បរទេសៈ មនុស្សភាគច្រើនដឹងត្រឹមថា ទឹកអំពៅគឺជាភេសជ្ជៈធម្មជាតិដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយប៉ូវកម្លាំងនៅពេលហេវហត់។ ប៉ុន្តែពួកគេមិនទាន់ដឹងថា ការទទួលទានទឹកអំពៅមួយកែវរៀងរាល់ថ្ងៃ គឺជាឱសថដ៏ល្អសម្រាប់សុខភាពទូទៅនោះទេ។
១. មានជាតិស្ករធម្មតា
ក្រៅពីជាតិសរសៃ ទឹកអំពៅមានកម្រិតជាតិស្ករធម្មតា ដែលធ្វើឲ្យរាងកាយងាយស្រួលក្នុងការស្រូប ហើយអាចបង្កើនថាមពលភ្លាមៗ។
២. ប្រឆាំងនឹងអុកស៊ីតកម្ម
ទឹកអំពៅមានសារធាតុប្រឆាំងនឹងអុកស៊ីកម្មរួមបញ្ចូលទាំង phenols និង Flavonoids ដែលជាអាវុធសម្រាប់ប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ព្រមទាំងការពារមិនឲ្យឡើងជាតិខ្លាញ់។ ការស្រាវជ្រាបានរកឃើញថា លក្ខណៈសម្បត្តិទាំងនេះ ធ្វើឲ្យទឹកអំពៅមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងនឹងជំងឺថ្លើម និងខាន់លឿង ហើយកាពារវិទ្យុសកម្មមិនឲ្យប៉ះពាល់ដល់ DNA។
៣. ទប់ស្កាត់ការរាលដាលនៃកោសិកាមហារីក
ទឹកអំពៅមានតួនាទីរារាំងដល់ការលូតលាស់នៃកោសិកាមហារីក ហើយប្រយុទ្ធឆាំនឹងកោសិកាមហារីកមួយចំនួន។
៤. ការពារកង្វះឈាម
អត្ថប្រយោជន៍មួយទៀត គឺទឹកអំពៅមានផ្ទុកជាតិដែកកម្រិតខ្ពស់ ដែលល្អបំផុតសម្រាប់មនុស្សដែលខ្វះឈាម ជាពិសេសកុមារ។
៥. ជាភេសជ្ជៈប៉ូវកម្លាំង
ទឹកអំពៅអាចបំពេញកម្រិតថាមពលយ៉ាងឆាប់រហ័ស ពីព្រោះវាសម្បូរទៅដោយ ម៉ាញេស្យូម, ផូស្វ័រ, ប៉ូតាស្យូម និងកាល់ស្យូម ដែលជាភេសជ្ជៈធម្មជាតិដ៏ល្អ។
៦. កាត់បន្ថយបញ្ហាខូចធ្មេញ
ទោះបីជាមនុស្សជាច្រើនមានប្រវត្តឈឺធ្មេញដោយសារតែជាតិស្ករក៏ដោយ ក៏អាចទទួលទានទឹកអំពៅបានដែរ។ ការសិក្សាមួយនៅប្រទេសកូឡុំប៊ី បានបង្ហាញថា ការទទួលទានទឹកអំពៅអាចកាត់បន្ថយបញ្ហាដង្កូវស៊ីធ្មេញ។
៧. ជាជម្រើសធម្មជាតិ
ក្រៅពីអត្ថប្រយោជន៍នៅខាងលើ ទឹកអំពៅអាចជួយដោះស្រាយបញ្ហាសុខភាពរួមទាំង ដំបៅ, ជំងឺគ្រុនក្តៅ, មុខងារតម្រងនោម, ជំងឺភ្នែក និងការឡើងទម្ងន់។ មិនតែប៉ុណ្ណោះទឹកអំពៅជាថ្នាំបញ្ចុះទឹកនោម និងជាថ្នាំបញ្ចុះដ៏មានឥទ្ធិពល៕
មតិយោបល់