អាហ្វហ្គានីស្ថានៈ អ្នកនាំពាក្យអភិបាលខេត្ត បានឲ្យដឹងថា ប៉ូលិសចំនួន ៤នាក់ និងយុទ្ធជនរដ្ឋអ៊ីស្លាម ១៣ នាក់ បានស្លាប់កាលពីថ្ងៃសៅរ៍ ក្នុងការ ប៉ះទង្គិចគ្នាមួយ នៅភាគខាងកើតខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦។
ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម បានវាយប្រហារទីស្នាក់ កណ្តាលរបស់ប៉ូលិស នៅស្រុក Deh Bala កាលព្រឹកថ្ងៃសៅរ៍ ដែលបង្កឲ្យមានការប្រយុទ្ធគ្នានឹងកាំ ភ្លើង អស់រយៈពេលពីរម៉ោង ដោយបណ្ដាលឲ្យពួកឧទ្ទាមចំនួន ១៣នាក់ និងប៉ូលិស ៤នាក់ស្លាប់៕
បើតាមរបាយការណ៍របស់មន្ត្រី បានឲ្យដឹងបន្ថែមថា ពួកសកម្មប្រយុទ្ធ ៧នាក់ បានរងរបួស អំទ្បុងពេលផ្ទុះអាវុធនេះ៕
មតិយោបល់