កូរ៉េៈ កិច្ចប្រជុំសភាពេញអង្គនៃរដ្ឋសភាកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានសម្រេចយល់ព្រម បោះឆ្នោតចោទប្រកាន់ប្រធានាធិបតី លោកស្រីប៉ាក់ គុនហេ ហើយ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ និងរំលោភបំពានអំណាច ដោយសំឡេងគ្រាំទ្រ ២៣៤ នៃតំណាងរាស្ត្រសរុប ៣០០។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦។
តាមរយៈការសម្រេចនេះ គឺមានន័យថា លោកស្រី ប៉ាក់ នឹងត្រូវគេទម្លាក់ចេញពីមុខតំណែងជាផ្លូវការ បន្ទាប់ពីតុលាការធម្មនុញ្ញផ្ដល់សុពលភាព យ៉ាងយូររយៈពេល ១៨០ថ្ងៃ សម្រាប់ការបោះឆ្នោតលើនីតិវិធីនេះ៕

មតិយោបល់