ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទុះគ្រាប់បែកនៅថៃ ស្លាប់ និងរងបួស ០៤ នាក់

ថៃៈ នៅព្រឹកថ្ងៃអង្គារនេះ ប៉ូលិសបាននិយាយថា ទាហានម្នាក់ បានស្លាប់ និង ០៣ នាក់ផ្សេងទៀតរងរបួស ដោយម្នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីករណីបំផ្ទុះគ្រាប់បែកកែច្នៃមួយ នៅស្រុក Muang ក្នុងខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ។ នេះបើយោងតាមរយៈ សារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ហេតុការណ៍ផ្ទុះនេះ បានកើតទ្បើងនៅវេលាម៉ោង ៥ និង២០ នាទីទៀបភ្លឺ (ម៉ោងក្នុងស្រុក) ដោយគ្រាប់បែកមួយគ្រាប់ ត្រូវបានគេផលិតក្នុងទម្រង់ជាធុងហ្គាស មានទម្ងន់ពី ២០ ទៅ ២៥ គីទ្បូក្រាម។ វាត្រូវបានគេដាក់នៅក្បែរដើមឈើមួយ នៅតាមផ្លូវទៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ Sapan Dam ក្នុងស្រុក Muang ហើយខណៈដែលទាហានបួននាក់ បានជិះម៉ូតូធ្វើដំណើរឆ្លងកាត់ចំនុចនោះ គ្រាប់បែកកែច្នៃមួយគ្រាប់នោះ ក៏បានបំផ្ទុះទ្បើងពីចម្ងាយ៕

c1_1148032_161130094215_620x413

មតិយោបល់