ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ

ស្រីស្អាតម្នាក់ស្រាតនោមលើវិមានរំឮកគុណ ចំថ្ងៃបុណ្យខូប១សតវត្សនៃសង្គ្រាមបង្ហូរឈាមបំផុត

ចក្រភពអង់គ្លេសៈ រូពភាពជាច្រើនរបស់ស្ត្រីម្នាក់ កំពុងស្រាតបត់ជើងតូចនៅលើ​រូបសំណាក់រំឮកគុណសង្គ្រាមបានលេចឡើងក្នុងថ្ងៃបុណ្យខួបរំឮកសង្គ្រាមបង្ហូរឈាមបំផុតរបស់ជាតិនៅក្នុងប្រវត្តិសាស្ត្រយោធាចក្រភពអង់គ្លេស។

ស្ត្រីម្នាក់នោះបានស្រាតខោអង្គុយចំតិតពីលើជ្រុងនៃវិមានរំឮកគុណនៅលើផ្លូវ High Streetតំបន់ក្រុង Essex បង្ហាញខ្លួនប្រាណអាត្រាតនៅកណ្តាលថ្ងៃចែស ខណៈពេលដែលមានមនុស្សជាច្រើននាក់ អង្គុយទទួលទានទឹកនៅក្បែរនោះ។

រូបភាពអាក្រក់មួយនេះ បានលេចឡើងចំពេល ដែលសហភាពអឺរ៉ុបបានរំឮកដល់សមរភូមិ Somme ដែលបានសម្លាប់យោធាអង់គ្លេស ៤២៩០០០នាក់។

គួរជម្រាបថា អ្នកស្រុកខ្ពើមរអើមចំពោះឧប្បត្តិហេតុនេះថា “អាក្រក់” ហើយអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ ដើម្បីជួយកំណត់អត្តសញ្ញាណស្ត្រីម្នាក់នោះផង។

ចំណែកឯអ្នកស្រី Sue Merrin លេខាធិការនៃកងរាជអាវុធហត្ថអង់គ្លេស ត្រូវបានបំភ័យដោយ ឧប្បត្តិហេតុមួយនេះដែរ។

លោកស្រីនិយាយថា “ខ្ញុំគិតថាវាជាការអាក្រក់ ហើយខ្ញុំនៅមិនទាន់​បានបញ្ជូនរឿងនេះទៅប្រធានសាខា​របស់យើងទេ ព្រោះវាមិនទាន់មានរបាយការណ៍មកកាន់ពួកយើងនៅឡើយ” ៕


មតិយោបល់