បរទេស៖ បច្ចុប្បន្ននេះ មានមនុស្សច្រើនណាស់កំពុងតែជួបនឹងបញ្ហាលើសទម្ងន់ ដែលធ្វើឲ្យរាងកាយមានការប្រែប្រួលគ្រប់កន្លែងរួមទាំងក្បាលពោះជាដើម។ ហេតុនេះហើយដើម្បីដោះស្រាយបញ្ហាសម្រកក្បាលពោះ អ្នកអាចប្រើប្រាស់រូបមន្តបែបធម្មជាតិមួយប្រភេទ ដែលមិនប៉ះពាល់ដល់សុខភាព ហើយអាចទទួលបានលទ្ធផលក្នុងពេលដ៏ខ្លី។
របស់ផ្សំ
- ទឹកឃ្មុំ ១ស្លាបព្រាបាយ
- ទឹកក្រូចថ្លុង ១ពែង
- ទឹកខ្មេះប៉ោម (apple cider vinegar) ២ស្លាបព្រាកាហ្វេ
ការអនុវត្ត
- ប្រសិនបើអ្នកមិនមានទឹកក្រូចថ្លុង ត្រូវយកសំបកក្រូចថ្លុងចិតជាចំណិតតូចៗក៏បាន។ ដាក់ទឹកក្រូច ឬសំបកក្រូចថ្លុង ក្នុងម៉ាស៊ីនក្រឡុក រួចបន្ថែមទឹកខ្មេះប៉ោម និងទឹកឃ្មុំចូល។
- ចាប់ផ្តើមក្រឡុកឲ្យល្បាយនេះរលាយចូលគ្នាក្នុងពេលពីរ ទៅបីនាទី។
- ពិសារភេសជ្ជៈនេះរៀងរាល់ថ្ងៃ នៅពេលព្រឹក និងពេលល្ងាចមុនពេលបរិភោគអាហារ។
- រយៈពេល ១៤ ថ្ងៃ អ្នកនឹងឃើញលទ្ធផល (បន្ទាប់ពីទទួលទានបាន ១៤ ថ្ងៃ អ្នកត្រូវសម្រាក ៧ថ្ងៃសិនទើបអនុវត្តបន្តទៀតរហូតបានដូចបំណង)។
ប្រសិនបើមិនមានក្រូចថ្លុង អ្នកអាចប្រើប្រាស់ក្រូចឆ្មាជំនួសក៏បាន ហើយដើម្បីឲ្យកាន់តែមានប្រសិទ្ធិភាពអ្នកគួរតែព្យាយាមអនុវត្តរូបមន្តនេះឲ្យបានទៀតទាត់៕
មតិយោបល់