សិង្ហបុរីៈ ថ្លែងបន្ទាប់ពីមេដឹកនាំទាំងពីរ បានចុះហត្ថលេខាលើឯកសារ មិនទាន់មានភាពច្បាស់លាស់នោះ ប្រធានាធិបតីអាមេរិកលោក ត្រាំ បាននិយាយថា លោកបានបង្កើតចំណងមិត្តភាពពិសេសមួយ ជាមួយលោក គីម ជុងអ៊ុន ដោយលោកបានបញ្ជាក់ថា វាជាកិត្តិយសខ្លាំងណាស់ ដែលរូបលោកបាននៅទីនេះ ជាមួយលោក គីម។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
ដោយការលើកទ្បើងរបស់លោក ត្រាំ យ៉ាងដូច្នោះ ចំពេលដែលមានសំណួរសួរលោកថា តើលោកនឹងអញ្ជើញលោក គីម ទៅកាន់សេតវិមានដែរឬទេ? លោក ត្រាំ ក៏បានឆ្លើយទៅវិញថា «ប្រាកដណាស់ លោកនឹងអញ្ជើញលោក គីម…»។
ឈរម្ដងទៀតនៅទល់មុខទង់ជាតិអាមេរិក និងកូរ៉េខាងជើង ជាកន្លែងដែលមេដឹកនាំប្រទេសពីរ បានចាប់ផ្តើមថ្ងៃប្រវត្តិសាស្ត្រជាមួយគ្នា លោក ត្រាំ និងលោក គីម បានចាប់ដៃគ្នាជាលើកចុងក្រោយ ហើយលោក ត្រាំ បានអះអាងថា លោក និងលោក គីម នឹងជួបគ្នាម្តងទៀត៕
មតិយោបល់