ្លាំងបំផុតសម្រាប់មនុស្សរាល់គ្នា នៅពេលញញឹមចេញមកម្តងៗ។ តែគួរឲ្យស្តាយ ធ្មេញរបស់មនុស្សភាគច្រើនតែងតែទទួលរងនូវផលប៉ះពាល់ ដោយសារតែទម្លាប់នៃការជក់បារី ការទទួលនកាហ្វេ និងខ្វះអនាម័យបន្ទាប់ពីទទួលទានអាហារ។ ប្រសិនបើអ្នកទម្លាប់បែបនេះជារៀងរាល់ថ្ងៃ ធ្មេញនឹងប្រែជាដុះស្នឹមពណ៌លឿង ឬត្នោត ហើយមានកំណកកំបោរថែមទៀត។
ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ Brightside បានបង្ហាញថា បញ្ហាធ្មេញដុះស្នឹម ឬកំណកកំបោរអាចការពារបាន ដោយប្រើប្រាស់សំបកក្រូចពណ៌លឿង។
ក្រោយពេលញ៉ាំអាហាររួច ១៥ទៅ ២០នាទី អ្នកត្រូវយកសំបកក្រូចមួយចំណិតមកជូតសម្អាតធ្មេញទាំងអស់ (ជូតសំបកផ្នែកខាងក្នុង)។ បន្ទាប់ពីអនុវត្តរួច ២ទៅ៣នាទី អ្នកត្រូវខ្ពុរមាត់ចេញដោយប្រើទឹកធម្មតា។ អនុវត្តវិធីនេះឲ្យបានជាប់លាប់ក្រោយពេលញ៉ាំអាហារ មិនត្រឹមតែជួយសម្អាតធ្មេញមិនឲ្យមានស្នឹម ឬកំណកកំបោរនោះឡើយ វាថែមទាំងប្រយុទ្ធប្រឆាំងនឹងការឆ្លងបាក់តេរីផងដែរ៕
ប្រភព៖ brightside
មតិយោបល់