មិនចាំបាច់រៀបរាប់ច្រើននោះទេ គ្រប់គ្នាប្រហែលជាដឹងរួចមកហើយថា ថ្លើម គឺជាឃ្លាំងស្តុកថាមពលដ៏សំខាន់ និងជាសរីរាង្គដ៏ចាំបាច់បំផុតក្នុងការច្រោះជាតិពុលចេញពីឈាម។ ហេតុនេះហើយ ប្រសិនបើអ្នករក្សាថ្លើមឲ្យមានសុខភាពល្អ រាងកាយទាំងមូលក៏មានសុខភាពល្អដូចគ្នាដែរ។
ក៏ប៉ុន្តែ ស្ថានភាពរស់នៅរបស់មនុស្សនាពេលបច្ចុប្បន្ននេះ មិនធានាសុវត្ថិភាពថ្លើមនោះទេ ដោយសារតែបរិយាកាសរស់នៅពោរពេញទៅដោយជាតិពុល និងអាហារដែលយើងទទួលទានរាល់ថ្ងៃ ភាគច្រើនសម្បូរសារធាតុគីមី ដែលបង្កឲ្យថ្លើមឆាប់ខូច ឬកើតជំងឺផ្សេងៗ។ ដូច្នេះមានតែការទទួលទានអាហារបំប៉ននោះទេ ទើបអាចជួយឲ្យថ្លើមរួចផុតពីគ្រោះថ្នាក់បាន។
បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា អ្នកអាចរក្សាថ្លើមឲ្យមានសុខភាពល្អពេញមួយជីវិត ប្រសិនបើអ្នកទទួលបន្ថែមគ្រឿងទេសពីរប្រភេទ ទៅក្នុងរបបអាហារបានទៀងទាត់។
១.ខ្ទឹមស
ខ្ទឹមស គឺជាគ្រឿងទេសដ៏ពេញនិយមខ្លាំងបំផុតសម្រាប់ប្រជាជននៅទូទាំងពីភពិភពលោក ហើយវាក៏ផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពមិនតិចដែរ។
ជាពិសេសខ្ទឹមស មានផ្ទុកសារធាតុ Allicin ដែលមានឥទ្ធិពលខ្លាំងបំផុត ក្នុងការបណ្តេញជាតិពុលចេញពីថ្លើម។ តែអ្នកត្រូវចាំថា ការចម្អិនខ្ទឹមស អាចបំផ្លាញសារធាតុសំខាន់ៗជាច្រើនដែលល្អសម្រាប់សុខភាព ដូច្នេះអ្នកគួរតែទំពារខ្ទឹមឆៅមួយកំពឹសជារៀងរាល់ថ្ងៃ ជាតិពុលក្នុងថ្លើមរបស់អ្នកនឹងត្រូវបានសម្អាតជានិច្ច។
២.រមៀត
រមៀត គឺជាគ្រឿងទេសមួយប្រភេទដែលមិនត្រូវបានគេប្រើសម្រាប់បន្ថែមនៅក្នុងអាហារប៉ុណ្ណោះទេ វាក៏ត្រូវបានប្រើជាគ្រឿងថែរក្សាសម្រស់ផងដែរ។
រឿងមួយទៀត ដែលគ្រប់គ្នានឹកស្មានមិនដល់ គឺវាអាចកាត់បន្ថយការរលាក ការឆ្លងមេរោគ និងជួលលាងសម្អាតជាតិពុលចេញពីថ្លើម យ៉ាងមានប្រសិទ្ធភាព។ ដូច្នេះ អ្នកគ្រាន់តែបន្ថែម រមៀតទៅក្នុងរបបអាហារជាប្រចាំ ថ្លើមនឹងមានសុខភាពល្អជារៀងរហូត។
ក្រៅពីគ្រឿងទេសទាំងពីរមុខនេះ នៅមានអាហារមួយចំនួនទៀតដូចជា តែបៃតង ផ្លែប័រ ក្រូច និងស្លឹកបន្លែពណ៌បៃតង ក៏អាចជួយបណ្តេញជាតិពុលចេញពីថ្លើម ផងដែរ៕
ប្រភព៖ boldsky
មតិយោបល់