បរទេស៖ ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលប៉ះពាល់ដល់មនុស្សជាច្រើននៅជុំវិញពិភពលោក។ វាបានកើតឡើងនៅពេលដែលលំពែងរបស់យើងឈប់ផលិតអាំងស៊ុយលីន ឬនៅពេលដែលរាងកាយមិនអាចប្រើប្រាស់អាំងស៊ុយលីនបានត្រឹមត្រូវ។
តើអ្វីទៅជាជំងឺទឹកនោមផ្អែម?
- នោមញឹកជាងធម្មតា ជាពិសេសនៅពេលយប់
- មានអារម្មណ៍ស្រេកទឹកខ្លាំង
- ស្រកទម្ងន់
- តែងតែរមាស់នៅជុំវិញអាអូនតូច ឬទ្វារមាស
- ដំបៅ ឬរបួសជាសះស្បើយយឺត
- ភ្នែកត្រវាំង មើលមិនសូវច្បាស់
- មានអារម្មណ៍អស់កម្លាំង
នៅពេលដែលអ្នកមិនអើពើ ឬមិនបានព្យាបាល ជំងឺនឹងបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរ ដូចជា ខ្វាក់ភ្នែក, ខូចសរសៃប្រសាទ, ខ្សោយតម្រងនោម, បេះដូង, ងាប់អាអូនតូច។ ដោយសារតែការញ៉ាំអាហារដែលសម្បូរជាតិខ្លាញ់ច្រើន ឬអាហារដែលអាចញ៉ាំបានភ្លាមៗ ធ្វើឲ្យមនុស្សជាច្រើនកើតជំងឺទឹកនោមផ្អែមកើនឡើងរាល់ថ្ងៃ។ ដូច្នេះ តើយើងអាចធ្វើអ្វីបាន ដើម្បីព្យាបាលជំងឺទឹកនោមផ្អែម ប្រសិនបើយើងមិនមានលទ្ធភាពទិញថ្នាំ? ចម្លើយសាមញ្ញៗ គឺស្លឹកស្វាយ។
ស្លឹកស្វាយផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាពយើងគ្រប់គ្នា ពីព្រោះពួកវាសម្បូរទៅដោយវីតាមីន, អង់ស៊ីម, សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុរ៉ែជាច្រើនទៀត។
ការរៀបចំ៖
ជាដំបូង យកស្លឹកស្វាយ ១០ ទៅ ១៥សន្លឹក រំពុះឲ្យបានទឹកកែវមួយ រួចរក្សាទុកមួយយប់។ សូមទទួលទាននៅពេលព្រឹកព្រលឹម ទាំងពោះទទេ។ ដើម្បីទទួលលទ្ធផលល្អបំផុត អ្នកគួរតែប្រើវិធីសាស្ត្រនេះ រយៈពេលពីរ ឬបីខែ។
អ្នកក៏អាចយកស្លឹកស្វាយក្រៀម រួចកិនឲ្យម៉ត់។ យកម្សៅស្លឹកស្វាយកន្លះស្លាបព្រាកាហ្វេឆុង ទទួលទានដូចតែឲ្យបានពីរដងក្នុងមួយថ្ងៃ។
តែស្លឹកស្វាយនេះ មានអត្ថប្រយោជន៍ដល់សុខភាពទូទៅរបស់យើង។ មិនតែប៉ុណ្ណោះ វាអាចព្យាបាលបញ្ហាជាច្រើនដូចជា៖ គ្រុនក្តៅ, រាគ, គេងមិនលក់, ជំងឺហឺត, ជំងឺរលាកទងសួត និងផ្តាសាយ។ ស្លឹកស្វាយទាំងនេះអាចកាត់ន្ថយសម្ពាធឈាម និងពង្រឹងសសៃឈាមរបស់អ្នក។
តែទោះជាយ៉ាងណា អ្នកគួរតែទៅពិនិត្យសុខភាព ឬពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យឲ្យបានត្រឹមត្រូវជាមុនសិន៕
មតិយោបល់